Grand News Asia Close

ចំណេះដឹងទូទៅ៖ ប្រទេសណាខ្លះដែលមានបណ្ដាញផ្លូវដែកវែងជាងគេ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ ចំណេះដឹងទូទៅ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 1610
ចំណេះដឹងទូទៅ៖ ប្រទេសណាខ្លះដែលមានបណ្ដាញផ្លូវដែកវែងជាងគេ? ចំណេះដឹងទូទៅ៖ ប្រទេសណាខ្លះដែលមានបណ្ដាញផ្លូវដែកវែងជាងគេ?

(ភ្នំពេញ)៖ ផ្លូវដែក ឬផ្លូវរថភ្លើងបានដើរតួយ៉ាងសំខាន់ក្នុងវិស័យគមនាគមន៍ នៅក្នុងប្រទេសនានាលើពិភពលោក ពិសេសនៅតាមបណ្ដាប្រទេសដែលមានផ្ទៃដីធំៗ សេដ្ឋកិច្ចខ្លាំង និងមានប្រជាជនច្រើន។ តើប្រទេសណាខ្លះដែលមានបណ្ដាញផ្លូវដែកវែងជាងគេនៅលើពិភពលោក?គេបានស្រាវជ្រាវរកឃើញថាមានប្រទេសចំនួន ៥ ដែលមានបណ្ដាញផ្លូវដែកវែងជាងគេនៅលើពិភពលោក ក្នុងនោះរួមមាន៖

* សហរដ្ឋអាមេរិក

ដោយប្រទេសមហាអំណាចនេះមានផ្ទៃដីធំធេង មានប្រជាជនច្រើនជាងគេទី៣ បន្ទាប់ពីប្រទេសចិន និងឥណ្ឌានោះ បានធ្វើឱ្យសហរដ្ឋអាមេរិកត្រូវការសាងសង់បណ្ដាញផ្លូវដែកវែងៗជាច្រើនខ្សែ ដែលមានប្រវែងសរុប ២២៦,៤២៧ គីឡូម៉ែត្រ។

* សហព័ន្ធរុស្ស៉ី

រុស្ស៉ីជាប្រទេសដែលមានផ្ទៃដីធំជាងគេបំផុតនៅលើពិភពលោក ទោះបីជាចំនួនប្រជាជនមិនច្រើនដូចប្រទេសធំៗផ្សេងទៀតក៏ដោយ ប៉ុន្តែប្រទេសយក្សមួយនេះត្រូវការផ្លូវដែកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញជាដើម។ បណ្ដាញផ្លូវដែកក្នុងប្រទេសនេះមានប្រវែងដល់ទៅ ៨៧,១៥៧ គីឡូម៉ែត្រ។

* សាធារណរដ្ឋប្រជាមានិតចិន

មហាយក្សអាស៉ីមួយនេះមានប្រជាជនច្រើនជាងគេបំផុតលើលោក ខណៈវិស័យសេដ្ឋកិច្ចក៏កំពុងមានភាពលូតលាស់យ៉ាងខ្លាំង ដូច្នេះតម្រូវការផ្លូវដែកសម្រាប់ជំរុញសេដ្ឋកិច្ចរបស់គេក៏ជារឿងចំបាច់បំផុតដែរ។ មហាយក្សចិនមានបណ្ដាញផ្លូវដែកសរុប ៧៧,៨៣៤ គីឡូម៉ែត្រ។

* សាធារណរដ្ឋឥណ្ឌា

ទឹកដីឥណ្ឌាធំ ប្រជាជនឥណ្ឌាក៏ច្រើន ហើយកំពុងស្ថិតក្នុងភាពក្រីក្រក៏មានចំនួនច្រើននៅឡើយ ដូច្នេះផ្លូវដែកបានដើរតួសំខាន់បំផុតសម្រាប់ឱ្យប្រជាជនធ្វើដំណើរ។ មហាយក្សទើបតែងើបពីដំណេកមួយនេះ មានបណ្ដាញផ្លូវដែកសរុបចំនួន ៦៣,៣២៧ គីឡូម៉ែត្រ។

* ប្រទេសកាណាដា

ភូមិសាស្ត្រប្រទេសនេះ ភាគច្រើនគ្របដណ្ដប់ទៅដោយទឹកកកដូចប្រទេសរុស្ស៉ីដែរ។ ប្រទេសកាណាដាមានបណ្ដាញផ្លូវដែកសរុប ៤៦,៦៨៨ គីឡូម៉ែត្រ៕ ប្រភព៖ Fresh News

 

អត្ថបទទាក់ទង