Grand News Asia Close

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានរួមវិភាគទានយ៉ាងធំធេង ដល់ការកសាង និងអភិវឌ្ឍកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ ទំព័ររូបថត ព័ត៌មានជាតិ 345
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានរួមវិភាគទានយ៉ាងធំធេង ដល់ការកសាង និងអភិវឌ្ឍកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានរួមវិភាគទានយ៉ាងធំធេង ដល់ការកសាង និងអភិវឌ្ឍកម្ពុជា

(សៀមរាប)៖ នៅក្នុងសុន្ទរកថាបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណ ប្រទេសចិន ដែលបានរួមវិភាគទានយ៉ាងធំធេង ដល់ការកសាង និងអភិវឌ្ឍកម្ពុជា។

ជំនួយសំខាន់ៗរបស់ចិន ក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាទាំងនោះ ត្រូវបានសម្តេចពិជ័យ បញ្ជាក់ថា មានដូចជា គម្រោងព្រលានយន្តហោះខេត្តសៀមរាប ស្ពានផ្លូវតភ្ជាប់តំបន់ទន្លេមេគង្គ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងព្រលានយន្តហោះតារាសាគរ រួមជាមួយការធ្វើទំនើបកម្មលើវិស័យការពារជាតិ។

«គម្រោងទាំងនេះ សុទ្ធតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅ កម្ពុជា ដែលស្ថិតនៅក្រោមក្របខណ្ឌនៃគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ប្រការគួរកត់សម្គាល់ ទោះស្ថិតក្នុងអំឡុងពេលកូវីដ-១៩ ជាសកលក៏ដោយ ក៏គម្រោងទាំងនេះនៅបន្តដំណើរការសាងសង់ធម្មតា ដើម្បីសម្រេចជោគជ័យតាមផែនការកំណត់»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យ។

កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា ជាការពិត ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ ប្រជាជនចិន និងប្រជាជនកម្ពុជាមានភាពស្រដៀងគ្នា និងមានភាពពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជា ប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ។

សម្តេចបានបញ្ជាក់បន្ថែមថា ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួតបន្ថែមទៀត មួយជំនាន់ទៅមួយជំនាន់រហូតមកដល់បច្ចុប្បន្ន ដោយ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីន ពីង ដែលបានបន្តពីព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង