Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 233

CNV:

ឯកឧត្ដម Jacques Pellet អគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្ដម លោកជំទាវ តំណាងឲ្យសហភាពអឺរ៉ុប ក៏ដូចជាទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD
ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលបានចូលរួមនៅថ្ងៃនេះ!

ថ្ងៃនេះ ខ្ញុំរីករាយណាស់ដែលបានវិលត្រឡប់មកទីនេះសាជាថ្មី ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលដែលយើងបានសម្រេចក្នុងរយៈពេលកន្លងទៅ​។ ម្សិលមិញ​នេះ ក៏ដូចជាពេលនេះ យើងស្ថិតនៅក្នុងទិវានៃខួបចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ យើងមានមោទនភាពក្នុងការសម្ពោធសមិទ្ធផលនេះ ដែលជាសមិទ្ធផលដ៏ធំមួយចំខួបចម្រើនព្រះជន្មរបស់ហ្លួងម៉ែជាអម្ចាស់។ យើងទាំងអស់គ្នាសង្ឃឹមថា សមិទ្ធផលនេះផ្សារភ្ជាប់ជាមួយព្រះរាជវត្តមាននៃព្រះមហាក្សត្រ នៃហ្លួងម៉ែ ក៏ដូចជារាជានិយមនៅកម្ពុជាផងដែរ។ យើងសូមឧទ្ទិសបន់ស្រន់សូមឲ្យហ្លួងម៉ែជាអម្ចាស់ មានព្រះជន្មយ៉ឺន​យូរ ព្រះរាជសុខភាពបរិបូណ៌ គង់ជាម្លប់ត្រជាក់ត្រជុំសម្រាប់ប្រជារាស្រ្តទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

(១) ១ កុម្ភៈ ២០២១ កម្ពុជាបើកការដ្ឋានរោងចក្រផលិតទឹកស្អាត មីយ៉ាន់ម៉ាកើតមានរដ្ឋប្រហារ

ខ្ញុំនៅចាំបានថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ យើងមកបើកការដ្ឋាននៅទីនេះ។ ឯកឧត្ដម Jacques Pellet មិនទាន់បានអញ្ជើញមកទេ។ អគ្គរដ្ឋទូតបារាំងលោកស្រី Eva Nguyen Binh មកទីនេះ។ ព្រឹត្តិ​ការណ៍ដែលគួរឲ្យចងចាំគឺយើងទទួលបានព័ត៌មានស្ដីពីរដ្ឋប្រហារនៅឯមីយ៉ាន់ម៉ា ណៃពិដោ ថ្ងៃទី១ ខែកុម្ភៈ។ ពីទីនេះ ខ្ញុំថ្លែងថា យើងមិនធ្វើអត្ថាធិប្បាយអ្វីទេ ដោយចាត់ទុករឿងនោះជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។ ឥឡូវយើងអាចប្រៀបធៀបបានហើយ។ សម្រាប់ថ្ងៃ១ ដូចគ្នា កម្ពុជាពេលនោះ​ប្រារព្ធពិធីដើម្បីបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែងជំហានទី១។ ឥឡូវនេះ យើងសម្ពោធដាក់ឲ្យប្រើប្រាស់។ ដំណាក់កាលទី២ កំ​ពុងតែសាងសង់ ដែលនឹងសម្ពោធនៅឆ្នាំក្រោយ។ ដំណាក់កាលទី៣ កំពុងតែចរចារកឥណទាន។ ក្នុងពេលនេះ នៅឯណៃពិដោ មីយ៉ាន់ម៉ា សភាពការណ៍មិនធូរស្រាលទេ។ កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។

(២) ប្រទេសមានសន្តិភាពអាចសាងសង់បាន សូម្បីក្នុងពេលមានកូវីដ១៩

ពីមុន កុងសង់ស៊ុស ៥ចំណុច គ្រាន់តែទប់ស្កាត់ហិង្សាទេ តែដូចដែលខ្ញុំបាននិយាយនៅក្នុងអាស៊ានថា ឥឡូវបញ្ហាទប់ស្កាត់គឺទប់ស្កាត់កុំឲ្យសង្រ្គាមស៊ីវិលរីករាលដាល។ ជាបញ្ហាមិនតូចតាច។ យើងអាចប្រៀបធៀបបានរវាងប្រទេសមួយមានសន្តិភាព(និងប្រទេសមួយដែលកើតមានអស្ថេរភាព)។ យើងធ្វើបាន (ទោះបី)នៅក្នុងដំណាក់កាលកូវីដ-១៩។ ដំណាក់កាលកូវីដ-១៩ កម្មករមិនទៅណា។ យើងក៏មិនធ្វើការចល័ត។ ដូច្នេះយើងមានឱកាសដំណើរការសាងសង់រោងចក្រផលិតទឹកស្អាតនៅទីនេះ។ សម្រាប់ប្រទេសមានសង្គ្រាម មានតែការបំផ្លិចបំផ្លាញតែប៉ុណ្ណោះ។

(៣) អរគុណជប៉ុន បារាំង និងសហភាពអឺរ៉ុប ផ្ដល់ថវិកាដល់គំរោងផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ​

(បរិការនៃ)ការផ្គត់ផ្គង់ទឹកស្អាតនេះអាចនិយាយបានថាជាសមិទ្ធផលដ៏ធំដែលឯកឧត្ដម ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រាយការណ៍អម្បាញ់មិញថាជាសមិទ្ធផលប្រវត្តិសាស្រ្តមិនធ្លាប់មានជាង ១០០ឆ្នាំហើយ។ ខ្ញុំហ៊ាននិយាយពាក្យថា (ក្នុងការប្រឹងប្រែងដោះស្រាយតម្រូវការទឹកស្អាតក្នុង)ទីក្រុងភ្នំពេញ បើមិនឲ្យពឹងជប៉ុន មិនឲ្យខ្ញុំពឹងបារាំង មិនឲ្យខ្ញុំពឹងសហភាពអឺរ៉ុប តើឲ្យខ្ញុំទៅពឹងអ្នកណា? នេះជារឿងពិតដែលបានកើតឡើងក្នុងប្រវត្តិផ្គត់ផ្គង់ទឹកនៅទីក្រុងភ្នំពេញ។ ខ្ញុំអរគុណជប៉ុន បារាំង ឥឡូវមានការចូលរួមពីសហភាពអឺរ៉ុបផ្ដល់ថវិកាសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ​ រហូតទៅដល់ផ្គត់ផ្គង់នៅឯតាខ្មៅទៀតផង។ អាចនិយាយបានថា (យើងនៅមានការប្រឈមក្នុងការដោះស្រាយ)អតុល្យភាពរវាងតម្រូវការនិងការផ្គត់ផ្គង់។

(៤) មុនចូលឆ្នាំទឹកខ្វះនៅទីមួយចំនួនក្នុងភ្នំពេញ ក្រោយចូលឆ្នាំទឹកអាចឡើងដល់ ២៨ម៉ែត្រនៅតាខ្មៅ

យើងមានការចាំបាច់នឹងសាងសង់ជាបន្តសម្រាប់បំពេញតម្រូវការ។ និយាយតាមត្រង់ នៅទីក្រុងភ្នំពេញ កាលពីខែមេសា មុនរដូវ​ចូលឆ្នាំកន្លងទៅ កន្លែងដែលធ្លាប់មានទឹកក៏ក្លាយទៅជាកន្លែងដែលខ្វះទឹក … អរគុណចំ​ពោះក្រសួងឧស្សាហកម្ម ក៏ដូចជាសាលារាជធានីភ្នំពេញនិងខេត្តកណ្ដាល ដែលបានដោះស្រាយការខ្វះខាតទឹកនៅពេលនោះតាមរយៈការដឹកទឹកទៅផ្គត់ផ្គង់សិន។ ក្រោយចូលឆ្នាំបន្តិច យើងបានសាងសង់រួច។ យើងបង្កប់ទុយោឆ្លងទៅខាងនោះ ហើយយើងក៏បានដោះស្រាយបញ្ហានេះសម្រាប់ស៊ីហ្គេម។ ឥឡូវបើនិយាយពីទឹក ដែលរុញពីរដ្ឋាករទឹករាជធានីភ្នំពេញ នៅតាខ្មៅអាចឡើងទៅដល់ ២៨ម៉ែត្រ។ ផ្ទះរបស់ខ្ញុំនៅទីនោះប្រហែលជា ១៧ទៅ ១៨ម៉ែត្រ អញ្ចឹងអាចបាញ់ដល់ខាងលើ។ នេះជាប្រវត្តិនៃការផ្គត់ផ្គង់ទឹករបស់យើង។

(៥) ប្រើប្រាស់ទុនចម្រុះ ២៤៧លានដុល្លារ, សម្ពោធជំហានទី១ កំពុងសង់ជំហាន២ កំពុងរកទុនជំហាន៣

