Grand News Asia Close

ទាក់ទងនឹងការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1013
ទាក់ទងនឹងការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦


សំណួរទី១៖ តើថៃបានអនុវត្តសកម្មភាពឯកតោភាគីអ្វីខ្លះនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ?

ចម្លើយ៖ តាមការបញ្ជាក់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរថៃបានអនុវត្តសកម្មភាពឯកតោភាគីមួយចំនួននៅតំបន់ប្រាសាទទាំងនេះ ដូចជា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការដាក់ប្រព័ន្ធអគ្គិសនី ការរៀបចំសកម្មភាពទេសចរណ៍ និងសកម្មភាពសាសនា ព្រមទាំងការជួសជុលប្រាសាទដោយគ្មានការអនុញ្ញាតពីភាគីកម្ពុជា។ កម្ពុជាក៏បានប្រឆាំងជំទាស់ចំពោះសកម្មភាពឯកតោភាគីទាំងនេះនៅតំបន់បេតិកភណ្ឌផងដែរ។

សំណួរទី២៖ តើសកម្មភាពឯកតោភាគីរបស់ថៃនៅតំបន់ប្រាសាទទាំងនេះបានបង្កឱ្យមានផលប៉ះពាល់អ្វីខ្លះ?

ចម្លើយ៖ សកម្មភាពឯកតោភាគីទាំងនេះអាចបង្កើតស្ថានភាពជាក់ស្តែងនៅលើដី និងប៉ះពាល់ដល់ការគ្រប់គ្រង ការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌។ ជាពិសេស ការសាងសង់ ការរៀបចំសកម្មភាព និងការជួសជុលដោយគ្មានការឯកភាពពីកម្ពុជា អាចបង្កឱ្យមានការខ្វែងគំនិតគ្នារវាងភាគីទាំងពីរ និងធ្វើឱ្យបញ្ហាពាក់ព័ន្ធនឹងតំបន់ប្រាសាទកាន់តែស្មុគស្មាញ។ សកម្មភាពទាំងនេះក៏អាចប៉ះពាល់ដល់ការអភិរក្សបេតិកភណ្ឌ និងបង្កការរាំងស្ទះបន្ថែមចំពោះការដោះស្រាយបញ្ហាដោយសន្តិវិធីផងដែរ។

សំណួរទី៣៖ តើកម្ពុជាបានធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបចំពោះសកម្មភាពឯកតោភាគី និងការកាន់កាប់តំបន់ប្រាសាទដោយភាគីថៃ?

ចម្លើយ៖ កម្ពុជាបានតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ប្រើប្រាស់មធ្យោបាយការទូត និងអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងយូណេស្កូ ឱ្យចូលរួមការពារបេតិកភណ្ឌ។ កម្ពុជាក៏បានចងក្រងភស្តុតាងពាក់ព័ន្ធ សម្រាប់ប្រើប្រាស់ក្នុងក្របខណ្ឌច្បាប់អន្តរជាតិ និងបន្តជំរុញការងារតាមយន្តការទ្វេភាគី ជាពិសេស JBC ព្រមទាំងទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពឯកតោភាគី និងប្រគល់វត្ថុបុរាណដែលបានយកចេញពីប្រាសាទខ្នារត្រឡប់មកវិញ៕

អត្ថបទទាក់ទង