Grand News Asia Close

ទាក់ទងនឹងភស្តុតាងដែលបង្ហាញពីទីតាំងពិតរបស់ប្រាសាទតាមាន់ធំ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 17:58 pm ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1020
ទាក់ទងនឹងភស្តុតាងដែលបង្ហាញពីទីតាំងពិតរបស់ប្រាសាទតាមាន់ធំ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ទាក់ទងនឹងភស្តុតាងដែលបង្ហាញពីទីតាំងពិតរបស់ប្រាសាទតាមាន់ធំ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងភស្តុតាងដែលបង្ហាញពីទីតាំងពិតរបស់ប្រាសាទតាមាន់ធំ
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាផ្អែកលើភស្តុតាងអ្វីខ្លះ ក្នុងការអះអាងថា ប្រាសាទតាមាន់ធំស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន?

ចម្លើយ៖ កម្ពុជាផ្អែកលើឯកសារផ្លូវការ និងភស្តុតាងប្រវត្តិសាស្ត្រជាច្រើនក្នុងការអះអាងថា ប្រាសាទតាមាន់ធំស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន។ ភស្តុតាងទាំងនោះរួមមាន ផែនទីមាត្រដ្ឋាន ១/២០០,០០០ កំណត់ហេតុ (PV) នៃការបោះបង្គោលព្រំដែនរបស់គណៈកម្មការឥណ្ឌូចិន–សៀម ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩​។ សូម្បីតែផែនទី L7017 មាត្រដ្ឋាន ១/៥០,០០០ ដែលភាគីថៃគូសដោយខ្លួនឯងជាឯកតោភាគី​ដែលគ្មានការទទួលស្គាល់ក៏បង្ហាញថា ប្រាសាទតាមាន់ធំស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែរ។ មន្ត្រីជំនាញកិច្ចការព្រំដែនកម្ពុជា បានបង្ហាញច្បាស់អំពីរឿងនេះដែលថា ភាគីថៃបាននិងកំពុងឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ដោយមិនអាចប្រកែកបានឡើយ។

សំណួរទី២៖ តើកត្តាអ្វីដែលធ្វើឱ្យភស្តុតាងដែលកម្ពុជាយកមកអះអាងអំពីប្រាសាទតាមាន់ធំនេះ មានភាពរឹងមាំ?

ចម្លើយ៖ ភាពរឹងមាំនៃភស្តុតាងរបស់កម្ពុជា មិនមែនស្ថិតនៅលើចំនួនឯកសារប៉ុណ្ណោះទេ ប៉ុន្តែ ស្ថិតនៅលើការដែលឯកសារដែលមានការទទួលស្គាល់ជាអន្តរជាតិ ដូចជាផែនទីមាត្រដ្ឋាន ១/២០០,០០០ នេះជាដើម គឺជាឯកសារ​ដែលអាចផ្ទៀងផ្ទាត់បាន។ ជាពិសេសសូម្បីតែផែនទីឯកតោភាគីដែលថៃគូសតាមចិត្តដែលខ្លួនឯងទាមទារក៏មិនអាចគ្របដណ្តប់ដល់ប្រាសាទតាមាន់ធំផង។ នេះបង្ហាញថា ជំហររបស់កម្ពុជាគឺផ្អែកលើភស្តុតាងដែលមានភាពស៊ីសង្វាក់ អាចផ្ទៀងផ្ទាត់បាន និងមិនមែនជាការអះអាងដោយគ្មានមូលដ្ឋាន ឬជាការបកស្រាយតែម្នាក់ឯងនោះឡើយ។

សំណួរទី៣៖ តើកម្ពុជាយល់យ៉ាងដូចម្តេចចំពោះការប៉ុនប៉ងរបស់ថៃក្នុងការគូសបន្ទាត់ព្រំដែនថ្មី?

ចម្លើយ៖ យោងតាមជំហររបស់កម្ពុជា ការប៉ុនប៉ងគូសបន្ទាត់ព្រំដែនថ្មី ដើម្បីបញ្ចូលតំបន់ដែលកងកម្លាំងថៃបានឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ គ្មានសុពលភាព ឬអានុភាពផ្លូវច្បាប់ឡើយ។ កម្ពុជាអះអាងថា ការកំណត់ព្រំដែនត្រូវតែផ្អែកលើសន្ធិសញ្ញា ឯកសារកំណត់ព្រំដែន និងមូលដ្ឋានច្បាប់អន្តរជាតិដែលមានស្រាប់ មិនអាចផ្លាស់ប្តូរដោយសកម្មភាពឯកតោភាគី ឬការកាន់កាប់ដោយប្រើកម្លាំងបាននោះទេ។ សហគមន៍អន្តរជាតិនឹងមិនឈរនៅស្ងៀមចំពោះការបំពានយ៉ាងកម្រោលបែបនេះឡើយ៕

អត្ថបទទាក់ទង