(យ៉ាងណាក្តី) យើងក៏នៅតែខ្វះទៀត ដូចដែលឯកឧត្ដម ចម ប្រសិទ្ធិ បានលើកឡើង។ ខ្ញុំគួរតែនិយាយថា នៅទីនេះយើងបោះទុនចម្រុះសម្រាប់ដំណើរការ(គំរោង) ចំនួន ២៤៧លានដុល្លារ ក្នុងនោះរាជរដ្ឋាភិបាលចេញចំ​ណាយ (មិនចេញជាសាច់ប្រាក់ទេ) ជាការមិនយកពន្ធនិងអាករលើការនាំចូល ដោយទុកជាបន្ទុករបស់រដ្ឋ។ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ផ្ដល់ថវិកាចំនួន ៨៥លានដុល្លារ ជាកម្ចីដែលមានការប្រាក់ទាប។ ធនាគារវិនិយោគអឺរ៉ុបឲ្យយើងខ្ចីចំនួន ១០០លានដុល្លារ។ សហភាពអឺរ៉ុបផ្ដល់ជំនួយឥតសំណងចំនួន ១៥លានដុល្លារ។ ថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញចំនួន ៤៧លានដុល្លារ។ យើងបានប្រមូលទុនពីគ្រប់ទិសទី ដើម្បីសាងសង់(នូវរោងចក្រទឹកស្អាត)ទីនេះ។ ឥឡូវ យើងកំពុងសម្ពោធដាក់ឱ្យ​ប្រើប្រាស់នូវជំហានទី១។ បន្ទាប់ទៅនឹងឈានដល់ជំហានទី២ និងបន្ទាប់ទៅទៀតគឺជំហានទី៣ ដើម្បីផ្គត់ផ្គង់ទឹកនៅទីក្រុងភ្នំពេញនិងជាយក្រុងភ្នំពេញ រហូតដល់(តំបន់)តាខ្មៅ។

(៦) នៅចន្លោះឆ្នាំ ២០២៥និង២០៣០ សមត្ថភាពផលិតទឹកស្អាតឡើងដល់ ១,៨លានម៉ែត្រគូប/ថ្ងៃ

ខ្ញុំបានបញ្ជាក់ហើយ អតុល្យភាពរវាងសេចក្ដីត្រូវការនិងការផ្គត់ផ្គង់នៅតែបន្តមាន ក៏ប៉ុន្តែ​នៅដំណាក់កាលចុង (នៅពេលដែល)យើងផលិតបានរហូតដល់ជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ យើងនឹងសំរាលបាន ការបាត់តុល្យភាពនេះ។ មុនកសាងកន្លែងនេះ យើងមានទឹកត្រឹមតែ ៦៤០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃគិតត្រឹមថ្ងៃទី២០ខែមេសា ឆ្នាំ២០២៣។ យើងចាប់ផ្ដើមបញ្ចេញទឹកនេះ ថ្ងៃទី ២១ខែមេសា ឆ្នាំ២០២៣ កម្រិត(បរិមាណ)ទឹកបានឡើងដល់ ៨០៤ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ … ចាប់តាំងពីឆ្នាំ២០២៤ ទៅ យើងនឹងផលិតបាន ៩៨៧ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ចាប់តាំងពីខែមករាឆ្នាំ ២០២៥ ទៅ ការផលិតទឹកស្អាតមានរហូតដល់ ១ ១០៧ ០០០​ ម៉ែត្រគូប​។ បន្តទៅទៀត ក្នុងចម្លោះឆ្នាំ ២០២៥-៣០ សមត្ថភាពផលិតនឹងឡើងដល់ ១ ៨០០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ដូច្នេះ យើងនឹងដោះស្រាយបាន អតុល្យ​ភាពរវាងសេចក្ដីត្រូវការនិងការផ្គត់ផ្គង់។

(៧) ចំនួនមនុស្សកើន សេចក្តីត្រូវការទឹកនិងភ្លើងក៏កើន

អំពីទឹកនិងភ្លើង កុំនិយាយពាក្យថាគ្រប់គ្រាន់។ ហេតុអ្វីបានជាយើងមិនអាចនិយាយថា(មាន)ទឹកនិងភ្លើងគ្រប់គ្រាន់។ វាគ្រប់គ្រាន់ថ្ងៃនេះ ប៉ុន្តែថ្ងៃស្អែកវាលែងគ្រប់គ្រាន់ ដោយសារអ្វី? … ពិនិត្យ​មើល កំពុងអង្គុយនៅពេលនេះ តើមានទារកប៉ុន្មានកំពុងកើត? យើងកំពុងអង្គុយនេះ តើមានប៉ុន្មានគូដែលកំពុងតែការ? កាលណាដែលចំនួនមនុស្សកើនឡើង តម្រូវការវាកើនដូចគ្នា។ ឧទាហរណ៍អំពីរឿងភ្លើងទៅចុះ។ តែកាលណាប្ដីប្រពន្ធ មានការកើនឡើងហើយ ដឹងតែគេត្រូវការបន្ទប់ថ្មី ម៉ាស៊ីនត្រជាក់។ សម័យឥឡូវ ហោចណាស់ក៏មានកង្ហារដែរ។ អញ្ចឹងត្រូវការប្រើប្រាស់ភ្លើង ហើយត្រូវការទឹក។ តែកាលណាកូនកើតគឺត្រូវការទឹក។ ត្រូវការទឹកជាងអីទៀត ព្រោះ​ឧស្សាហ៍សំអាតនិងផ្ងូតឱ្យវា។​ (យោងលើទស្សនទាននេះ) យើងដាក់ផែនការផលិតជាបន្តបន្ទាប់ មិនអាចនៅទ្រឹងមួយកន្លែងនោះទេ។

(៨) សូមបារាំងនិងសហភាពអឺរ៉ុបកុំបារម្ភ រដ្ឋាករទឹកទីក្រុងភ្នំពេញមានលទ្ធភាពសងលុយ

យើងត្រូវរកទុន។ ពីមុន យើងពឹងពាក់ទុនពីជប៉ុន។ ជំនួយឥតសំណងរបស់ជប៉ុនមាននៅច្រើនកន្លែង ក្នុងទីក្រុងភ្នំពេញ។ ដូចជា (រោងចក្រទឹកស្អាត)និរោធ។ រោងចក្រនិរោធក៏មាន AFD ចូលរួមចំណែកដែរ។​ ឥឡូវនេះ យើងជាប់ជំពាក់នឹងពឹងពាក់បារាំងនិងសហភាពអឺរ៉ុប … ហើយសូមឱ្យទាំងបារាំង AFD កុំបារម្ភ។ សូមជួយយើងខ្ញុំតទៅទៀត​។ រដ្ឋាករទឹកទីក្រុងភ្នំពេញនេះ មានលទ្ធភាពសងលុយត្រឡប់ទៅវិញ កុំបារម្ភថាយើងខ្វះលុយសង ព្រោះទឹកនេះបូមយកទៅលក់។ លក់ហើយបានលុយចំណេញ អភិវឌ្ឍបន្តទៅទៀត ជាទុយោជាស្អី ប៉ុន្តែក៏ទុកលុយសងត្រឡប់ទៅវិញ។ បើខ្ចីហើយមិនសង គឺបានសេចក្ដីថាយើងមិនគោរពកាតព្វកិច្ចនោះទេ។

(៩) ការនាំទឹកឆ្លងទន្លេពីម្ខាងទៅម្ខាងដោយទុយោមានវិជ្ឈមាត្រ ២ម៉ែត្រ ជាសមត្ថភាពដ៏អស្ចារ្យ

ខ្ញុំសូមអរគុណ(ក្រុមហ៊ុន) វ៉ាំងស៊ី (VINCI) ដែលបានកសាងសំណង់ដ៏ល្អនេះ។ យើងទុកចិត្តលើសមត្ថភាព​ VINCI ដែលមិនគ្រាន់តែកសាងព្រលានយន្តហោះទេ តែការកសាងនៅកន្លែងនេះ បានអោយយើងឃើញពីសមត្ថភាពដ៏អស្ចារ្យ​នៃក្រុមហ៊ុន វ៉ាំងស៊ី។ ជាពិសេស ការទំលាក់ទុយោទៅក្រោមទឹកដើម្បីចម្លងទឹកទៅម្ខាងទៀតគឺជាសមត្ថភាពដ៏អស្ចារ្យ។ ខ្ញុំគិតថានេះគឺជាដៃគូមួយដែលយើងធ្វើការជាមួយ​គ្នាក្នុងរយៈយូរអង្វែង។ បើ យើងដើរឆ្លងទឹក បើសិនជាយើងក្នុងទុយោមិនមានទឹកទេ ទុយោទឹករបស់យើងមានទំហំលើសពី ២ម៉ែត្រ។ កំពស់របស់យើងត្រឹមតែ ១ម៉ែត្រ ៧០ទេ។ ដូចខ្ញុំអីត្រឹមតែ ១​ម៉ែត្រ ៧០ទេ។ ដូច្នេះ ដើរដោយសេរី អាចជិះឡានវាយកូនគោលចូលបាននៅក្នុងទុយោហ្នឹង។ អញ្ចឹងស្ថានភាពវាបានផ្លាស់ប្ដូរហើយ។

