(វីដេអូ) សុន្ទរកថាសម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងក្នុងពិធីប្រារព្ធខួប៤៦ឆ្នាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងការពារជាតិ បានរៀបចំប្រារព្ធខួប៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៩៧-២០ មិថុនា ២០២៣)។ ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងពិធីនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ បានគូសរំលេចនូវវីរភាពរបស់សម្តេចតេជោ ក្នុងការយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍កាលពី៤៦ឆ្នាំមុន។ សម្តេចពិជ័យ ក៏បានលើកបង្ហាញពីការសិក្សាសាវជ្រាវ ចងក្រង និងការសាងសង់នូវសំណង់នានាតម្កល់ទុកជាប្រវត្តិសាស្ត្រនូវមរតកកើតចេញការតស៊ូ និងការដឹកនាំរបស់សម្តេចតេជោ។
បន្ថែមពីលើនោះ សម្តេចពិជ័យ ក៏បានលើកឡើងជាសំណួរមួយចំនួន ដើម្បីសុំការបំភ្លឺបន្ថែមពីសម្តេចតេជោ និងស្នើសុំសម្តេចតេជោ អនុញ្ញាតឱ្យមានការសាងសង់នូវសំណង់នយោបាយឈ្នះ-ឈ្នះ និងសួនស្តីពីប្រវត្តិយោធា។
ខាងក្រោម គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងនាព្រឹកមិញនេះ៖