Grand News Asia Close

ចំណេះដឹងទូទៅ៖ ប្រទេសទាំង១០ដែលមានប្រជាជនភាគច្រើនបំផុតកាន់ពុទ្ធសាសនា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 410
ចំណេះដឹងទូទៅ៖ ប្រទេសទាំង១០ដែលមានប្រជាជនភាគច្រើនបំផុតកាន់ពុទ្ធសាសនា ចំណេះដឹងទូទៅ៖ ប្រទេសទាំង១០ដែលមានប្រជាជនភាគច្រើនបំផុតកាន់ពុទ្ធសាសនា

(ភ្នំពេញ)៖ ពុទ្ធសាសនា គឺជាសាសនាធំបំផុតមួយក្នុងសកលលោក ដែលមានប្រភពដើមចេញពីប្រទេសឥណ្ឌាកាលពីប្រមាណជាង២,៥០០ឆ្នាំមុន។ បច្ចុប្បន្នសាសនានេះមានអ្នកប្រតិបត្តិតាមប្រហែល៥០៦លាននាក់ ដែលស្មើនឹង៦ភាគរយនៃចំនួនប្រជាជនសរុបទូទាំងពិភពលោក។ ព្រះពុទ្ធសាសនាគឺជាសាសនាសកល ដែលមានអ្នកគោរពប្រតិបត្តិនៅគ្រប់ទិសទី ប៉ុន្តែភាគច្រើនបំផុតនោះគឺប្រមូលផ្តុំនៅតំបន់អាស៉ីខាងកើត និងអាស៉ីកណ្តាល។

ខាងក្រោមនេះជាប្រទេសចំនួន១០ដែលមានពុទ្ធសាសនិកភាគច្រើនបំផុត ក្នុងចំណោមប្រជាជនសរុបនៃប្រទេសទាំងនេះ ហើយក្នុងនោះ៧ប្រទេសមានអ្នកកាន់ពុទ្ធសាសនាលើសពី៥០ភាគរយ ដោយទិន្នន័យនេះយោងតាមរបាយការណ៍ឆ្នាំ២០២០ របស់ស្ថាប័នស្រាវជ្រាវ Pew Research៖

១០. កូរ៉េខាងត្បូង មានអត្រាពុទ្ធសាសនិក២១.៩០ភាគរយ ក្នុងចំណោមប្រជាជនសរុប៥១.៧៨លាននាក់។

៩. សិង្ហបុរី មានអត្រាពុទ្ធសាសនិក៣២.៣០ភាគរយ ក្នុងចំណោមប្រជាជនសរុប៥.៦៩លាននាក់។

៨. ជប៉ុន មានអត្រាពុទ្ធសាសនិក៣៣.២០ភាគរយ ក្នុងចំណោមប្រជាជនសរុប១២៥.៨លាននាក់។

៧. ម៉ុងហ្គោលី មានអត្រាពុទ្ធសាសនិកន៥៤.៥ភាគរយ ក្នុងចំណោមប្រជាជនសរុប៣.២៨លាននាក់។

៦. ឡាវ មានអត្រាពុទ្ធសាសនិក៦៤ភាគរយ ក្នុងចំណោមប្រជាជនសរុប៧.២៨លាននាក់។

៥. ស្រីលង្កា មានអត្រាពុទ្ធសាសនិក៦៨.៦ភាគរយ ក្នុងចំណោមប្រជាជនសរុប២១.៩២លាននាក់។

៤. ប៊ូតង់ មានអត្រាពុទ្ធសាសនិក៧៤.៧ភាគរយ ក្នុងចំណោមប្រជាជនសរុប៧៧២,០០០នាក់។

៣. មីយ៉ាន់ម៉ា មានអត្រាពុទ្ធសាសនិក៧៩.៨ភាគរយ ក្នុងចំណោមប្រជាជនសរុប៥៤.៤១លាននាក់។

២. ថៃ មានអត្រាពុទ្ធសាសនិក៩២.៦ភាគរយ ក្នុងចំណោមប្រជាជនសរុបជិត៧០លាននាក់។

១. កម្ពុជា មានអត្រាពុទ្ធសាសនិក៩៦.៨ភាគរយ ក្នុងចំណោមប្រជាជនសរុប១៦.៧២លាននាក់៕

អត្ថបទទាក់ទង