បាត់បង់កូនក្នុងផ្ទៃដោយការមិនមានទឹកប្រើប្រាស់

ខ្ញុំគួររំលឹករឿងនេះបន្ដិច ដើម្បីយើងទាំងអស់គ្នា​ចងចាំនូវអ្វីដែលវាបានកើតនៅក្នុងជីវិតរបស់យើង។ យើងមិនអាចផ្លាស់ប្ដូរអតីតកាលបានទេ ក៏ប៉ុន្តែអតីតកាលនោះហើយជាម៉ែត្រសម្រាប់យើងវាស់។ តើយើងបានដើរដល់ទីកន្លែងណា? អតីតកាលនោះហើយ វាជាមេរៀនសម្រាប់យើងតម្រង់ទិសនិងរកវិធីដោះស្រាយទៅមុខទៀត។ ខ្លួនខ្ញុំផ្ទាល់បានជួបនឹងសោកនាដកម្មមួយដែលមិននឹកដល់​ថាបានធ្លាក់មកលើខ្លួនខ្ញុំនិងភរិយា។ ភរិយារបស់ខ្ញុំបានរលូតកូនមួយដោយសារតែអត់ទឹក។ នៅទីក្រុងភ្នំពេញគ្មានទឹកប្រើប្រាស់ទេ។ ផ្ទះរបស់ខ្ញុំនិងផ្ទះបង ហេង សំរិន នៅជាប់គ្នាម្ដុំវិមានឯករាជ្យ។ ព្រលឹមឡើងខាងបង ហេង សំរិន ក៏ទៅអូសទឹកពីមាត់ទន្លេ។ ជួន​កាលយើងអូសពេលល្ងាច ជួនកាលយើងអូសពេលព្រឹក។

ភាគច្រើន ខ្ញុំអូសពេលល្ងាច ហើយពេលព្រឹកយើងតែងតែយួរទឹកឡើងទៅលើផ្ទះ។ យើង(សំអាងថាការយួរឡើងទៅលើផ្ទះ)ពេលណាក៏ធ្វើបានដែរ។ សម័យថ្ងៃមួយ​ ទឹកបានយកមកដល់ហើយ … ដោយសារការប្រញាប់ទៅធ្វើការ ខ្ញុំអត់បានដងទឹកពីក្រោមមកចាក់នៅពាងទឹកគ្រប់គ្រាន់។ ភរិយាខ្ញុំគាត់ទៅយោងទឹកហ្នឹង ហើយក៏មានការរលូតកូនហ្នឹងទៅ។ កម្សត់ខ្លួនណាស់ ពេលដែលរំដោះប្រទេសហើយរកប្រពន្ធអត់ឃើញទេ។ មិនគិតស្មានថាប្រពន្ធនិងកូននៅរស់ទេ។ ថ្ងៃ ២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ខ្ញុំបានជួបប្រពន្ធនិងកូន … កូនខ្ញុំ ហ៊ុន ម៉ាណែត ដែលអាចនឹងជាអនាគតនាយករដ្ឋមន្ត្រីនៅពេលខាងមុខនេះ ហៅខ្ញុំថាពូ(អស់រយៈពេល) ២ខែ។ តើអារម្មណ៍របស់យើងវាយ៉ាងម៉េច នៅពេលដែលកូនព្រមហៅយើងថាពុក តែបែរជាកើតនូវសោកនាដកម្មលើកូនទី២ … នេះជារឿងចងចាំក្នុងជីវិតនេះ។

ប្រវត្តិនៃការខ្វះទឹកប្រើប្រាស់ពីឆ្នាំ ១៩៧៩ ដល់ ១៩៩៥

ក្នុងចន្លោះពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៥ ខ្ញុំអត់ដែលបានងូតទឹកពីក្បាលរ៉ូប៊ីនេអីហ្នឹងគេទេ។ ខ្ញុំងូតទឹកពាង(ដោយ​ប្រើ)កាទឹក។ ដួសស្រោច។ ជួនកាលថ្ងៃខ្លះ រងាពេក ទៅខំដាំទឹក។ កាលនោះយើងមានភ្លើងហើយ យើងបានដាំទឹកយកទៅដាក់ចាក់លាយឱ្យវាក្តៅបន្តិច។ ពីឆ្នាំ ១៩៧៩ រហូតដល់ឆ្នាំ ១៩៩៥ ក្នុងការកាន់មុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី ក្រោយមកជានាយករដ្ឋមន្ត្រី ផ្ទះខ្លួនឯងអត់មានទឹកប្រើទេ ដោយសារសមត្ថភាពផ្គត់ផ្គង់ពេលនោះ(មានកម្រិត)។ យើងមានទុយោត្រឹមតែ ៤០គីឡូម៉ែត្រទេ ហើយផ្គត់ផ្គង់ទឹកបានសម្រាប់តែ ១ម៉ឺន ៥ពាន់ ម៉ែត្រគូបទេក្នុងមួយថ្ងៃ។ ម្តុំដែលខ្ញុំ(រស់នៅ)ទឹកវារត់អត់ដល់។ មិនដឹងយ៉ាងម៉េចកន្លែងហ្នឹងទឹកអត់ដល់។ តាមួយដែលដឹកទឹកហ្នឹង … (ប្រសិទ្ធ ឯងធ្លាប់ឃើញហើយ ព្រោះឧស្សាហ៍យកឯកសារទៅផ្ទះខ្ញុំ … ឱ្យតែគាត់បើកឡានគាត់មិនដែលពាក់អាវទេ) តា ឈន ទៅណាបាត់ហើយឥឡូវ? ស្លាប់ហើយ។ ដឹកទឹកយកមកប្រើទេ។ យើងមានម៉ូទ័របូមឡើងទៅលើ។ តែបូមឡើងទៅលើវាមិន(ចេញ)គ្រប់។ ធ្វើកូនអាងមួយយ៉ាងតូច។ អត់ហ៊ានធ្វើធំទេ។ រ៉ូប៊ីនេវាច្រេះចាប់។ ផ្ទះរបស់ខ្ញុំគឺពិបាក។ មួយជីវិតរបស់ខ្ញុំនេះគឺថាផ្ទះរបស់ខ្ញុំគឺជាផ្ទះដែលឱ្យតែភ្លៀងមកគឺទឹកវាលិចតែម្តង។ មើលទៅវាដូចវីឡា ការពិតទៅវាជាផ្ទះល្វែង មានជណ្តើរតែពីខាងមុខទេ (ឯ)ជណ្តើរខាងក្រោយ ធ្វើក្រោយទេ។ ដល់ទៅពេលភ្លៀងមកទឹកវាហូរ។ ដល់ទឹកវាហូរ ត្រូវយកចានដែកយកទៅដាក់។ ដល់ទៅដាក់វាលឺសូរខ្លាំងពេក ទឹកធ្លាក់ពីលើ យកខោយកអាវដែលមិនទាន់បោកយកទៅដាក់ក្នុងហ្នឹង នាំគ្នាដេកទៅជាមួយនឹងកូនៗ ម្តាយឪពុក ២នាក់ និងកូន ៥នាក់ ដេកបន្ទប់តែមួយ។ នេះនិយាយប្រវត្តិពីការផ្គត់ផ្គង់ទឹក។

(១០) បង្កើតក្រុង ២ នៅខេត្តកណ្ដាល សំពៅពូន និងអរិយក្សត្រ

នៅតំបន់នេះ តិចថាមកលេងផ្តេសផ្តាស។ ពួក ប៉ុល ពត អាចបាញ់។ ពួក ប៉ុល ពត ចូលជ្រៅទៅហួសពីហ្នឹងឆ្ងាយ។ កន្លែងនេះពីដើមដីខេត្តកណ្តាលទេ។ ដីខេត្តកណ្តាលនៅឯគល់ស្ពានជ្រោយចង្វារឯណោះ។ ខ្ញុំកាត់មិនដឹងប៉ុន្មានដងទេ។ នៅតំបន់នេះកាត់ចុងក្រោយគេដាក់ទៅក្នុងតំបន់រដ្ឋបាលទីក្រុងភ្នំពេញ។ សូមបញ្ជាក់ ត្រឹមអរិយក្សត្រអត់ឱ្យភ្នំពេញទេ។ បង្កើតក្រុងមួយឱ្យខាងខេត្តកណ្តាល ដើម្បីមានគេហៅថាពន្ធលើអចលទ្រព្យ នៅខាងខេត្តកណ្តាលផង។ ពីមុនប្រុងថាបង្កើតក្រុងអរិយក្សត្រហើយកាត់ចូលភ្នំពេញ។ ឥឡូវយើងបង្កើតក្រុង ២ នៅខេត្តកណ្តាល ក្រុងសំពៅពូន នៅកោះធំ និងក្រុងអរិយក្សត្រ។ ទោះបីផ្ទះខ្ញុំអត់ទឹកក៏ដោយ ខ្ញុំនៅចាំបានថាយើងត្រូវតែដោះស្រាយផ្គត់ផ្គង់។ យើងត្រូវជួសជុលនិងដំណើរការម៉ាស៊ីនបូមទឹក។ កាលពីពេលនោះ មានជំនួយអ្នកបច្ចេកទេសវៀតណាមមកជួយ។

