Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិគ្រប់បែបយ៉ាង រួមទាំងសិទ្ធិកាន់មីក្រូជេររិះគន់ផង

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ 386
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិគ្រប់បែបយ៉ាង រួមទាំងសិទ្ធិកាន់មីក្រូជេររិះគន់ផង សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិគ្រប់បែបយ៉ាង រួមទាំងសិទ្ធិកាន់មីក្រូជេររិះគន់ផង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពគ្រប់យ៉ាង ទាំងក្នុងការដើរហើរ ប្រកបមុខរបរ សិទ្ធិគោរពសាសនា សិទ្ធិទទួលបានការថែទាំសុខភាព និងការអប់រំជាដើម រួមទាំងសិទ្ធិកាន់មីក្រូជេររិះគន់ទៀតផង ដែលទាំងអស់នេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើកន្លងមក ហើយនឹងបន្តធ្វើតទៅទៀត។

នៅក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការរោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិ កសាងបណ្តាញតភ្ជាប់ដែលជាសសៃឈាមសេដ្ឋកិច្ច និងដើម្បីឱ្យប្រជាជនងាយស្រួលធ្វើដំណើរទៅគ្រប់ទីកន្លែង ជាពិសេសគឺប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាកន្លែងដែលផ្តល់ក្តីសង្ឃឹមនិងសុខសុវត្ថិភាព និងដែលជាការធានាដល់សិទ្ធិសេរីភាពរបស់ប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាជនខ្មែរបច្ចុប្បន្ននេះ មានលទ្ធភាពនិងឱកាសគ្រប់បែបយ៉ាងក្នុងការធ្វើដំណើរគ្រប់ទីកន្លែងប្រកបដោយសុខសុវត្ថិភាព ដូចជា តំបន់សមុទ្រ តំបន់ភ្នំ និងតំបន់រមណីយដ្ឋាននានាទូទាំងប្រទេសដោយគ្មានការភ័យខ្លាចសង្រ្គាម និងគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយសារគ្រាប់មីន ដែលនេះហើយគឺជាការធានាសិទ្ធិគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ៕

 

អត្ថបទទាក់ទង