Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យសារព័ត៌មាន មានសារៈសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងអភិវឌ្ឍសង្គមជាតិ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 305

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យសារព័ត៌មាន គឺជាអំណាចទី៤ បើយើងប្រើប្រាស់ត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន» ដែលប្រារព្ធឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យសារព័ត៌មាន ក៏ត្រូវចូលរួមនៅក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយផ្អែកលើនីតិរដ្ឋផងដែរ តាមរយៈការផ្តល់នូវព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ៕

 

 

 

អត្ថបទទាក់ទង