(១១) ខ្វះសាច់ជូរ/ក្ល័រសំអាតទឹក, ជីកដីចោះទុយោបង្ហូរទឹកប្រើនិងលក់

ពេលដែលយើងបូមៗ មាន​ពេលខ្លះ វាខ្វះសាច់ជូរឬក្លរសម្លាប់មេរោគ។ ស្រែករកនាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីទៅរកពីណា? (ថា)ទៅបូមឱ្យតែរួចឱ្យតែមានទៅ។ ដឹងថាដូចម៉េចទេ ម្តុំសណ្ឋាគារថៃ សាន ប្រហែលជាអ្នកពេលនោះអាយុត្រឹម ២០ឆ្នាំ ឬក៏ ៣០ឆ្នាំ ដែលឥឡូវគាត់អាយុ ៧០ឆ្នាំប្លាយ ឬជិត ៧០ឆ្នាំ អាចនឹងដឹងបានថា មានអ្នកនាំគ្នាជីកដី រួចហើយចោះទុយោបញ្ចេញទឹកហ្នឹងមកដាក់ក្នុងធុង ហើយដឹកលក់ឱ្យគេ។ មិនមែនតែមួយកន្លែងទេ ច្រើនកន្លែង។ ពួកគាត់ធ្វើដូចនេះព្រោះវាអត់មានទឹក។ ខ្លះមកយកទឹកពីមាត់ទន្លេទៅលក់ ខ្លះយកទឹកនៅបឹងកក់ ដើម្បីយកទៅលក់។ ខ្លះទៀត ដោយសារទឹកទៅដល់កន្លែងគាត់ៗ ជីកតែដី ១ម៉ែត្រ​ចុះក្រោមអីអញ្ចឹងទៅ ឬកន្លះម៉ែត្រទៅ ចោះទុយោហ្នឹងបង្ហូរទឹកចូលធុង ដើម្បីគាត់ប្រើប្រាស់គ្នាគាត់ម្តុំហ្នឹងផង ដាក់ធុងដើម្បីដឹកយកទៅឱ្យអ្នកណាដែលត្រូវការទិញផង។

(១២) ជាមួយបរិមាណទឹកផលិតបានឆ្នាំនេះនិងឆ្នាំទៅមុខ បុរីទាំងឡាយនឹងដោះស្រាយតម្រូវការទឹកបាន

ប្រវត្តិដោះស្រាយទឹកស្អាតនៅទីក្រុងភ្នំពេញមិនមែនសាមញ្ញទេ។ ឥឡូវនេះ ជាមួយនឹងវត្តមានអគារខ្ពស់ៗ កប់ពពក បើយើងគ្មានសមត្ថភាពផ្គត់ផ្គង់ទឹកទេ អគារទាំងនោះក៏មិនអាចរីកដុះដាលបានដែរ។ បុរីមួយចំនួនសាងសង់នៅទីកន្លែងដែលមិនទាន់មានទឹកទៅដល់ទេ។ ខ្ញុំជឿថាជាមួយនឹងទឹកដែលមាននៅពេលនេះ បូកនឹងទឹកដែលមាននៅឆ្នាំក្រោយ និងបន្តបន្ទាប់ទៅទៀតគឺ បុរីទាំងឡាយដែលកំពុងសាងសង់នេះ នឹងដោះស្រាយបញ្ហាទឹកបាន កាត់បន្ថយនូវការជីកទៅខាងក្រោម ហើយការជីកទៅខាងក្រោមម្តុំពោធិ៍ចិនតុងនេះជីកយ៉ាងម៉េចក៏ អត់ចេញទឹកដែរ។ ម្តុំខាងហ្នឹងជីកអត់ចេញទឹកទេ។ កាលនោះ ពេលដែលខ្វះទឹកយើងចាប់ផ្តើមនាំគ្នាទៅសិក្សាជីកអាហ្នឹង ក៏ប៉ុន្តែស្រទាប់ទឹកផ្នែកខាងក្រោមនៅម្តុំពោធិ៍ចិនតុងជីកអត់ចេញ ហើយម៉្យាងទៀតយើងក៏អត់ចង់ឱ្យយកទឹកក្រោមដីទេ។

(១៣) បារម្ភថាយកទឹកច្រើនពីក្រោមដីធ្វើអោយមានហានីភ័យភគព្ភសាស្ត្រមិនអាចដឹងបាន

នៅខេត្ត សៀមរាប ជប៉ុនបានជួយយកទឹកក្រោមដី។ យើងបារម្ភណាស់។ យើងយកត្រឹមកម្រិតប៉ុណ្ណឹងបានហើយ។ ឥឡូវដូចជានៅយកបានប៉ុន្មានម៉ែត្រគូបក្នុងមួយថ្ងៃ។ ទឹកដែលជប៉ុនជួយយកទឹកពីក្រោមដី ៦ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ឯក្រៅពីនោះយើងយកទឹកពីប្រភពផ្សេង។ ការយកទឹកក្រោមដី តើមានហានិភ័យរបៀបម៉េច? គ្រាន់តែអណ្តូងតូចតាចវាមិនជាចំណោទធំទេ ប៉ុន្តែនៅពេលដែលយើងយកទឹកក្រោមដីខ្លាំងពេក វាអាចនឹងធ្វើឲ្យផ្លាស់ប្តូរសភាពខាងក្រោមដែលយើងមិនអាចដឹងបាន។ ពួកភូគព្ភសាស្ត្រអាចយល់ពីបញ្ហាហ្នឹង។ ជួន​កាលទៅជារញ្ជួយផែនដីដោយសារយកទឹកខាងក្រោមច្រើនពេក។

(១៤) មានប្រេងក្នុងតំបន់ទន្លេសាប ប្រេងក្រោមដីគោក ប្រេងក្រោមផ្ទៃទឹក តែត្រូវសិក្សាអោយបានល្អិតល្អន់

ដោយសារតែមូលហេតុហ្នឹងបានជាប្រ​ទេសខ្មែរអត់ទាន់បានខួងយកប្រេងក្រោមដីទេ។ ប្រទេសខ្លះគេខួងយកប្រេងក្រោមបាតសមុទ្រ ក្រោមដីយកមកប្រើប្រាស់ លក់ឲ្យយើងទៀតរាល់ថ្ងៃ។ យើងមិនទាន់បានខួងយកប្រេងទេ។ ខួងបានម្តង គេថាតិចពេក។ ក្រុមហ៊ុនហ្នឹងក្ស័យធុនរត់ចោល។ ទម្រាំតែយក(ប្រេង)បាន។ ឥឡូវលក់ចែកគ្នាទម្រាំតែរួចរាល់ … ប៉ុន្តែយើងក៏មានការសិក្សាបន្ត។ សង្ឃឹមថាអនាគតកម្ពុជាអាចនឹងមានប្រេង។ ប្រេងនៅក្នុងតំបន់ទន្លេសាបក៏អាចមាន ប្រេងគោកក៏អាចមាន ប្រេងទឹកក៏អាចមាន គ្រាន់តែយើងមិនទាន់សិក្សាអស់តែប៉ុណ្ណឹង។

(១៥) គួរអោយ VINCI និង AFD បន្តគំរោងទី៣ តែម្តង … បើមិនឲ្យពឹងបារាំង អោយទៅពឹងអ្នកណា?

តាមរយៈឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques PELLET) អគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ខ្ញុំសូមអរគុណចំ​ពោះរដ្ឋាភិបាលបារាំង។ នៅក្នុងការសន្ទនាជាបន្តបន្ទាប់ តាំងពីខ្ញុំធ្វើការជាមួយប្រធានាធិបតីបារាំងជាប់រហូតមក ជាពិសេសគឺដំណាក់កាលឯកឧត្តម ហ្សាក់ ស៊ីរ៉ាក់ (Jacques Chirac), សាកូហ្ស៊ី (Nicolas Sarkozy), ហូឡង់ដ៍ (Francois Hollande) មកដល់ ម៉ាក្រុង គឺ៤ ប្រធានាធិបតីនេះ ពេលដែលខ្ញុំជួបសន្ទនាជាមួយពួកគាត់ ខ្ញុំមិនដែលភ្លេចអំពាវនាវឲ្យជួយដល់ការអភិវឌ្ឍកម្ពុជាក្នុងនោះមានវិស័យទឹក។ សូម AFD បន្តវត្តមាន ទៅទៀត តាមរយៈគម្រោង(ផលិតទឹកស្អាតនេះ)។ ឥឡូវជំហានទី២ កំពុងធ្វើ។ សូមបន្តជួយជំរុញគម្រោងទី ៣ … ដោយសារ វ៉ាំងស៊ី គាត់ធ្វើនៅហ្នឹងស្រាប់ហើយ AFD ជាប់ជំពាក់នៅហ្នឹងស្រាប់ហើយ អញ្ចឹងចាំឲ្យអ្នកណាទៀត ជំហានទី៣ ហ្នឹងបារាំងធ្វើតែម្តងទៅ។ ខ្ញុំថាបើមិនឲ្យខ្ញុំពឹងបារាំងតើខ្ញុំទៅពឹងអ្នកណា? … យើងត្រូវមានយុត្តិធម៌។ វាជាការពិតដែលបារាំងបានចូលពាក់ព័ន្ធក្នុងបញ្ហាទឹកក្នុងទីក្រុងភ្នំពេញ។ និរោធក៏មានបារាំងដែរ។ ឥឡូវបាក់ខែងនេះធំជាងគេ គឺជាប្រភពផ្គត់ផ្គង់ធំជាងគេ សម្រាប់តំបន់បាក់ខែងផង សម្រាប់ទីក្រុងភ្នំ​ពេញផង ហើយរុញដល់តាខ្មៅឯនោះ។

(១៦) រកទុនកសាងស្ពានឆ្លងមេគង្គក្តីតាកុយ

តំបន់នេះនឹងក្លាយទៅជាក្រុងមួយ … សង្កាត់ព្រែកឯងនៅត្រង់ណា? … ចម្រៀងមួយបទថា “ព្រែកឯងនៅឆ្ងាយ ឆ្ងាយដាច់អាល័យ”។ មូលហេតុដែលថាឆ្ងាយដាច់អាល័យ? គឺមកពីអត់មានផ្លូវ អត់មានស្ពានឆ្លង។ ឥឡូវម្តុំនេះស្ពានប៉ុន្មានទៅ? ស្ពានព្រែកព្នៅ ស្ពានឫស្សីកែវ, ស្ពានជ្រោយចង្វារ រហូតដល់មួយគូ ទៅមួយមកមួយ, ហើយបន្តិចទៀតមានស្ពានមិត្តភាពកម្ពុជា-កូរ៉េ។ យើងមានស្ពានផ្លូវល្បឿនលឿន ដែលខ្ញុំទៅបើកការ​ដ្ឋានថ្ងៃមុន។ អាចនៅខ្វះចន្លោះស្ពាននៅក្តីតាកុយ។ យើងអាចរកទុនកសាងបន្ថែមទៀត។ ឥឡូវហ្នឹង ខ្លួនខ្ញុំវិញទេដែលជាវង្វេង។ មិនមែនវង្វេងត្រឹមតែដើរនឹងដីទេ ជិះឧទ្ធម្ភាគចក្រក៏វង្វេងអត់ដឹងថាភ្នំពេញកន្លែងណាទេ។ ថ្ងៃមុនទៅកំពង់ឆ្នាំង ២ដង ជិះឧទ្ធម្ភាគចក្រកាត់ក្រុង។ រវល់តែចុចទូរស័ព្ទចុះឡើង ឧទ្ធម្ភាគចក្រវាមកដល់លើក្រុងបាត់ទៅហើយ។ ក្រឡេកទៅ តើនេះនៅត្រង់ណា? ឧដ្ឋម្ភាគចក្រហោះទាប ហើយកន្លែងខ្លះលើអគារខ្ពស់ដែល ៤២ជាន់ … មើលទៅ អត់ដឹងកន្លែងណាអីកន្លែងណា។

(១៧) សូមបារាំងនាំមុខការចរចាជាមួយធនាគារអឺរ៉ុបនិងសហភាពអឺរ៉ុបជួយជំហានទី៣

ពីកូនក្រុងមួយតូច ត្រឹមតែ ៣០០គីឡូម៉ែត្រការ៉េជាង (ភ្នំពេញបានរីក)រហូតដល់ ៧០០គីឡូម៉ែត្រការ៉េជាង ព្រោះបានយកដីខេត្តកណ្តាលអស់ជាង ៣០០គីឡូម៉ែត្រការ៉េទៅហើយ។ ឯកឧត្តមអគ្គរដ្ឋទូតបារាំង សូមឲ្យបារាំងនាំមុខក្នុងការចរចាជាមួយធនាគារអឺរ៉ុបនិងសហភាពអឺរ៉ុប។ សហភាពអឺរ៉ុបផ្តល់ជំនួយឥតសំណងបន្ថែមមកជំហានទី៣។ អរគុណទុកឲ្យហើយ។ បើធនាគារអឺរ៉ុបមិនផ្តល់ជំនួយទេ តំណាង(សហភាព)អឺរ៉ុបនៅទីនេះ លោកជំទាវអគ្គរដ្ឋទូត ​ Carmen Moreno Raymundo ដែលគាត់មិនបានមក (សូមជួយ ដែលសំរាប់គំរិងដែលយើងកំពុងសម្ពោធ)នេះ សហភាពអឺរ៉ុបផ្តល់ជំនួយឥតសំណង ១៥ លា​ន។ ដោយហេតុនេះ សូម(សហភាពអឺរ៉ុបមេត្តា)បន្តជំនួយឥតសំណងជំហានទី៣ ទៀតទៅ។ តែជួប ខ្ញុំសុំ … ខ្ញុំសុំដើម្បីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

(១៨) ក្រុងនឹងរីកតាមដងផ្លូវជាតិលេខ៦ ដល់បាធាយ ត្រូវពង្រឹងសមត្ថភាពផ្គត់ផ្គង់ទឹក

ធ្វើម៉េចអោយអ្នកនៅទីនេះមានអាទិភាពទាញទឹកទៅតាមផ្ទះពួកគាត់ផង។ កុំថាធ្វើកន្លែងក្បែរគាត់ហើយ ផ្គត់ផ្គង់ទឹកធ្លាក់តាខ្មៅ តែក្បែរផ្ទះគាត់អត់មានទឹក។ ឯណាអ្នកបាក់ខែង នៅខាងណា? ឃុំណាខ្លះនៅក្បែរយើង? មានឃុំមួយទៀតនៅជាប់ហ្នឹង។ ព្រែកតាសេកមានអ្នកណាមកពីឃុំណាទៀតទេ? ជាទូទៅអ្នកស្រុកមុខ​កំ​ពូលទាំងអស់។ ឥឡូវហ្នឹង បន្តិចទៀតតាមផ្លូវជាតិលេខ ៦ វា(នឹងមាន)ក្រុងតភ្ជាប់(ដល់ស្រុក)បាធាយ។ ដូចនេះសមត្ថភាពផ្គត់ផ្គង់ទឹកកន្លែងនេះ មិន​មែនត្រឹមតែទៅខាងណោះទេ។ ក្រុងរីកដល់ណា រុញទឹកទៅដល់ហ្នឹង រុញទៅខាងបាធាយអីទៀត ចេះតែទៅហើយព្រោះតម្រូវការ។ យើងគិតអញ្ចេះ ប្រជាជននៅភ្នំពេញ ដែលទទួលផលពីការចែកចាយទឹក ហៅថាសេវាកម្មផ្គត់ផ្គង់ទឹកពីរដ្ឋាករទឹកភ្នំពេញ ក្នុងមួយឆ្នាំការប៉ុន្មានគូ? ការប៉ុន្មានគូហ្នឹងហើយ ដែលជាតម្រូវការនៃការដែលយើងត្រូវផ្គត់ផ្គង់ឲ្យអ្នករៀបការថ្មី។ កើតកូនប៉ុន្មាន ហ្នឹងហើយជាតម្រូវការដែលយើងត្រូវផ្គត់ផ្គង់។

(១៩) ផឹកទឹកពីក្បាលរ៉ូប៊ីណេបាន … ទឹកស្អាតស្តង់ដាបារាំង

មិនដូចដែលកាលពីមុនដែលខ្ញុំថារក chlorine​ និងសាច់ជូរដាក់ដើម្បីសម្លាប់មេរោគមុនបូមមិនបាននោះទេ។ កាលនោះថាបូមសិនទៅ។ ធ្វើម៉េចឲ្យតែមានទឹកប្រើសិនទៅ។ សំខាន់ឲ្យគាត់ចេះដាំទឹកអនាម័យ។ ឥឡូវ យើងអាចផឹកទឹកពីក្បាលរូប៊ីណេបាន។ ឥឡូវផ្គត់ផ្គង់ទឹកស្អាតស្តង់ដាបារាំងដែរហ្នឹង។ យកស្តង់ដាបារាំង។ ទៅបារាំងដំបូង ខ្ញុំផឹកដែរ។ ឆ្នាំ ១៩៨២ខ្ញុំទៅម្តង ១៩៨៤ត្រៀមចរចា រៀបចំដោយអតីតរដ្ឋមន្រ្តីការបរទេស Claude Cheysson ត្រៀមចរចាជាមួយព្រះករុណាបិតា ដែលព្រះអង្គនឹងយាងចេញពីញូវយ៉កមកជួបគ្នានៅ ប៉ារីស។ ក្រោយមកព្រះអង្គចេញសារថា មិនអាចជួបបានដោយសារមានការជំទាស់។ យើងបានសាក(ផឹកទឹកពីរ៉ូប៊ីណេ)មើល។ យើងទៅកន្លែងមួយ ល្បងបើកទឹកផឹកសាកមើល។ គេមានយូរហើយ … យើងទើបដើរដល់។

