ព្រះករុណាព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យទទួលដង្វាយពីសមាគមអចលនទ្រព្យសកល មានជាអង្ករ ចំនួន៣០តោន
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន អ្នកឧកញ៉ា ហេង សៀ ដឹកនាំអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវឧកញ៉ា ឯកឧត្តម លោកជំទាវ នៃសមាគមអចលនទ្រព្យសកល ចូលក្រាប ថ្វាយ បង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង វេលាម៉ោង ១០ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងខណៈ ដែលអ្នកឧកញ៉ា ហេង សៀ បាននាំមកនូវដង្វាយថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានជាអង្ករ ចំនួន៣០តោន ដើម្បី ថ្វាយនូវការ ចូលរួមដង្ហែ តាម ព្រះរាជ សកម្មភាពមនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គអោយសម្រេច ទទួល បានមហាជោគជ័យដ៏ត្រចេះត្រចង់បន្ថែម ទៀត។
ដោយ៖ ទទក