Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការធ្វើជំរឿនសេដ្ឋកិច្ច គឺជាគោលដៅមួយវាសស្ទង់ពីកម្រិតស្ថានភាពសេដ្ឋកិច្ចជាតិ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 421
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការធ្វើជំរឿនសេដ្ឋកិច្ច គឺជាគោលដៅមួយវាសស្ទង់ពីកម្រិតស្ថានភាពសេដ្ឋកិច្ចជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការធ្វើជំរឿនសេដ្ឋកិច្ច គឺជាគោលដៅមួយវាសស្ទង់ពីកម្រិតស្ថានភាពសេដ្ឋកិច្ចជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិវត្តន៍ក្នុងរយៈពេល ១០ឆ្នាំនេះ សេដ្ឋកិច្ចសង្គមដើរដល់កម្រិតណា ហើយអង្គភាពសេដ្ឋកិច្ចមានរចនាសម្ព័ន្ធដូចម្តេច ក្រៅប្រព័ន្ធប្រភេទណា អាជីវកម្មអ្វីខ្លះ? ហើយជួយវាយតម្លៃពីផលប៉ះពាល់ពីកូវីដ១៩ ក្រោយពីនេះ តើមានផលប៉ះពាល់អ្វីខ្លះទៀត ពីព្រោះទិន្នន័យពេលចុះមូលដ្ឋាន គឺមានជាសំនួរច្រើន ដើម្បីសម្រាប់ប្រមូលព័ត៌មាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការប្រមូលបានព័ត៌មានទាំងនោះ គឺបង្ហាញឱ្យដឹងថា យើងកំពុងដើរដល់ណានៅកាលពី១០ឆ្នាំមុន មានផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិបែបណាខ្លះ ហើយក្នុងរយៈពេល ៥ឆ្នាំ ១០ឆ្នាំ មានគោលដៅអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ និងនៅមានគោលដៅផ្សេងៗទៀតដែលត្រូវវាស់ស្ទង់ថាដល់ចំណុចណា កម្រិតណា និងឈរនៅកន្លែងណា ហើយដើរទៅណាទៀត។

ទន្ទឹមនោះ សម្តេចធិបតី ថ្លែងបញ្ជាក់ថា ជាពិសេសការផ្គុំចូលគ្នារវាងគោលនយោបាយអាណត្តិមុន និងគោលនយោបាយអាណត្តិទី ៧នេះ ក្នុងការជួយពង្រឹងគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយគាំពារសង្គម ចំគោលដៅ និងការជួយអន្តរាគមន៍ទៅលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬមួយក៏ជាកសិកម្ម នេះគឺជាសារៈសំខាន់នៃការរៀបចំទិន្នន័យជំរឿនឆ្នាំ២០២២ ដែលអាចប្រើប្រាស់ ១០ឆ្នាំ ធ្វើ ១ម្តង ដើម្បីជាមូលដ្ខានក្នុងការអនុវត្តការងារបន្តទៅមុខទៀត៕

 

អត្ថបទទាក់ទង