Grand News Asia Close

ក្រសួងពាណិជ្ជកម្ម កំពុង​សិក្សា​ពី​ការប្រើ​សារធាតុ​ស៊ុ​ល​ហ្វី​ត ​ក្នុង​ទឹកត្នោត​ និង​ស្ករត្នោត

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច 140
ក្រសួងពាណិជ្ជកម្ម កំពុង​សិក្សា​ពី​ការប្រើ​សារធាតុ​ស៊ុ​ល​ហ្វី​ត ​ក្នុង​ទឹកត្នោត​ និង​ស្ករត្នោត ក្រសួងពាណិជ្ជកម្ម កំពុង​សិក្សា​ពី​ការប្រើ​សារធាតុ​ស៊ុ​ល​ហ្វី​ត ​ក្នុង​ទឹកត្នោត​ និង​ស្ករត្នោត

អគ្គ​នាយក​ដ្ឋាន​ការ​ពារ​អ្នក​ប្រើប្រាស់​ កិច្ច​ការ​ប្រកួ​តប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួង​ពាណិ​ជ្ជកម្ម កាលពីពេលថ្មីៗនេះ បានបើកសិក្ខាសាលា​មួយ​ស្តីពី​ការសិ​ក្សា​ស្រាវ​ជ្រាវ​ពី​ការ​ប្រើប្រាស់​​សារធាតុ​ស៊ុ​ល​ហ្វី​ត​ក្នុង​ទឹក​ត្នោត និង​ស្ករ​ត្នោត​ប្រកប​ដោយ​សុវត្ថិភាព​ស្រ​បតាម​ស្តង់ដា​កូ​ដិ​ច។

លោក​ ផាន ​អូន ប្រតិភូ​រាជរ​ដ្ឋាភិ​បាល​កម្ពុជាទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គនាយ​កដ្ឋាន ក​.​ប​.​ប​. បាន​ឱ្យដឹង​​ថា សិក្ខា​សាលា​នេះមិន​មាន​បំណង​ជំរុ​ញឱ្យមាន​ការប្រើ​ប្រាស់​សារ​ធាតុ​គីមី​បន្ថែម​ក្នុង​ទឹក​ត្នោត និង​ស្ករ​ត្នោត​ទេ​។ ប៉ុន្តែ​ក្នុងក​រណី​អ្នក​ផលិត​មិន​អាច​អនុវត្ត​តាម​វិធី​សាស្ត្រ​បែប​ប្រពៃ​ណី​បុរាណ​បាន ហើយ​ងាក​មកប្រើ​ប្រាស់​សារធាតុ​ស៊ុ​ល​ហ្វី​ត​ក្នុង​ទឹកត្នោត ​និង​ស្ករត្នោត​ជំនួស​វិញ ​ទើប​អគ្គ​នាយក​ដ្ឋាន ក​.​ប​.​ប​. រៀបចំ​សិ​ក្ខាសាលា​នេះ​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​ឡើង​ត្នោ​ត និង​អ្នក​ផលិត​ស្ករត្នោត​ពី​វិធី​សាស្ត្រ នៃ​ការប្រើ​ប្រាស់​សារ​ធាតុ​ស៊ុ​ល​ហ្វី​ត​តាម​កម្រិត​កំណត់​ដែល​មិន​ប៉ះពាល់​ដល់​សុខ​ភាព​អ្នកប្រើ​ប្រាស់​។​

​លោក​បាន​បន្ថែម​ថា នាយក​ដ្ឋាន​មន្ទីរ​ពិសោធន៍​នៃ​អគ្គនាយក​ដ្ឋាន​ ក​.​ប​.​ប​. នឹងធ្វើ​តេស្ត​រកសារ​ធាតុ​ស៊ុ​ល​ហ្វី​ត​ក្នុង​ទឹកត្នោត ​និង​ស្ករត្នោត​ដែល​បាន​យក​ជា​គំរូ​និង​បញ្ជូន​មក​ពី​បណ្ដា​សាខា ក​.​ប​.​ប​. រាជ​ធានី​ខេត្ត​។

​លោក​បាន​បន្ត​ថា កាលពី​បុរាណ អ្នក​ឡើង​ត្នោត ​តែង​ប្រើ​ប្រាស់​បំពង់​ឫស្សី ​ដើម្បី​ត្រងទឹក​ត្នោត ​ហើយ​មុន​នឹង​ទៅ​ត្រង គឺ​គាត់​បាន​ដុត​សម្លាប់​មេរោគ​ក្នុង​បំពង់​រួច​ហើយ​។​ដូច្នេះ​ប្រសិន​បើអ្នក​ឡើង​ត្នោត​ប្រើប្រា​ស់​វិធីសាស្ត្រ​បុរាណ​នេះគឺ​មិន​ចាំ​បាច់ប្រើប្រាស់សា​រធាតុ​ស៊ុ​ល​ហ្វី​ត ក្នុង​ទឹក​ត្នោត​នោះ​ទេ​។​

​បើ​តា​មលោក ផាន អូន គោល​បំណង​សំខាន់​មួយ​ទៀត​របស់​ក​.​ប​.​ប គឺ ច​ង់ឱ្យ​អ្នក​ឡើង​ត្នោត និង​អ្នក​ផលិត​ស្ករ​ត្នោត នៅ​ពេលដែល​គាត់​សម្រេច​ចិត្ត​ប្រើ​ប្រាស់​សា​រធាតុ​គីមី​បន្ថែម​ក្នុង​ផលិត​ផល​របស់គា​ត់ ត្រូវតែ​ច្បាស់​លាស់​ក្នុង​ចិត្ត​ថា ផលិត​ផល​គីមី​នោះ​មានឈ្មោះ​ត្រឹម​ត្រូវនិង​ដាក់​ក្នុង​បរិមាណ​ត្រឹម​ត្រូវ​តាម​ស្តង់​ដា​សុវត្ថិ​ភាព​ម្ហូប​អាហារ​។ក្នុង​ករណី​ដែល​នៅ​តែ​បន្ត​ប្រើ​ប្រាស់​សា​រធាតុគីមី​ដែល​មិន​មាន​ឈ្មោះ​ត្រឹម​ត្រូវនឹង​ប្រឈម​ទោស​ទណ្ឌ​៕​ ប្រភព៖ ពេញចិត្ត

អត្ថបទទាក់ទង