Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល បានរៀបចំផែនការជាមុន ដើម្បីត្រៀមឆ្លើយតបនឹងស្ថានភាពចាំបាច់នានា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 800
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល បានរៀបចំផែនការជាមុន ដើម្បីត្រៀមឆ្លើយតបនឹងស្ថានភាពចាំបាច់នានា សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល បានរៀបចំផែនការជាមុន ដើម្បីត្រៀមឆ្លើយតបនឹងស្ថានភាពចាំបាច់នានា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល គឺត្រូវចែកទៅដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវអន្តរាគមន៍ផ្ទាល់ចំពោះអ្នកចាំបាច់ អ្នកត្រូវការ ជំនួយក្នុងគ្រប់រូបភាពទាំងអស់។

សម្តេចធិបបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន » ដែលរៀបចំឡើងនៅសុខាភ្នំពេញ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា កន្លងមក រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយជាច្រើនក្នុងការជួយទៅដល់វិស័យឯកជន មន្ត្រីរាជការ កម្មករ-កម្មារិនី និយោជិក និងកសិករជាដើម។ សម្តេចថា នៅថ្ងៃទី៤ធ្នូនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញគោលនយោបាយ និងកម្មវិធីជាក់លាក់តែម្តង ដើម្បីអនុវត្តនូវគោលនយោបាយនៅក្នុងការធ្វើស្ថាប័នតូបនីយ៍កម្មគាំពារសង្គម។

បើតាមសម្តេចធិបតី ដាក់ចេញគោលនយោបាយជាច្រើន ក្នុងការជួយទៅដល់វិស័យឯកជន មន្ត្រីរាជការ កម្មករ-កម្មារិនី និយោជិក និងកសិករជាដើម គឺជាការរៀបចំជាប្រព័ន្ធ ពីព្រោះការធ្វើអន្តរាគមន៍គឺដើម្បីឆ្លើយតបទៅនឹងការដោះស្រាយស្ថានភាពភ្លាមៗ បន្ទាន់នានា។ សម្តេចបានលើកឧទាហរណ៍ ពីករណីផ្ទុះជំងឺកូវីដ-១៩ ដែលមិនមានអ្នកដឹង ហើយធ្វើផែនការត្រៀមជាមុននោះទេ និងស្ថានភាពសង្គ្រាមនៅអ៊ីរ៉ាក់ អឺរ៉ុប ប៉ែកមស្ចិមបូព៌ាជាដើម៕

អត្ថបទទាក់ទង