សម្តេចតេជោ ហ៊ុន សែន ដាក់ជាសំណួរថា៖ ប្រសិនខ្ញុំស្លាប់នាពេលនោះ តើ នឹងមានអ្វីកើតឡើងនាពេល៤៥ ឆ្នាំកន្លងមកនេះ?
សម្តេចតេជោ ហ៊ុន សែន ដាក់ជាសំណួរថា៖ ប្រសិនខ្ញុំស្លាប់នាពេលនោះ តើ នឹងមានអ្វីកើតឡើងនាពេល៤៥ ឆ្នាំកន្លងមកនេះ?
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ «ទោះពេលវេលាបានកន្លងហួសរយៈពេល៤៨ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញ ដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន។
យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។
យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។
យកជីវិតទៅប្តូរយកសន្តិភាពជូន ប្រជាជន តាមរយៈនយោបាយឈ្នះ ឈ្នះ។
យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។
សូមចងចាំថាគ្មានជោគជ័យ ឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ»៕
(ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥)




