Grand News Asia Close

(Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញ យន្តការការទូតរបស់រាជរដ្ឋាភិបាល ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1003
(Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញ យន្តការការទូតរបស់រាជរដ្ឋាភិបាល ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៦ (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញ យន្តការការទូតរបស់រាជរដ្ឋាភិបាល ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញ យន្តការការទូតរបស់រាជរដ្ឋាភិបាល

ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៦


សំណួរទី ១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថារាជរដ្ឋាភិបាលគិតតែស្តារទំនាក់ទំនងការទូត មិនខ្វល់ពីទឹកដីដែលថៃឈ្លានពាន គឺជាការពិតដែរឬទេ?

ចម្លើយ៖ ការចោទប្រកាន់បែបនេះ គឺខុសពីការពិត និងមិនបានឆ្លុះបញ្ចាំងពីគោលជំហរជាក់លាក់របស់រាជរដ្ឋាភិបាលទាល់តែសោះ។ រាជរដ្ឋាភិបាលមិនដែលបោះបង់ ឬមិនអើពើចំពោះបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា ខ្សែបន្ទាត់ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគីបានឡើយ។ ដូច្នេះ ការស្តារទំនាក់ទំនងការទូត គឺដើម្បីជំរុញយន្តការចរចា ដែលជាច្រកតែមួយគត់សម្រាប់ឈានទៅរកដំណោះស្រាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ​ស្របតាមជំហររបស់រាជរដ្ឋាភិបាល និងបញ្ចៀសការប្រើកម្លាំង​យោធា។

សំណួរទី ២៖ ហេតុអ្វីបានជារាជរដ្ឋាភិបាលជ្រើសរើសការសន្ទនា និងយន្តការការទូតជំនួសឱ្យការប្រឈមមុខដោយកម្លាំង?

ចម្លើយ៖ រាជរដ្ឋាភិបាលជ្រើសរើសការសន្ទនា និងយន្តការការទូត ជំនួសឱ្យការប្រឈមមុខដោយកម្លាំង ព្រោះការប្រើប្រាស់កម្លាំងមិនអាចផ្តល់ដំណោះស្រាយយូរអង្វែងបានឡើយ ហើយអាចនាំទៅរកការបាត់បង់ទាំងជីវិតមនុស្ស សេដ្ឋកិច្ច និងសន្តិភាព។ កម្ពុជាប្រកាន់យកគោលការណ៍ថា បញ្ហាព្រំដែនត្រូវដោះស្រាយតាមរយៈច្បាប់អន្តរជាតិ យន្តការទ្វេភាគី និងក្របខណ្ឌអន្តរជាតិដែលមានស្រាប់។ ការស្តារទំនាក់ទំនងការទូត គឺដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា និងធានាថាបញ្ហាទឹកដីត្រូវបានដោះស្រាយដោយផ្អែកលើភស្តុតាងច្បាប់។

សំណួរទី ៣៖ តើការស្តារទំនាក់ទំនងការទូតមានន័យថាកម្ពុជាព្រមទទួលស្គាល់ស្ថានភាពដែលថៃបានបង្កើតលើដីជាក់ស្តែងឬយ៉ាងណា?

ចម្លើយ៖ ការស្តារទំនាក់ទំនងការទូតមិនមែនមានន័យថា កម្ពុជាព្រមទទួលស្គាល់ស្ថានភាពដែលថៃបានបង្កើតលើដីជាក់ស្តែងឡើយ។ កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា ការស្តារទំនាក់ទំនងការទូត គឺជាដំណើរការសម្រាប់បន្តការចរចា និងកាត់បន្ថយភាពតានតឹង ប៉ុន្តែមិនមែនជាការទទួលស្គាល់ ឬអនុញ្ញាតឱ្យមានការផ្លាស់ប្តូរស្ថានភាពព្រំដែនដោយឯកតោភាគីឡើយ។ រាជរដ្ឋាភិបាលបានទាមទារឱ្យមានការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមដែលបានឯកភាពគ្នា ជាពិសេសការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនតាមយន្តការ JBC។ នេះបង្ហាញថា កម្ពុជាកំពុងការពារទឹកដីដោយប្រើមធ្យោបាយផ្នែកច្បាប់ និងយន្តការការទូតយ៉ាងម៉ឺងម៉ាត់បំផុត៕

អត្ថបទទាក់ទង