Grand News Asia Close

ទាក់ទងនឹងការចោទ​ប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 18:22 pm ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1060
ទាក់ទងនឹងការចោទ​ប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទ​ប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទ​ប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦


សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា ការដែលរាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាលើបទឈប់បាញ់ ដែលកំណត់ឱ្យកងកម្លាំងនៅតាមទីតាំងរបស់ខ្លួន ធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី មែនដែរឬទេ?

ចម្លើយ៖ មិនមែនទេ។ នេះគឺជាការបកស្រាបបំភ្លៃរបស់ក្រុមប្រឆាំង​ជ្រុលនិយម​ក្រៅស្រុកមួយចំនួនតូចតែប៉ុណ្ណោះ។ បទឈប់បាញ់ដែលបានព្រមព្រៀងគ្នាមានគោលបំណងសំខាន់គឺការបញ្ឈប់ការប្រយុទ្ធគ្នា និងរក្សាស្ថានភាពនៅលើទីតាំងជាក់ស្តែង ដើម្បីទប់ស្កាត់ការផ្លាស់ទីកងកម្លាំង និងការបង្កើនភាពតានតឹងរវាងភាគីទាំងពីរ។ ការកំណត់ឱ្យកងកម្លាំងនៅតាមទីតាំងដែលខ្លួនកំពុងឈរជើង គឺជាវិធានការរក្សាស្ថានភាពបណ្តោះអាសន្នសម្រាប់ការអនុវត្តបទឈប់បាញ់ មិនមែនជាការកំណត់ខ្សែព្រំដែន ឬការទទួលស្គាល់ថាទីតាំងនោះជាទឹកដីរបស់ភាគីណាមួយជាអចិន្ត្រៃយ៍ឡើយ។ បញ្ហានេះត្រូវបានចែងច្បាស់ក្នុងចំណុចទី៣ដែលភាគីទាំងពីរព្រមព្រៀងគ្នាថា បទឈប់បាញ់នេះមិនប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរទេ ហើយបានប្រគល់ភារកិច្ចឱ្យ JBC ធ្វើការងារដើម្បីកំណត់ខណ្ឌសីមាព្រំដែន​រវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុត។
នេះមានន័យថា បញ្ហាអធិបតេយ្យភាព និងខ្សែព្រំដែនអន្តរជាតិនៅតែជាបញ្ហាដែលត្រូវដោះស្រាយតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ តាមរយៈយន្តការព្រំដែនដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។ ដូច្នេះ ការចុះហត្ថលេខាលើបទឈប់បាញ់មិនមែនជាការកាត់ទឹកដីឱ្យភាគីម្ខាងទៀត ឬធ្វើឱ្យបាត់បង់ទឹកដីដូចក្រុមប្រឆាំងបំភ្លៃនោះឡើយ។

សំណួរទី២៖ តើបទឈប់បាញ់មានសារៈសំខាន់ដូចម្តេចខ្លះ?

ចម្លើយ៖ បទឈប់បាញ់គឺជាវិធានការបន្ទាន់ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា និងការប្រើប្រាស់កម្លាំងរវាងភាគីទាំងពីរ។ វាជួយកាត់បន្ថយការបាត់បង់ជីវិត ការរងរបួស និងការខូចខាតដល់ទ្រព្យសម្បត្តិ ព្រមទាំងជួយការពារប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធផងដែរ។ ជាមួយគ្នានេះ បទឈប់បាញ់ក៏បង្កើតលក្ខខណ្ឌសុវត្ថិភាព ដើម្បីឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅកាន់លំនៅឋាន និងស្តារជីវភាពរបស់ខ្លួនឡើងវិញ។
លើសពីនេះ បទឈប់បាញ់មានសារៈសំខាន់ក្នុងការបង្កើតបរិយាកាសសម្រាប់បន្ធូរបន្ថយភាពតានតឹង កសាងទំនុកចិត្ត និងបើកផ្លូវទៅរកការចរចា។ ការបញ្ឈប់ការប្រយុទ្ធមិនមែនមានន័យថា បញ្ចប់ការដោះស្រាយបញ្ហាព្រំដែន ឬកំណត់កម្មសិទ្ធិលើទឹកដីនោះទេ ប៉ុន្តែជាការបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ភាគីទាំងពីរអាចប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ដោយមធ្យោបាយការទូត សន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង