Grand News Asia Close

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត និងជំទាវទី១ នៃប្រទេសអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ាន ទស្សនាសួន Taman Mini Indonesia Indah

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ អាស៊ាន | ASEAN 220
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត និងជំទាវទី១ នៃប្រទេសអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ាន ទស្សនាសួន Taman Mini Indonesia Indah លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត និងជំទាវទី១ នៃប្រទេសអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ាន ទស្សនាសួន Taman Mini Indonesia Indah

(ភ្នំពេញ)៖ ក្នុងឱកាសនៃការអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៉ី នៅព្រឹកថ្ងៃទី៦ ខែកញ្ញា លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ភរិយាដ៏ឧត្តុង្គឧត្តម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជំទាវទី១ នៃប្រទេសអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ាន បានអញ្ជើញទស្សនាសួន Taman Mini Indonesia Indah រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៉ី។

វត្តមាននៃការអញ្ជើញដល់ របស់លោកជំទាវ ស្រ្តីទី១ នៃប្រទេសអាស៊ាន និងប្រទេសដៃគូអាស៊ាន រួមមាន លោកជំទាវ Wan Azizah Wan Ismail ភរិយាលោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី, លោកជំទាវ Liza Araneta Marcos ភរិយាលោកប្រធានាធិបតីហ្វីលីពីន, លោកជំទាវភរិយា នាយករដ្ឋមន្រ្តីឡាវ, លោកជំទាវ Ho Ching ភរិយាលោកនាយករដ្ឋមន្រ្តីសឹង្ហបុរី, លោកជំទាវ Yuko Kishida ភរិយាលោកនាយករដ្ឋមន្រ្តីជប៉ុន, លោកជំទាវ Sheikh Hasina ភរិយាលោកនាយករដ្ឋមន្រ្តីបង់ក្លាដែស, លោកជំទាវ Kim Keon-Hee ភរិយាលោកប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ, លោកជំទាវ Jodie Haydan ភរិយាលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី និងលោកជំទាវ Rita Banga ភរិយាប្រធានធនាគារពិភពលោក ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោកជំទាវ Iriana Joko Widodo ភរិយាលោកប្រធានាធិបតីឥណ្ឌូណេស៉ី។

នៅក្នុងឱកាសនៃការអញ្ជើញទស្សនានោះ លោកជំទាវជាភរិយាប្រមុខដឹកនាំទាំងអស់ បានអញ្ជើញទស្សនាការសម្តែងសិល្បៈ និងការតាំងពិព័រណ៍សហគ្រាសធុនតូច-មធ្យម រួមទាំងទស្សនាការលោតឆ័ត្រយោង នៃកងទ័ពរបស់សាធារណរដ្ឋឥណ្ឌូណេស៉ី។ លោកជំទាវ Iriana Joko Widodo ភរិយាលោកប្រធានាធិបតីឥណ្ឌូណេស៉ី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត រួមទាំងលោកជំទាវស្រ្តីទី១ នៃប្រទេសអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ាន ដែលបានចំណាយពេលវេលា និងឆ្លើយតបតាមការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌូណេស៉ី អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៉ី។

លោកជំទាវស្រ្តីទី១ ឥណ្ឌូណេស៉ី បានប្រសិទ្ធពរដល់ការស្នាក់នៅរបស់លោកជំទាវស្រ្តីទី១ ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ចការងារ ដើម្បីជានិម្មិតរូបដ៏ថ្កើនថ្កានរបស់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅលើភពផែនដីប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា Taman Mini Indonesia Indah (TMII) គឺជាសួនលំហែខ្នាតតូចរបស់ឥណ្ឌូឡេស៉ី ជាតំបន់កំសាន្តបែបវប្បធម៌ ស្ថិតនៅភាគខាងកើតទីក្រុងហ៉្សាកាតា ឥណ្ឌូនេស៉ី។ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១ សួននេះត្រូវបានដំណើរការដោយក្រុមហ៊ុន PT Taman Wisata Candi Borobudur, Prambanan, dan Ratu Boko ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនគ្រប់គ្រងទេសចរណ៍របស់រដ្ឋ InJourney និងត្រូវបានដំណើរការដោយ Yayasan Harapan Kita ដែលជាមូលនិធិដែលបង្កើតឡើងដោយ លោកជំទាវ Siti Hartinah ដែលជាស្ត្រីទីមួយ ក្នុងអំឡុងពេលនៃ New Order និងភរិយារបស់ លោកSuharto ហើយគ្រប់គ្រងដោយកូនចៅរបស់ លោកSuharto ចាប់តាំងពីគាត់បានស្លាប់រហូតដល់ឆ្នាំ២០២១។

