Grand News Asia Close

Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាព ឯកតោភាគីរបស់ថៃនៅតំបន់ប្រាសាទខ្នារ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1003
Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាព ឯកតោភាគីរបស់ថៃនៅតំបន់ប្រាសាទខ្នារ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាព ឯកតោភាគីរបស់ថៃនៅតំបន់ប្រាសាទខ្នារ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាព ឯកតោភាគីរបស់ថៃនៅតំបន់ប្រាសាទខ្នារ
ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦


សំណួរទី ១៖ តើកម្ពុជាមានជំហរដូចម្តេចចំពោះសកម្មភាពរបស់ភាគីថៃនៅតំបន់ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធ?

ចម្លើយ៖ កម្ពុជាសូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គ្រប់សកម្មភាពរបស់ភាគីថៃ ដូចជាការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា ឬសកម្មភាពទេសចរណ៍នៅតំបន់ប្រាសាទខ្នារ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺមិនអាចទទួលយកបានឡើយ។ តំបន់ទាំងនេះស្ថិតក្រោមអធិបតេយ្យភាពកម្ពុជាទាំងស្រុង ដោយផ្អែកលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ និងឯកសារព្រំដែនដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។ ដូច្នេះ រាល់សកម្មភាពឯកតោភាគីទាំងនេះ គឺជាទង្វើ
ខុសច្បាប់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

សំណួរទី ២៖ តើថៃមានចេតនាអ្វី ចំពោះសកម្មភាពឯកតោភាគីរបស់ខ្លួននៅតំបន់បេតិកភណ្ឌទាំងនេះ?

ចម្លើយ៖ សកម្មភាពឯកតោភាគីរបស់ថៃនៅតំបន់បេតិកភណ្ឌទាំងនេះត្រូវបានមើលឃើញថា គឺជាការប៉ុនប៉ងដោយ ចេតនា ដើម្បីបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ដើម្បីពង្រឹងការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង ការបង្កើតនូវអង្គហេតុ និងក្របខណ្ឌគតិយុត្តក្លែងក្លាយដើម្បីកាន់កាប់ទឹកដីរបស់កម្ពុជា តាមរយៈសកម្មភាពកាន់កាប់ ជាក់ស្តែង (de facto) និងតាមរូបភាពផ្លូវច្បាប់ (de jure) ដែលជាអំពើខុសច្បាប់។

សំណួរទី ៣៖ តើកម្ពុជាមានជំហរយ៉ាងដូចម្តេច ចំពោះការការពារអធិបតេយ្យភាព និងបេតិកភណ្ឌវប្បធម៌ របស់ខ្លួន?

ចម្លើយ៖ កម្ពុជាប្តេជ្ញាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពជាតិ និងថែរក្សាបេតិកភណ្ឌវប្បធម៌របស់ខ្លួនតាម គ្រប់មធ្យោបាយ។ កម្ពុជាមិនទទួលស្គាល់ និងមិនអនុញ្ញាតឱ្យមានការប៉ះពាល់ដល់អធិបតេយ្យភាពលើតំបន់ទាំងនេះឡើយ ហើយនឹងបន្តប្រើប្រាស់គ្រប់វិធានការផ្លូវច្បាប់ និងការទូត ដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីការពារបូរណភាពទឹកដីតាមរយៈការប្រើសិទ្ធិស្របច្បាប់របស់ខ្លួនតាមគ្រប់មធ្យោបាយដែលមាន៕

អត្ថបទទាក់ទង