Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យឆាប់សិក្សា និងរៀបចំប្រព័ន្ធតភ្ជាប់រវាងតំបន់ទឹកសាបនិងទឹកប្រៃ ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ច

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 211
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យឆាប់សិក្សា និងរៀបចំប្រព័ន្ធតភ្ជាប់រវាងតំបន់ទឹកសាបនិងទឹកប្រៃ ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យឆាប់សិក្សា និងរៀបចំប្រព័ន្ធតភ្ជាប់រវាងតំបន់ទឹកសាបនិងទឹកប្រៃ ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចបានប្រគល់ភារកិច្ចទៅឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្សាលើយុទ្ធសាស្រ្តមួយចំនួនបន្ថែមទៀត ដោយវាយតម្លៃឡើងវិញលើ់ប្រព័ន្ធជញ្ជូនតាមផ្លូវទឹកសាប ហើយផ្តុំឡើងវិញរវាងការតភ្ជាប់តំបន់ទឹកសាប ព្រែកជីក និងតំបន់ទឹកប្រៃ ឱ្យមានភាពប្រទាក់ក្រឡាគ្នារវាងផ្លូវគោក និងផ្លូវទឹក ដែលទាំងតំបន់ទឹកសាប និងទឹកប្រៃត្រូវយកចិត្តទុកដាក់ដូចគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វិធានការនេះ គឺដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ច នៅតាមខេត្ត ជាប់បណ្តោយទន្លេមេគង្គ និងទន្លេសាប ភ្ជាប់ជាមួយខេត្តតាមបណ្តោយទឹកទាំងអស់។ សម្ដេចធិបតីថា នេះជាកិច្ចការចាំបាច់ដែលយើងត្រូវធ្វើ និងវាយតម្លៃ ដែលសំខាន់ត្រូវរៀបចំផែនការមួយ គឺផែនការមេ ដើម្បីត្រៀមសម្របសម្រួល និងបើកឱកាសឱ្យវិស័យឯកជនចូលរួមក្នុងការអភិវឌ្ឍ៕

 

អត្ថបទទាក់ទង