Grand News Asia Close

Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1006
Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦


 
សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបណ្តោយឱ្យថៃរំកិលព្រំដែនតាមចិត្ត គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ ជាក់ស្តែង កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ចំពោះសកម្មភាពដែលជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដី។ គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានបញ្ជូនកំណត់ទូតជាច្រើនលើកទៅភាគីថៃ ដើម្បីទាមទារឱ្យបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែង ស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា។ លើសពីនេះ កម្ពុជាបានប្រកាសយ៉ាងច្បាស់ថា មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) ដោយឯកតោភាគីនោះទេ។ ប៉ុន្តែ មិនចម្លែកទេ​សម្រាប់ក្រុមប្រឆាំង​ជ្រុលនិយមនៅក្រៅស្រុក។ ពួកគេមិនដែលបន្ទោសចោរឈ្លានពានទឹកដីទេ តែ​បែរ​ជាមកបន្ទោស​អ្នករងគ្រោះ ដែលកំពុងស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់អន្តរជាតិទៅវិញ។ ប្រជាពលរដ្ឋខ្មែរ​យល់ដឹងបានល្អ​ជាងក្រុមនេះឆ្ងាយណាស់។

សំណួរទី២៖ តើការចោទប្រកាន់ថា ថ្នាក់ដឹកនាំកម្ពុជាឃុបឃិតជាមួយបរទេស និងលក់ដីឱ្យថៃ ដើម្បីរក្សាអំណាច គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ ការចោទប្រកាន់បែបនេះគឺជាការអះអាងដែលខុសយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការ JBC ភាគីកម្ពុជា បានបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងតវ៉ាប្រឆាំងនឹងសកម្មភាពកាន់កាប់ទឹកដីដោយខុសច្បាប់ជាបន្តបន្ទាប់។ ប្រសិនបើមានការឃុបឃិត ឬប្រគល់ទឹកដីដូចការចោទប្រកាន់ពិតមែន កម្ពុជាមិនចាំបាច់បន្តតវ៉ាតាមរយៈមធ្យោបាយការទូត ទាមទារឱ្យមានការវាស់វែងព្រំដែន និងប្រកាសមិនទទួលស្គាល់ការកែប្រែព្រំដែនដោយការប្រើកម្លាំងនោះឡើយ។ ដូច្នេះ ការចោទប្រកាន់នេះគឺជាការបំភាន់សាធារណមតិ និងមិនឆ្លុះបញ្ចាំងពីជំហរជាក់ស្តែងរបស់កម្ពុជានោះទេ។ ផ្ទុយទៅវិញ ក្រុមប្រឆាំងនេះហើយដែលកំពុងបម្រើសង្គ្រាមចិត្តសាស្ត្ររបស់អ្នកឈ្លានពានទឹកដីកម្ពុជា តាមរយៈការខិតខំបំបែកបំបាក់សាមគ្គីជាតិខ្មែរ។ តែសំណាងល្អដែលប្រជាពលរដ្ឋ​ខ្មែរឆ្លាតជាង​ក្រុមប្រឆាំង។

សំណួរទី៣៖ ហេតុអ្វីបានជាកម្ពុជាបន្តប្រើប្រាស់យន្តការការទូត និង JBC ជំនួសឱ្យការប្រើកម្លាំងយោធាតាមដែលក្រុមប្រឆាំងទាមទារ?
ចម្លើយ៖ កម្ពុជាបន្តប្រើប្រាស់យន្តការការទូត និងយន្តការព្រំដែនដែលភាគីទាំងពីរបានឯកភាពគ្នា ព្រោះនេះជាមធ្យោបាយស្របច្បាប់ និងមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ ជាក់ស្តែង កម្ពុជាបានប្រើប្រាស់គណៈកម្មការ JBC កំណត់ទូតផ្លូវការ និងយន្តការទ្វេភាគីផ្សេងៗ ដើម្បីជំរុញការវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែង។
ការប្រើប្រាស់យន្តការទាំងនេះមិនមែនមានន័យថាកម្ពុជាទន់ខ្សោយ ឬបោះបង់ផលប្រយោជន៍ជាតិនោះទេ។ ផ្ទុយទៅវិញ វាបង្ហាញពីការប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិវិធី ច្បាប់អន្តរជាតិ និងការទទួលខុសត្រូវក្នុងការជៀសវាងជម្លោះដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងស្ថិរភាពក្នុងតំបន់។ មានតែដំណោះស្រាយសន្តិវិធីទេទើបជាដំណោះស្រាយពិតប្រាកដ និងយូរអង្វែង៕

អត្ថបទទាក់ទង