Grand News Asia Close

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា «សន្តិភាព ភាពអត់ធ្មត់ និងការកសាងឡើងវិញ៖ ផ្លូវឆ្ពោះទៅមុខរបស់កម្ពុជា»

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ បទយកការណ៍ ព័ត៌មានជាតិ 1036

អង្គភាពព័ត៌មាននិងប្រតិម្មរហ័ស ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធាណមតិនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ចេញផ្សាយវីដេអូផ្លូវការក្រោមចំណងជើងថា «សន្តិភាព ភាពអត់ធ្មត់ និងការកសាងឡើងវិញ៖ ផ្លូវឆ្ពោះទៅមុខរបស់កម្ពុជា» ។ គួរកត់សម្គាល់ថា ដើម្បីផ្តល់តម្លៃដល់សន្តិភាព រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី។

នៅឆ្នាំ២០២៥ ជម្លោះប្រដាប់អាវុធដ៏ធ្ងន់ធ្ងរ ដែលកម្ពុជាមិនចង់ឱ្យកើតមានទាល់តែសោះ បានផ្ទុះឡើងចំនួន ២លើក គឺនៅខែកក្កដា និងខែធ្នូ នៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ដែលបង្កឡើងដោយភាគីថៃ និងដែលបានបង្កការរំខាននិងប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការពង្រឹងគ្រឹះនៃសន្តិភាព សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ដោយសារតែការឈ្លានពានទាំងកម្រោលរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពជាតិកម្ពុជា។

ការចូលរួមរបស់កម្ពុជា ជាសមាជិកស្ថាបនិករបស់ក្រុមប្រឹក្សាសន្តិភាព ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ ក៏ត្រូវបានរំលេចក្នុងវីដេអូនេះផងដែរ។

សូមទស្សនាវីដេអូ៖

អត្ថបទទាក់ទង