សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាកសិករទូទាំងប្រទេសសប្បាយរីករាយដោយសារលក់ស្រូវបានក្នុងតម្លៃខ្ពស់
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៨,៨២ លានតោនដែលមានតម្លៃសរុបប្រមាណ ៤,៨ ពាន់លានដុល្លាទៅកាន់គោលដៅ ៧៨ ប្រទេស ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៥៦ ពាន់តោន កើនឡើងជាង ៣% មួយឆ្នាំ២០២៣ ។ ហើយអ្វីដែលសំខាន់នោះ គឺប្រជាកសិករទូទាំងប្រទេសសប្បាយរីករាយ ដោយសារប្រាក់ចំណេញពីការលក់ស្រូវរបស់ពួកគាត់នៅឆ្នាំ២០២៣ បានកើនឡើងខ្ពស់។
ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងបង្រ្កាបបទល្មើសជលផលរបស់ក្រសួងកសិកម្ម ក៏ទទួលបានលទ្ធផលគួរជាទីមោទនៈផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ ៕