Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ឈប់ការប្រើប្រាស់យ័ន្តដើម្បីបំពានច្បាប់ចរាចរណ៍

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 565
សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ឈប់ការប្រើប្រាស់យ័ន្តដើម្បីបំពានច្បាប់ចរាចរណ៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ឈប់ការប្រើប្រាស់យ័ន្តដើម្បីបំពានច្បាប់ចរាចរណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើឲ្យបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់យ័ន្តការពារដើម្បីបំពានច្បាប់ចរាចរណ៍។ បើតាមសម្តេចធិបតី យ័ន្តការពារ គឺសំដៅទៅលើខ្នងបង្អែករបស់អ្នកបើកបរ ដែលចាំកាងការពារនៅពេលដែលខ្លួនបានប្រព្រឹត្តបទល្មើសចរាចរណ៍។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់បញ្ឈប់ការប្រើប្រាស់យ័ន្តការពារដើម្បីបំពានច្បាប់ចរាចរណ៍។  សម្តេចបានសង្កត់ធ្ងន់ថា យ័ន្តដែលជាខ្នងបង្អែកនោះ មិនអាចជួយអ្វីបានឡើយ នៅពេលដែលមានការរឹតបន្តឹងច្បាប់ចរាចរណ៍។

ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងក្តីព្រួយបារម្ភចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងច្រើនគួរឲ្យបារម្ភ ជាពិសេសអ្នកបំពានច្បាប់ចរាចរណ៍ ដែលបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល និងរហូតដល់បាត់បង់អាយុជីវិតទៀតផង។  សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រប់ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្តិភាពក្នុងការធ្វើដំណើរតាមដងផ្លូវ៕

អត្ថបទទាក់ទង