(២០) ទោះបីមានសមត្ថភាពទឹកគ្រប់គ្រាន់ក៏សូមមេត្តាសន្សំសំចៃ

តម្រូវការទឹកស្អាតគឺមាន។ យើងក៏មានតម្លៃខុសៗគ្នា។ យើងអនុវត្តនយោបាយទឹកស្អាតដោយមានការគិតគូរទៅដល់អ្នកដែលក្រីក្រ។ យើងពិនិត្យពីនេះត្រឹមថា អ្នកដែលប្រើមិនលើស ៧ម៉ែត្រគូប តម្លៃត្រឹមតែ ៤០០រៀល ទេ។ អ្នកដែលប្រើពី ៨ម៉ែត្រគូបឡើងដល់ ១៥ម៉ែត្រគូប ៧២០រៀល, អ្នកដែលប្រើពី ១៦ម៉ែត្រគូបដល់ ២៥ម៉ែត្រគូប ៩៦០រៀល, អ្នកដែលប្រើពី ២៦ ដល់ ៥០(ម៉ែត្រគូប) ១២៥០ រៀល, អ្នកដែលប្រើពី ៥១ ដល់ ១០០ ម៉ែត្រគូប គឺ ១ ៩០០ រៀល, អ្នកដែលប្រើពី ១០១ ឡើង ២ ២០០ រៀល​ គឺផ្ទះខ្ញុំហ្នឹងឯង។ ត្រូវតែបង់ មិនបង់ម៉េចបាន សាកមើលពួកហ្នឹងតាមទារ … ដល់ខែត្រូវតែបង់ ទាំងថ្លៃទឹក និងថ្លៃភ្លើង យើងជាគំរូគេក្នុងការបង់។ យើងមានតម្លៃសម្រាប់អតិថិជនជាអាជីវកម្ម។ យើងក៏មានគោលនយោបាយសម្រាប់អ្នកក្រីក្រដែលប្រើតិច។ បើយើងប្រើតិចយើងក៏ចេញលុយតិច។ បើទោះបីថាយើងមានសមត្ថភាពទឹកគ្រប់គ្រាន់ក៏ដោយសូមមេត្តាសន្សំសំចៃទឹក … ក្នុងពេលដែលយើងខ្វះទឹក យើងអត់បានកំណត់ទេ។

(២១) ភ្នំពេញនិងខេត្តកណ្តាល ដោះស្រាយការខ្វះទឹកឆ្នាំ ២០២៣

នៅប្រទេសខ្លះដាក់កំណត់ឲ្យប្រើប្រាស់តែប៉ុន្មានទេ។ រហូតដល់ហាមឃាត់មិនឲ្យយកទឹកទៅស្រោចតារាង golf ទេ។ ឆ្នាំ ២០១៦ យើងជួបប្រទះម្តងខ្វះទឹក, ២០១៨ យើងខ្វះខាតម្តង។ ប៉ុន្តែខ្វះទឹកពេលនោះ គ្រាន់តែខ្វះទឹកសម្រាប់បញ្ចេញអគ្គិសនីពីវារីអគ្គិសនីទេ។ យើងមានបទពិសោធន៍ខ្វះភ្លើងនៅឆ្នាំ ២០១៨។ យើងទិញម៉ាស៊ីនភ្លើងពីអាលឺ្លម៉ង់ ២០០មេហ្គាវ៉ាត់ ពីហ្វាំងឡង់ ២០០មេហ្គាវ៉ាត់ យកមកដាក់ទិសខាងហ្នឹង។ បើមានការអីវារីអគ្គិសនីបញ្ចេញភ្លើងមិនគ្រប់ គឺយើងបញ្ឆេះម៉ាស៊ីននេះផ្គត់ផ្គង់ឲ្យទីក្រុងភ្នំពេញ ៤០០មេហ្គាវ៉ាត់។ ឆ្នាំ ២០២៣ យើងខ្វះទឹកនៅក្នុងតំបន់មួយចំនួនដែលសាលារាជធានីភ្នំពេញនិងខេត្តកណ្តាលបានប្រឹងប្រែងផ្គត់ផ្គង់ទឹកទៅកាន់តំបន់ហ្នឹង។ អរគុណការយកចិត្តទុកដាក់។ បញ្ហា(ត្រូវបាន)ដោះស្រាយដោយស្ថេរភាព។ ឯកឧត្តម ចម ប្រសិទ្ធ ជួបសុំដោះស្រាយ។

(២២) ​មហាបំពង់នាំទឹកសម្តេច ប៊ុនរានី ហ៊ុនសែន

ខ្ញុំថាទម្លាក់ទៅ។ ក្រសួងធនធានទឹក គាត់ព្រួយណាស់។ ឥឡូវឲ្យគាត់ព្រួយ។ បើ(បំពង់)ហ្នឹងធ្លាក់ទៅ វា(ទៅ)កប់ក្រោមចាំបាច់ព្រួយ។ ព្រួយហ្នឹងទាល់តែទៅផ្តាច់ទឹកពួកក្រសួងធនធានទឹក ផ្តាច់កុំឲ្យប្រើតែម្តង ឲ្យដឹងថាពេលខ្វះទឹកវាយ៉ាងម៉េច។ នាយករដ្ឋមន្រ្តីបញ្ជាហើយគ្មានអ្នកណាធ្វើមិនបានទេ។ ទម្លាក់វាចុះដើម្បីទាញទុយោហ្នឹងឡើងទៅ។ ឥឡូវហ្នឹងដាក់ប្រពន្ធខ្ញុំទៅនៅក្រោមទឹក។ ដាក់អញ្ចឹងហើយ។ មានស្អី។ ប្រពន្ធខ្ញុំមុជក្រោមទឹកហ្នឹងហើយត្រជាក់ត្រជុំគាត់។ មហាបំពង់ មេនាំទឹកសម្តេច ប៊ុនរានី ហ៊ុនសែន។ នេះមិនមែនទុយោធម្មតាទេ មហាទុយោ ព្រោះវាជាង ២ ម៉ែត្រ ហើយបើថាចង់ឆ្លងកាត់រហ័សមានតែដាក់ឡានកូនគោល។ ឥឡូវសាកបើកមើល ហើយដើរក្នុងហ្នឹងមើល វាមានទើសក្បាលអត់។ នេះយើងអាចជិះម៉ូតូបាន ដាក់ម៉ូតូជិះបានដើម្បីឲ្យវារហ័សក្នុងការឆ្លង។

(២៣) រក្សាសន្តិភាព អភិវឌ្ឍទៅមុខ … ជំហានទី២ ប្រើថវិកា ៣៨១លានដុល្លារ

ចំណុចគន្លឹះរបស់វានៅកន្លែងណា? ពេលចាប់ផ្តើម ខ្ញុំធ្វើការប្រៀបធៀបហើយ ថ្ងៃ ០១ខែកុម្ភៈនៅទីនេះបើកការដ្ឋានសាងសង់ បើទោះបីមានកូវីដ-១៩ ក៏ដោយ។ ថ្ងៃនេះ យើងបានផ្គត់ផ្គង់ទឹករួចស្រេចសម្រាប់ទីក្រុងភ្នំពេញជំហានទី ១។ យើងនឹងឈានទៅជំហានទី២ ដែលប្រើប្រាស់ថវិកា ៣៨១លានថែមទៀត និងជំហានទី ៣ បន្តកំពុងតែចរចា។ យើងឃើញថា ប្រទេសមានសន្តិភាព ទោះបីជាកូវីដ-១៩ ក៏យើងអាចធ្វើឲ្យសមិទ្ធផលកើតឡើង ក្នុងពេលជាមួយគ្នាថ្ងៃ ០១ ខែកុម្ភៈ គឺជាថ្ងៃរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ តើមីយ៉ាន់ម៉ាមានសមិទ្ធផលអីកើតឡើងថ្មី ក្រៅតែពីការបំផ្លាញជីវិតមនុស្សនិងទ្រព្យសម្បត្តិ។ ចំណុចនេះទាមទារឲ្យយើងបន្តរួមគ្នាការពារសន្តិភាពសម្រាប់ប្រទេសដ៏កំសត់។ បើយើងនាំគ្នាអភិវឌ្ឍប្រទេសទៅមុខ យើងនឹងមានការរីករាយជាមួយនឹងសមិទ្ធផលទាំងអស់នេះ។

