Grand News Asia Close

ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញយ៉ាងច្បាស់ថា សៀម-ថៃ តែងតែមានមហិច្ឆតាចង់ពង្រីកឥទ្ធិពល និងឈ្លានពានលើទឹកដីខ្មែរ តាមរយៈរូបភាព និងយុទ្ធវិធីជាច្រើនបែប

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ទស្សនៈ-Opinion 1004
ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញយ៉ាងច្បាស់ថា សៀម-ថៃ តែងតែមានមហិច្ឆតាចង់ពង្រីកឥទ្ធិពល និងឈ្លានពានលើទឹកដីខ្មែរ តាមរយៈរូបភាព និងយុទ្ធវិធីជាច្រើនបែប ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញយ៉ាងច្បាស់ថា សៀម-ថៃ តែងតែមានមហិច្ឆតាចង់ពង្រីកឥទ្ធិពល និងឈ្លានពានលើទឹកដីខ្មែរ តាមរយៈរូបភាព និងយុទ្ធវិធីជាច្រើនបែប

[កុំឲ្យជាន់ដានចាស់]

ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញយ៉ាងច្បាស់ថា សៀម-ថៃ តែងតែមានមហិច្ឆតាចង់ពង្រីកឥទ្ធិពល និងឈ្លានពានលើទឹកដីខ្មែរ តាមរយៈរូបភាព និងយុទ្ធវិធីជាច្រើនបែប។ នៅពេលប្រើកម្លាំងយោធាវាយប្រហារមិនបានជោគជ័យ ពួកគេក៏ប្តូរទៅប្រើយុទ្ធវិធីបំបែកបំបាក់ផ្ទៃក្នុង បង្កភាពបែកបាក់រវាងខ្មែរនិងខ្មែរ ដើម្បីធ្វើឲ្យជាតិទន់ខ្សោយពីខាងក្នុង។

ក្នុងប្រវត្តិសាស្ត្រ យើងបានឃើញជាក់ស្តែងពីការបាត់បង់កម្លាំងជាតិ ដោយសារតែការមិនរួបរួម និងការជឿល្បិចកលសត្រូវ។ ឧទាហរណ៍ដ៏ឈឺចាប់មួយ គឺការវាយបំបែកបន្ទាយលង្វែក ដែលកើតឡើងក្រោយពេលសៀមប្រើទាំងកម្លាំង ទាំងល្បិចបោកបញ្ឆោត និងការជ្រៀតចូលក្នុងផ្ទៃក្នុងរបស់ខ្មែរ។ ពេលខ្មែរភ្លេចខ្លួន ឬបែកបាក់គ្នា នោះជាឱកាសដែលសត្រូវអាចវាយប្រហារបានយ៉ាងងាយ។

មកដល់បច្ចុប្បន្ន ទោះបីស្ថានការណ៍ពិភពលោកបានផ្លាស់ប្តូរ ក៏យុទ្ធវិធីរបស់សៀម-ថៃនៅតែមិនខុសពីអតីតកាលប៉ុន្មានដែរ។ នៅពេលមិនអាចប្រើកម្លាំងដោយផ្ទាល់ ពួកគេប្តូរទៅប្រើ “យុទ្ធវិធីត្រជាក់” ដូចជាការផ្ញើលិខិតការទូត ការប្រើសម្ពាធនយោបាយ ការបង្ហាញចេតនាចង់ចរចា ឬបង្កើតរូបភាពថាជាមិត្តភាព។ ទាំងនេះអាចជាយុទ្ធសាស្ត្រដើម្បីបន្ធូរអារម្មណ៍ និងធ្វើឲ្យខ្មែរធ្វេសប្រហែស។

ដូច្នេះ ប្រជាជនខ្មែរគ្រប់រូបត្រូវមានស្មារតីប្រុងប្រយ័ត្ន ស្រឡាញ់ជាតិ និងរួបរួមគ្នាឲ្យបានរឹងមាំ។ ប្រវត្តិសាស្ត្រគឺជាមេរៀនដ៏មានតម្លៃ ដែលរំលឹកយើងថា ការបែកបាក់ និងការមិនយល់ដឹង អាចនាំឲ្យជាតិបាត់បង់អធិបតេយ្យភាពបាន។

√បណ្តាំលោកតា

សូមបងប្អូនខ្មែរទាំងអស់ កុំភ្លេចមេរៀនប្រវត្តិសាស្ត្រ និងកុំឲ្យជាន់ដានចាស់។ ត្រូវរួបរួម សាមគ្គី និងមានការប្រុងប្រយ័ត្នជានិច្ច កុំឲ្យចាញ់ល្បិចកលពួកសៀម-ថៃ ដែលតែងតែប្រើគ្រប់មធ្យោបាយដើម្បីបម្រើមហិច្ឆតារបស់ខ្លួន។ ជាតិខ្លាំងដោយសារប្រជាជនរួបរួម ហើយជាតិអាចគង់វង្សបាន ដោយសារកូនខ្មែរមិនភ្លេចប្រវត្តិសាស្ត្ររបស់ខ្លួន៕

អត្ថបទទាក់ទង