Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅលើជនណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យមានរបួស និងស្លាប់មនុស្ស

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 303
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅលើជនណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យមានរបួស និងស្លាប់មនុស្ស សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅលើជនណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យមានរបួស និងស្លាប់មនុស្ស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យមន្ត្រីមានសមត្ថកិច្ច ត្រូវឃាត់ខ្លួនជនទាំងឡាយណាដែលប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ បុកមនុស្សស្លាប់នៅនឹងកន្លែង ដោយមិនចាំបាច់សុំគោលការណ៍ពីស្នងការនគរបាលទេ។

សម្តេចធិបតីបានចេញបទបញ្ជាដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី បានថ្លែងបញ្ជាក់ទៀតថា ប្រសិនបើមានបទល្មើសជាក់ស្តែង មន្ត្រីមានសមត្ថកិច្ច ជាពិេសសមន្ត្រីដែលមានឋានៈតូច ត្រូវតែហ៊ានអនុវត្តតួនាទីរបស់ខ្លួន ពោលគឺគេមានសិទ្ធិក្នុងការចាប់ជនបង្កហេតុតែម្តង ហើយបើជនល្មើសតវ៉ា គឺត្រូវវាយខ្នោះភ្លាមៗនៅនឹងកន្លែងតែម្តង។

ថ្លែងក្នុងឱកាសនោះដែរ សម្តេចធិបតី បានសង្កត់ធ្ងន់ថា «ខ្នងរបស់សមត្ថកិច្ច គឺនាយករដ្ឋមន្ត្រីកម្ពុជា»។ ប៉ុន្តែបើធ្វើទៅមានបញ្ហា ពោលគឺនៅពេលទៅដល់កន្លែងវិញត្រូវគេដកបញ្ឈរជើង នោះសូមប្រាប់មកលោក ដើម្បីលោកដំឡើងស័ក្តិអោយ ពីព្រោះរូបគេបានខិតខំធ្វើការត្រឹមត្រូវតាមច្បាប់ ដែលត្រូវតែមានការលើកទឹកចិត្ត។ រីឯចំពោះចៅហ្វាយនាយដែលចាត់ចែងដាក់វិន័យដោយគ្មានមូលហេតុ ក៏នឹងត្រូវលោកចាត់វិធានការវិញផងដែរ៕

អត្ថបទទាក់ទង