Grand News Asia Close

តើសន្តិភាព មានគុណតម្លៃអ្វីខ្លះ ហើយតើតម្លៃពិតប្រាកដនៃសន្តិភាពស្ដែងឡើងនៅពេលណា?

ដោយ៖ សុវណ្ណា ពិទូ ​​ | 22 ម៉ោងមុន ព័ត៌មានជាតិ 26

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កត្តាសុខសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបាននៃការរីកចម្រើនរបស់ប្រជាជាតិនីមួយៗ ដែលសន្តិភាពប្រៀបដូចជាអុកស៊ីសែន ដែលយើងត្រូវការជារៀងរាល់ថ្ងៃ។ សម្តេចធិបតី មានប្រសាសន៍ថា តម្លៃពិតប្រាកដរបស់សន្តិភាព គឺនៅពេលដែលបាត់បង់សន្តិភាព។

នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក (១៥ តុលា ១៩៩៤ – ១៥ តុលា ២០២៤) នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ ដែលរហូតដល់មានអ្នកខ្លះ ធុញទ្រាន់ជាមួយពាក្យថា “សន្តិភាព” ទៀតផង។ យ៉ាងណាក៏ដោយ អ្នកដែលធ្លាប់ឆ្លងកាត់សង្រ្គាម ទើបដឹងថា តើសន្តិភាពមានតម្លៃយ៉ាងណា។

បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា សន្តិភាពគឺជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យផងដែរ៕

អត្ថបទទាក់ទង