សួននេះ មានផ្ទៃដីប្រហែល១០០ ហិកតា លើគម្រោង ២៥០ហិចតា។ គម្រោងនេះ ចំណាយថវិកា ប្រមាណ ២៦ លានដុល្លារ អាមេរិក។

ឧទ្យាននេះ គឺជាការសង្ខេប នៃវប្បធម៌ឥណ្ឌូណេស៉ី ជាមួយនឹងទិដ្ឋភាពស្ទើរតែទាំងអស់ នៃជីវិតប្រចាំថ្ងៃនៅក្នុងខេត្តចំនួន២៦ ក្នុងឆ្នាំ១៩៧៥ របស់ប្រទេសឥណ្ឌូណេស៉ី បានរុំព័ទ្ធក្នុងព្រះពន្លាដាច់ដោយឡែកជាមួយនឹងការប្រមូលផ្ដុំ នៃ rumah adat ដែលជាឧទាហរណ៍នៃស្ថាបត្យកម្មជនជាតិឥណ្ឌូនេស៉ី សំលៀកបំពាក់ របាំ និងប្រពៃណីទាំងអស់ត្រូវបានបង្ហាញដោយឥតខ្ចោះ។ ឧទ្យាននេះតាំងបង្ហាញជាចម្បងនូវវប្បធម៌រូបវន្តរបស់ជាតិ។ ក្រៅពីនោះ មានបឹងមួយ ដែលមានប្រជុំកោះតូចមួយ នៅកណ្ដាលខ្សែកាប សារមន្ទីរ រោងកុន Keong Emas IMAX (រោងកុន IMAX តែមួយគត់ របស់ប្រទេសឥណ្ឌូនេស៉ី រហូតដល់ទសវត្សរ៍ ឆ្នាំ២០១០) រោងល្ខោនមួយឈ្មោះ ថា Theatre of My Homeland (Theatre Tanah Airku) និងកន្លែងកម្សាន្តផ្សេងទៀតដែលធ្វើឱ្យ TMII ក្លាយជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងទីក្រុង។

ក្នុងឆ្នាំ២០០៧ សួន Taman Mini Indonesia Indah បានដាក់ចេញនូវស្លាកសញ្ញាថ្មីមួយជាមួយនឹងពាក្យស្លោកម៉ាក Pesona Indonesia (Indonesian Charm) ភាពទាក់ទាញរបស់ឥណ្ឌូនេស៉ី។ វាទទួលបានការកែទម្រង់ នៅឆ្នាំ២០២៣ ជាមួយនឹងការប្រែប្រួលពណ៌ថ្មី ហើយពាក្យស្លោកត្រូវបានប្តូរទៅជា Taman Jelajah Indonesia (Indonesian Exploration Park)សួននៃពន្លឺ។ TMII ដើមឡើយមានទីតាំងនៅលើផ្ទៃដីសាធារណៈ ១៤៥ហិកតា ជាកសិដ្ឋាន និងវាលស្រែ។ ក្រោយមក ក្រុមការងារ​អាច​បំប្លែង​វាល​ទាំងនេះ​ទៅជា​ទីតាំង​សមរម្យ​សម្រាប់​ការសាងសង់​។ សណ្ឋានដីរបស់ TMII មានលក្ខណៈជាភ្នំ ស្របនឹងអ្វីដែលអ្នកសាងសង់ចង់បាន។

ក្រុមការងារបានអះអាងថា អត្ថប្រយោជន៍នៃការប្រើប្រាស់ដីមិនស្មើគ្នានេះ គឺសមត្ថភាពក្នុងការបង្កើតទេសភាពគួរឱ្យចាប់អារម្មណ៍ និងចម្រុះ ព្រមទាំងការឆ្លុះបញ្ចាំងពីលក្ខណៈផ្សេងៗនៃបរិស្ថានឥណ្ឌូនេស៉ី។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មាធិការសន្តិភាពពិភពលោកបានទទួលស្គាល់ TMII ជាឧទ្យានអរិយធម៌អន្តរជាតិ និងឧទ្យានសន្តិភាពពិភពលោក៕

អត្ថបទទាក់ទង