ទស្សនារូបភាព៖ បងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប សម្តែងការគាំទ្រ និងស្វាគមន៍ចំពោះដំណើរអញ្ជើញរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត នៅលើទឹកដីទីក្រុងប៉ារីស ប្រទេសបារាំង
បងប្អូនសហគមន៍ខ្មែររស់នៅក្នុង ទ្វីបអឺរ៉ុប លើករូបថតព្រះមហាក្សត្រ សម្តេចម៉ែ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសមកទទួលវត្តមាន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត នៅលើទឹកដីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ ថ្ងៃអាទិត្យ ៤ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