Grand News Asia Close

Cambodia PR Team ទាក់ទងនឹងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1019
Cambodia PR Team ទាក់ទងនឹងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦


សំណួរទី ១៖ តើរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការអ្វីខ្លះ ចំពោះប្រជាពលរដ្ឋភៀសសឹក ដើម្បីធានា ឱ្យពួកគាត់មានជីវភាពរស់នៅសមរម្យ?

ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជម្រក សេវាទឹកស្អាត អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងថវិកាឧបត្ថម្ភប្រចាំខែដល់ប្រជាពលរដ្ឋភៀសសឹក។ រាជរដ្ឋាភិបាលក៏បានផ្ដល់ការជួយគាំទ្រដល់ជីវភាពប្រចាំថ្ងៃផងដែរតាមរយៈសកម្មភាពកសិកម្ម ដូចជា ការដាំបន្លែក្នុងរោង ការចិញ្ចឹមមាន់ និងការដាំដំណាំហូបផ្លែ ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចបង្កើតប្រាក់ចំណូល និងរស់នៅបានសមរម្យ។

សំណួរទី ២៖ ហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសដោះស្រាយបញ្ហាព្រំដែនតាមរយៈការទូត និងច្បាប់អន្តរជាតិ ជាជាងការប្រើប្រាស់កម្លាំងយោធា?

ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពដល់សុវត្ថិភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ការដោះស្រាយតាមរយៈមធ្យោបាយការទូត និងច្បាប់អន្តរជាតិអាចចំណាយពេលយូរ ប៉ុន្តែជួយបញ្ចៀសការប៉ះទង្គិចប្រដាប់អាវុធ និងការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋ។ កម្ពុជានឹងបន្តប្រើមធ្យោបាយសន្តិវិធី ដើម្បីទាមទារទឹកដីត្រឡប់មកវិញ និងបង្កើតលក្ខខណ្ឌឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅផ្ទះសម្បែងដោយសុវត្ថិភាព។

សំណួរទី ៣៖ តើលិខិតតវ៉ាផ្លូវការរបស់កម្ពុជាចំពោះសកម្មភាពរបស់ថៃនៅតាមព្រំដែនមានសារៈសំខាន់យ៉ាងដូចម្តេច?

ចម្លើយ៖ លិខិតតវ៉ាផ្លូវការជាឯកសារដែលបញ្ជាក់ពីជំហរមិនយល់ព្រមរបស់កម្ពុជាចំពោះសកម្មភាពដែលថៃរំលោភបំពានលើបូរណភាពទឹកដីរបស់ខ្លួន។ លិខិតនេះក៏មានសារៈសំខាន់សម្រាប់កត់ត្រាជំហរផ្លូវច្បាប់របស់កម្ពុជា និងគាំទ្រដល់ការដោះស្រាយវិវាទព្រំដែនតាមច្បាប់អន្តរជាតិផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ខ្លួនតវ៉ាចំពោះរាល់សកម្មភាពខុសច្បាប់ និងឯកតោភាគីទាំងឡាយ ដោយមិនរំលងសកម្មភាពណាមួយឡើយ៕

អត្ថបទទាក់ទង