(២៤) ជាអ្នកមានវត្តមានក្នុងរដ្ឋាភិបាលមិនដាច់រយៈតាំងពីថ្ងៃ ៨មករា ១៩៧៩

ខ្ញុំមានមោទនភាពដោយសារតែបានរួមចំណែកជាមួយប្រជាជននៅរាធានីភ្នំពេញ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសតាំងពីដើមរហូតដល់ចប់។ អ្នកដែលមានវត្តមានក្នុងរដ្ឋាភិបាលពីថ្ងៃទី ៨ខែមករា ឆ្នាំ១៩៧៩ នៅសល់តែខ្ញុំម្នាក់គត់។ មនុស្សនៅក្នុងរដ្ឋាភិបាលដែលនៅរស់មានតែ ២ទេ មួយគឺសម្តេច ហេង សំរិន ឯមួយទៀតគឺខ្ញុំ។ ប៉ុន្តែ សម្តេច ហេង សំរិន គាត់បានទៅធ្វើខាងសភា ឯខ្ញុំនៅខាងរដ្ឋាភិបាល។ ខ្ញុំនៅខាងរដ្ឋាភិបាលគឺអត់ដាច់រយៈទេ បានជា(មាន)អ្វីៗនៅក្នុងការចាត់ចែង ការគិតគូររបស់យើងជាបន្តបន្ទាប់។ ខ្ញុំលើកទឹកចិត្តឱ្យបន្តការខិតខំ។

(២៥) ទិញភាគហ៊ុនរដ្ឋាករទឹក ប្រមូលទុកវិនិយោគការផ្គត់ផ្គង់ទឹកស្អាតតទៅទៀត

សូមឱ្យរដ្ឋាករទឹកភ្នំពេញលក់មូលបត្រ។ ផ្សារហ៊ុនកំពុងឡើង(ថ្លៃ)។ គិតរកទិញនឹងគេដែរ ដើម្បីលើកទឹកចិត្តប្រមូលលុយពីការលក់មូលបត្រ លក់ភាគហ៊ុនរបស់រដ្ឋាករទឹក។ ខ្ញុំគិតថាទៅទិញនឹងគេដើម្បីឱ្យតម្លៃស្តុកវាកើនខ្ពស់។ ប្រមូលទុនមកវិនិយោគសម្រាប់វិស័យទឹកតទៅទៀត។ លុយមានឱ្យគេ ប៉ុន្តែឱ្យចាយមិនដឹងចាយយ៉ាងម៉េចទេ។ Credit Card មាននៅជាប់ហោប៉ៅជានិច្ច ប៉ុន្តែចាយរបៀបម៉េចអត់ដឹង។ ភ្លេចទាំងលេខកូដទៅទៀត មិនដឹងកូដប៉ុន្មានអី អីប៉ុន្មាន។ មិនបាច់ចាំ។ មានលុយសម្រាប់ហោប៉ៅចុះជួបកម្មករ ហៅសម្ភាសយើងជូនគាត់។ ថ្ងៃមុនសម្ភាសចំអ្នកកំពង់ចាម កូនភ្លោះ៣ ជូន៥លានរៀលនិង១០០០ដុល្លារ។ រឿងនេះល្អ។ គាត់អ្នកស្វាយរៀង ឯប្តីគាត់អ្នកកំពង់ចាម។ ស្គាល់គ្នាតាមរយៈច្រឡំលេខទូរស័ព្ទ។ មកផ្ទះវិញ ខ្ញុំថាពិតជាមិនចៃដន្យទេ។ ច្បាស់ជាខាងប្រុសលួចស្គាល់លេខទូរស័ព្ទគាត់ហើយ។ ជួបគ្នាដំបូងនៅមណ្ឌលគិរី … អត់ដែលស្គាល់មុខគ្នាទៀត។ ទៅដល់សួរគ្នាថា បងឯងហ្នឹងឬប្រើទូរស័ព្ទកន្ទុយលេខ៤៤? ឥឡូវគាត់គ្នាបានកូន៣ បូកនឹងភ្លោះ៣នៅក្នុងពោះទៀតល្អ។ គាត់ធ្វើកម្មកររោងចក្រ។

(២៦) ក្រោយបោះឆ្នោត ថ្ងៃ ២៧កក្កដា នឹងទៅជួបកម្មករ ១០កន្លែងទៀត

ហ្នឹងគឺជាការដើរសួរសុខទុក្ខកម្មករ/ការនី។ ខ្ញុំឥឡូវនៅជំពាក់កម្មវិធីប៉ុន្មានកម្មវិធី? ក្រោយបោះឆ្នោត ខ្ញុំនឹងចុះ១០កន្លែងទៀត។ ខ្ញុំដាក់ក្នុងកម្មវិធីហើយ។ បោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា។ ខ្ញុំដាក់កម្មវិធីថ្ងៃ២៧ ខែកក្កដា នឹងចាប់ផ្ដើមជួបកម្មករ/ការនីបន្តទៀត។ កម្មករប្រមាណជាម្ដងជាង១ម៉ឺន(នាក់) ក្នុងចន្លោះ១ម៉ឺន ៥ពាន់នាក់ឡើងលើ។ សល់កម្មករយើងមិនអាចជួបអស់ ដោយយើងត្រូវផ្អាកក្នុងពេលយុទ្ធនាការបោះឆ្នោត។ រួចហើយខ្ញុំនឹងដើរ … ព្រោះខ្ញុំចង់ពិនិត្យអ្វីដែលជាសមិទ្ធផលនៅជុំទី១ ដែលខ្ញុំបានដើរទៅជួបកម្មករនិងដោះស្រាបញ្ហាឱ្យពួកគាត់។ វាចាប់ផ្ដើមឈានចូលដល់ដំណាក់កាលនៃការអនុវត្តនយោបាយគាំពារសង្គមទៅលើបញ្ហាស្ត្រីមានផ្ទៃពោះ រហូតទៅដល់កូនអាយុ២ឆ្នាំ ដែលត្រូវចាប់ផ្ដើមអនុវត្តពីថ្ងៃ១ ខែសីហា ឆ្នាំ២០២៣​ ខាងមុខនេះ។

(២៧) គំនិតផ្តើម ហ៊ុន សែន ជំរុញសមាហរណកម្មទំនាក់ទំនងប្រជាជននិងប្រជាជនអាស៊ាន

ខ្ញុំចង់ជួបចង់យល់។ រឿងទាំងអស់នេះ មិនមែនងាយស្រួលទេ។ នាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាអត់ស្រួលទេ។ ប្រទេសនានាគឺនាយករដ្ឋមន្ត្រី ប្រធានាធិបតីឡើងមកគឺស្រួលព្រោះមានទាំងអស់។ យើងចាប់ផ្ដើមពីត្រឹកៗជាមួយគ្នា។ ក៏ប៉ុន្តែត្រឹកៗហ្នឹងហើយ យើងរឹងមាំគួរសម។ សុំសួរមួយម៉ាត់ មានប៉ុន្មាននាក់ទៅបានចូល មើលស៊ីហ្គេម? នៅជិតហ្នឹងបានចូល។ រំភើបចិត្តទេ ពេលមើលទៅ? រំភើប។ ពាក្យថាខ្មែរធ្វើបាន។ ធ្វើស៊ីហ្គេម យើងដាក់ចេញសញ្ញានាំមុខអំពីសាមគ្គីភាពក្នុងវិស័យកីឡា។ ការផ្សាយចេញ(ពីការប្រកួត)មិនមានការយកប្រាក់។ ប្រជាជនទាំងមកក្នុងប្រទេសនិងអ្នកគាំទ្រ យើងអត់យកប្រាក់ទេ។ បន្ថែមលើនោះ យើងឧបត្ថម្ភកីឡាករ/ការនី ដែលមកពីប្រទេសជាមិត្តទាំងការហូបចុកនិងស្នាក់នៅដោយអត់យកប្រាក់។ នេះជាគំនិតផ្ដួចផ្ដើមមួយរបស់ ហ៊ុន សែន ក្នុងក្របខណ្ឌអាស៊ាន ដែលអាចជំរុញកាន់តែខ្លាំងការធ្វើសមាហរណកម្មទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាពិសេសនៅក្នុងវិស័យកីឡា។

(២៨) ឆ្នាំ២០២៩ នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតយុវជនអាស៊ី

ខ្ញុំនិយាយហើយថា ពេលណាមួយអាស៊ានអាចនាំគ្នាដេញថ្លៃធ្វើ World Cup។ ពេលប្រកួតចែកពូលអាចមកប្រកួតនៅកម្ពុជាមួយពូលឬក៏កន្លះពូល។ ចែកគ្នាប្រកួត។ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវទៅកន្លែងណា, ផ្ដាច់ព្រ័ត្រទៅកន្លែងណា, វគ្គជម្រុះបន្តទៅគឺរៀបចំ … ឬពេលណាមួយអាស៊ាននាំគ្នាដេញថ្លៃធ្វើអូឡាំពិក។ ឆ្នាំ២០២៩ យើងនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតយុវជនអាស៊ី។ ពេលនោះសមត្ថភាពនៃការផ្គត់ផ្គង់ទឹកស្អីៗ គឺកាន់តែសម្បូរបែប។ ពេលនោះកីឡាករច្រើនណាស់។ ប្រទេសអាស៊ីមិនតូចទេ។ បើរាប់អាស៊ីគឺមកពីគ្រប់ប្រ​ទេសទាំងអស់។ យើងរែកមិនរួចទេកីឡាកររាប់ម៉ឺននាក់។ កន្លងទៅ (យើងឧបត្ថម្ភការហូបចុកនិងស្នាក់នៅសំរាប់)កីឡាករ/ការនីក្នុងស៊ីហ្គេម ១២ ០០០នាក់ ប្រើថវិកាអស់ជាង៧លានដុល្លារ។ មកដល់ម៉ោងនេះអត់មានប្រទេសណាមួយមកទិតៀនកម្ពុជាទេ។ យើងធ្វើល្អ។ ជាមោទនភាពដែលសុំចែកឱ្យអ្នកទាំងអស់គ្នា។

ពាំនាំ

ល្មមដល់ទីបញ្ចប់និងជម្រាបថា ថ្ងៃនេះ មានយុវជនសរុបទាំងអស់ទាំងកាយរិទ្ធ,​ កាកបាទក្រហម, សហភាពយុវជន ចំនួន៣០០នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល, ជូនបុគ្គលិកកម្មករចំនួន៣០០នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល, ជូនសាលាខណ្ឌជ្រោយចង្វារ២លានរៀល, ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពីធី៣លានរៀល, ជូនក្រុមតន្ត្រីសម័យចំនួន៥លានរៀល។

Chanel Telegram ប្រើប្រាស់ Internet តិចជាង Facebook

ពេលមកខ្ញុំបានមើល BTV ផ្សាយផ្ទាល់ផង ខ្ញុំមើលក្នុង Chanel Telegram របស់ខ្ញុំ។ ខ្ញុំបៀបធៀប ឃើញថាមើលតាម Chanel Telegram គឺប្រើInternet តិចជាង។ Chanel Telegram មាន៧៧ម៉ឺន(នាក់) ឬ៧៨ម៉ឺន(នាក់) ការទាក់ថ្ពក់ជាមួយ Chanel Telegram យើងទទួលបានព័ត៌មានរហ័ស។ នាយករដ្ឋមន្ត្រីចេញបញ្ជាទៅគឺរហ័ស ឬក៏ដាក់ព័ត៌មានទៅគឺអាចទទួលបាន។ មើលBTV ផ្សាយផ្ទាល់ផងនិងមើលតាម Chanel Telegram ផង ឃើញវាស៊ី Internet តិចជាងប្រៀបធៀបជាមួយនឹង Facebook។ Facebook យើងអត់មើលបានទេ។ បើកទៅ(វិល)ខ្ញាល់។ Chanel Telegram មើលបាន។ អ្នកដែលបង្កើត Telegram ហើយភ្ជាប់ Telegram ជាមួយខ្ញុំគឺងាយស្រួលប៉ុននឹង។ ជាមួយនឹងការប្រកាសដាក់ឱ្យដំណើរការជាផ្លូវវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ជំហ៊ានទី១ ដែលសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD, ធនាគារវិនិយោគអឺរ៉ុប EIB, សហគមន៍អឺរ៉ុប EU ​និងរដ្ឋាករទឹកស្វយ័តកម្ពុជា។ ខ្ញុំសូមជូនពរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែពុទ្ធពរនិងពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

***********

Selected Comments Samdech Techo Hun Sen,
On the official launch of the water treatment plant at Bak Khaeng, Phase-I
[Unofficial Translation]


CNV:

(1) On February 1, 2021 – Cambodia launched the construction of a water treatment plant, while in Myanmar there was a coup d’etat

On February 1, 2021 […] a memorable event was the news of the coup in Nay Pyi Taw, Myanmar. From here, I declared that we would not comment on it, considering that it was an internal matter of Myanmar. Now we can compare. On that day, Cambodia celebrated the groundbreaking ceremony for the construction of the first phase of a water treatment plant in Bak Khaeng, which we are now inaugurating. The second phase is under construction, which will be inaugurated next year. The third phase is negotiating for a loan. Meanwhile, in Nay Pyi Taw, Myanmar, the situation is not easing. It is worse from day to day. We can compare a country with peace (and a country with instability). (Though) in the Covid-19 phase, we could still work on development […] for a country at war, there is only destruction […]

(2) We thank Japan, France and European Union for funding the water supply project in Phnom Penh

This water supply project can be said to be a great achievement that – as His Excellency Cham Prasidh, Senior Minister and Minister of Industry and Innovation, just reported – is an unprecedented achievement of more than 100 years. I dare say that (in an effort to address the need for clean water in) Phnom Penh, if not to rely on Japan, not to rely on France, not to rely on the European Union, who should I rely on? In Phnom Penh, last April before the Khmer New Year, places where they used to have water have lacked water […] thanks to combined efforts of the Ministry of Industry (and Innovation) as well as the Phnom Penh Capital Hall and Kandal Province, we have been able to solve the water shortage at that time by transporting water to supply those places. After the Khmer New Year, we have finished building (the water treatment plant). We embedded the pipeline (at the riverbed) to (deliver water from this side to) that side and we are able to provide water need for the SEA Games […]

(3) Using a combined capital of 247 million dollars, inauguration of the first phase, the second phase is under construction, the third phase is seeking fund

Here, we have invested US$ 247 million to run (the Phase-I project), of which the Royal Government pays (not in cash but) the exemption from taxes and duties on imports that are all burden on the state. The French development agency – AFD provides US$ 85 million in low-interest loans. The European Investment Bank (EIB) lends the project US$ 100 million. The European Union provides US$ 15 million in grant. Phnom Penh Water Supply Authority’s contribution was US$ 47 million. We have raised funds from all directions to build (this water treatment plants) here […] when we reach the final stage, we will be able to produce up to more than 1 million cubic meters per day. That will alleviate this disequilibrium (between demand for clean water and its production) […] in between 2025-2030, the production capacity will reach 1,800,000 cubic meters per day. We will address the disequilibrium between supply and demand […]

(4) Do not worry, Phnom Penh Water Supply Authority can afford to repay

We are bound to depend on France and the European Union […] and let neither France nor AFD worry. Please continue to help us. The Phnom Penh Water Supply Authority (PPWSA) is able to repay. Do not worry that we lack money to repay because this water is pumped to sell. We sell and get money to develop further – but also keep the part that we needed to repay. Borrowing and not repaying means we are not fulfilling our obligations […] we trust in VINCI’s ability to not only build the airport, but also to build this (water treatment plant with) amazing ability. In particular, dropping a hose under water to transfer water to the other side is a great ability. I think this is a partner we have been and will be working with for a long time. We could even walk in the empty pipe because the water pipe is more than 2 meters in diameter. I believe that with the water available now, plus the water available next year and beyond, the satellite cities under construction will no longer lack water, and will reduce consumption of water from underground […]

(5) Worrying of unpredictable geological risk for taking water from underground

Japan helps extract 60,000 cubic meters of groundwater per day. Other than that, we get water from other sources. What are the risks of taking groundwater? Just a small well, it is not a big problem, but when we take too much groundwater, it can change what is in there, which we cannot know […] it is for that reason that Cambodia has not drilled for oil underground […] Hopefully in the future, Cambodia can further study and drill for oil in the Tonle Sap region, on land and in other water areas […] now the Phase-II (of the water plant construction) is underway. Please continue to help us to implement the Phase-III project […]

Since VINCI has already implemented it, AFD is already involved, why bother looking for someone else to do the third phase. France can just do it. I said, if I am not allowed to rely on France, who will I rely on? […] we need to be just on this. Mr. Ambassador, I want France to take the lead in negotiations with the European Investment Bank and the European Union. The European Union may provide additional grant for the third phase. Let me thank you in advance. If the European Investment Bank does not provide assistance, the European Union’s representative here, Ambassador Carmen Moreno Raymundo, who did not come today (can help since for this project that we are inaugurating), the EU provided USD 15 million […]

(6) Strengthen water supply capacity as city will expand along National Road 6 to Batheay

Please make effort to let the people here (at Bak Khaeng and other Sangkats) have the priority to draw water to their homes. The water plant is in their location and is able to supply water to Takhmao (which is on the other side of town), but there is no water for them […] on National Road 6, (there will be) growing city (all the way to) Batheay district. In this regard, the water supply capacity of this place must reach to that point […] now we can drink water from the faucet. We supply the French standard clean water. We take after the French standard. When I first went to France, I also tried it from the faucet […] I would say the Great Pipe of Samdech Bun Rany Hun Sen is not an ordinary pipe because it is more than 2 meters in diameters […]

(7) Together keep peace to further develop the country On February 1, 2021, despite the Covid-19 outbreak, we had gone ahead with the construction (of the water treatment plant). In doing so, today we have the ability to do Phase 1 water supply for Phnom Penh. We will move on to the second phase, which will cost an additional US$ 381 million, and the fund needed for the third phase is still under negotiation. We see that as the country is in peace, even though there has been pressure from Covid-19, we can still realize achievements. As I mentioned above, February 1, 2021, was the day of the coup in Myanmar. What new achievements has Myanmar made […] this requires us to continue to work together to keep the peace for our poor country and further develop the country […]./.

អត្ថបទទាក់ទង