Grand News Asia Close

តើការផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ផ្តល់ផលប្រយោជន៍អ្វីខ្លះដល់វិស័យទេសចរណ៍?

ដោយ៖ សុវណ្ណា ពិទូ ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ 330
តើការផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ផ្តល់ផលប្រយោជន៍អ្វីខ្លះដល់វិស័យទេសចរណ៍? តើការផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ផ្តល់ផលប្រយោជន៍អ្វីខ្លះដល់វិស័យទេសចរណ៍?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី លើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួមគ្នាផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជា ព្រោះតែការផ្សព្វផ្សាយនេះហើយទើបធ្វើឱ្យភ្ញៀវទេសចរមកកម្ពុជាកើនឡើង។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ ប៉ុន្ដែការផ្សព្វផ្សាយវិជ្ជមាន គឺដើម្បីផលប្រយោជន៍ប្រទេសកម្ពុជាទាំងអស់គ្នា ដែលធ្វើឱ្យវិស័យទេចរណ៍មានការកើនឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះការផ្សព្វផ្សាយទីកន្លែងកម្សាន្តល្អៗដើម្បីផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលនេះបានបង្ហាញពីផ្នត់គំនិតវិជ្ជមានដើម្បីផលប្រយោជន៍ជាតិរបស់យើង៕

 

អត្ថបទទាក់ទង