Grand News Asia Close

តើកម្ពុជាពីអតីតកាលនិងកម្ពុជាបច្ចុប្បន្នខុសគ្នាដូចម្តេចខ្លះ?

ដោយ៖ សុវណ្ណា ពិទូ ​​ | 22 ម៉ោងមុន ព័ត៌មានជាតិ 26
តើកម្ពុជាពីអតីតកាលនិងកម្ពុជាបច្ចុប្បន្នខុសគ្នាដូចម្តេចខ្លះ? តើកម្ពុជាពីអតីតកាលនិងកម្ពុជាបច្ចុប្បន្នខុសគ្នាដូចម្តេចខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្តើមចេញពីថ្ងៃជ័យជម្នះ៧មករា ប្រទេសកម្ពុជាយើងបានឈានទៅមុខឥតឈប់ឈរ តាមទិសដៅដ៏ត្រឹមត្រូវដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។

នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាពីមុនដែលត្រូវបានហែកហួរដោយសង្រ្គាម និងធ្លាប់ល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខ ដែលគេធ្លាប់ភ័យខ្លាចគ្រប់គ្នា បានក្លាយជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ សន្តិភាព នីតិរដ្ឋ និងស្ថិរភាពនយោបាយស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជាពីមុនដែលធ្លាប់តែរងារ ឯកោ ទាំងនយោបាយ និងសេដ្ឋកិច្ច ឥឡូវមានសមាហរណកម្មពេញលេញនៅក្នុងរចនាសម្ព័ន្ធនិម្មាបនកម្មតំបន់និងសកល និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសណ្តាប់ធ្នាប់និងសន្តិភាពក្នុងពិភពលោកផងដែរ៕

អត្ថបទទាក់ទង