សកម្មភាពសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន
សម្តេចធិបតី ហ៊ុន ម៉ាណែតបានគូសបញ្ជាក់ថា៖ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន ខ្ញុំបានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយឯកឧត្តមប្រធានាធិបតី Ferdinand R. Marcos Jr. លើកិច្ចការជាច្រើនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរលើវិស័យផ្សេងៗ ដែលរួមមាននយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងសង្គម។
ការតភ្ជាប់និងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋ វិស័យឯកជន និងប្រជាជននៃប្រទេសយើងទាំងពីរ គឺជាការងារចាំបាច់សម្រាប់ធានាការរីកធំធាត់ប្រកបដោយចីរភាព នៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន។