Grand News Asia Close

Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1009
Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦


សំណួរទី ១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបណ្តែតបណ្តោយឱ្យថៃរាយបន្លាលួស និងដាក់ទូរកុងតឺន័រ ចូលយកទឹកដីតាមចិត្ត ជាការពិតដែរឬទេ?

ចម្លើយ៖ មិនមែនជាការពិតទេ។ រាជរដ្ឋាភិបាលកម្ពុជាមិនដែលបណ្តែតបណ្តោយ ឬទទួលស្គាល់សកម្មភាពឯកតោភាគីណាមួយដែលប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជានោះឡើយ។

ជាក់ស្តែង កម្ពុជាបានប្រើប្រាស់ទាំងយន្តការការទូត ការតវ៉ាជាផ្លូវការ និងការអះអាងជំហរតាមរយៈច្បាប់អន្តរជាតិដើម្បីបដិសេធ និងជំទាស់រាល់សកម្មភាពដែលបំពានលើបូរណភាពទឹកដី។ ការជ្រើសរើសប្រើវិធានការដោយសន្តិវិធីនេះ មិនមែនមានន័យថាកម្ពុជាទន់ខ្សោយ ឬបណ្តែតបណ្តោយនោះទេ ប៉ុន្តែ វាជាការបង្ហាញពីភាពចាស់ទុំ និងការទទួលខុសត្រូវក្នុងការការពារជាតិដោយមិនបង្កឱ្យមានការប៉ះទង្គិចដែលអាចនាំទៅរកការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងកងទ័ព ដែលក្រុមប្រឆាំងមិនដែលគិតគូរដល់បញ្ហាទាំងនេះឡើយ។ ផ្ទុយទៅវិញ ពួកគេចេះតែញុះញង់ អុជអាលដើម្បីឱ្យផ្ទុះសង្គ្រាមទៅវិញ។

សំណួរទី ២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា ថ្នាក់ដឹកនាំកម្ពុជាបានតែចេញលិខិតតវ៉ា ប៉ុន្តែមិនអាចធ្វើអ្វីបាននៅពេលដែលថៃរៀបចំកម្មវិធីផ្សេងៗនៅប្រាសាទបុរាណខ្មែរ មានន័យយ៉ាងដូចម្តេច?

ចម្លើយ៖ ការលើកឡើងបែបនេះគឺជាការមើលស្រាលចំពោះតម្លៃនៃយន្តការច្បាប់អន្តរជាតិ និងការទូត ដែលជាមធ្យោបាយស៊ីវិល័យសម្រាប់ដោះស្រាយវិវាទរវាងរដ្ឋ។ លិខិតតវ៉ាផ្លូវការ មិនមែនគ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះទេ ប៉ុន្តែ វាជាភស្តុតាងផ្លូវច្បាប់ដ៏សំខាន់ ក្នុងការកត់ត្រាជំហរផ្លូវការរបស់កម្ពុជា និងបញ្ជាក់ថាកម្ពុជាមិនទទួលស្គាល់សកម្មភាពឯកតោភាគីរបស់ភាគីម្ខាងទៀតឡើយ។ វាជាផ្នែកនៃយុទ្ធសាស្ត្រការទូត និងផ្លូវច្បាប់រយៈពេលវែង ដើម្បីការពារសិទ្ធិស្របច្បាប់របស់កម្ពុជា។ ការទាមទារឱ្យរាជរដ្ឋាភិបាលឆ្លើយតបភ្លាមៗដោយប្រើកម្លាំង គឺជាទស្សនៈដែលមិនបានគិតគូរពីផលវិបាកធ្ងន់ធ្ងរដែលអាចកើតមានចំពោះជាតិ និងប្រជាជន។

សំណួរទី ៣៖ តើរាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តដូចម្តេច ចំពោះការទាមទារយកទឹកដីដែលថៃឈ្លានពានដោយខុសច្បាប់មកវិញ?

ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាមានជំហរច្បាស់លាស់ ម៉ឺងម៉ាត់ និងមិនប្រែប្រួលក្នុងការទាមទារយកមកវិញនូវទឹកដី និងតំបន់ដែលស្ថិតក្រោមអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។ ការប្តេជ្ញាចិត្តនេះត្រូវបានអនុវត្តតាមរយៈការប្រើប្រាស់គ្រប់យន្តការស្របច្បាប់ រួមទាំងការទូត ការចរចា ការតវ៉ាផ្លូវការ និងការពឹងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី។ កម្ពុជាមិនបោះបង់សិទ្ធិរបស់ខ្លួនឡើយ ប៉ុន្តែជ្រើសរើសវិធីសាស្ត្រប្រកបដោយភាពឈ្លាសវៃនិងទទួលខុសត្រូវខ្ពស់ ដោយផ្តោតលើការរក្សាទាំងអធិបតេយ្យភាពជាតិ សន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង