Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន៖ សូម្បីតែក្នុងផែនទីឯកតោភាគីរបស់ថៃ ក៏បញ្ជាក់ថា មានចំណុចមួយចំនួនគឺស្ថិតនៅក្នុងដីខ្មែរ

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 587

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សម្តេចបានទទួល ដំណឹងមួយដ៏អស្ចារ្យដែលជាការបង្កើនទម្ងន់ផ្លូវច្បាប់បន្ថែមទៀតសម្រាប់កម្ពុជាយើង ដែលបច្ចាមិត្តរបស់យើង គឺភាគីថៃ បានទទួលស្គាល់ថា ទីតាំងមួយចំនួនដែលមាននៅក្នុងផែនទីដែលថៃគូសដោយខ្លួនឯង គឺស្ថិតនៅក្នុង ដីកម្ពុជារួចស្រេចទៅហើយ។

ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនដែលទទួលស្គាល់ផែនទីដែលថៃ គូសជាឯកតោភាគីនោះទេ ប៉ុន្តែសូម្បីតែផែនទីឯកតោភាគីនោះ ក៏បញ្ជាក់ថា ចំណុចមួយចំនួនគឺស្ថិតនៅក្នុងដី ខ្មែរដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជា បានចាប់ចំណុចខ្សោយដែលមាននៅក្នុងផែនទីដែលថៃគូសជាឯកតោភាគីនោះបានហើយ ដែលឯកសារនោះ កម្ពុជាទទួលបានពីក្រៅប្រទេសមកវិញ៕

អត្ថបទទាក់ទង