Grand News Asia Close

(Video) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ចែកសញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 388

CNV:

ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!
ឯកឧត្ដម លោកជំទាវ អស់លោក/ស្រី (ក៏ដូចជា) និស្សិតជ័យលាភីទាំងអស់ ជាទីគោរពស្រឡាញ់!

(១) រីករាយនឹងពិធីបុណ្យចូលឆ្នាំផង រីករាយនឹងទទួលសញ្ញាបត្រផង

(១) រីករាយនឹងពិធីបុណ្យចូលឆ្នាំផង រីករាយនឹងទទួលសញ្ញាបត្រផង

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួម ដើម្បីចែកសញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដែលមាន(ចំនួន) ៦ ៧៩១ នាក់។ ថ្ងៃនេះ វាមិនទាន់ចប់ពេលចូលឆ្នាំចិននៅឡើយទេ។ ម្សិលមិញ បើនិយាយពីចិនសុទ្ធមែនទែន គេមិនដើរនោះទេ គេហៅថ្ងៃឈីអ៊ិត។ ថ្ងៃនេះ បានថ្ងៃគេដើរលេង។ ក៏ប៉ុន្តែ សម្រាប់កម្ពុជាមិនមានប្រក្រតិទិនឈប់សម្រាកក្នុងឱកាសចូលឆ្នាំចិន/វៀតណាមនោះទេ។ ដូច្នេះហើយបានជាខ្ញុំព្រះករុណាខ្ញុំដាក់នូវកម្មវិធី​ចែកសញ្ញាបត្រ ដែលអាចនឹងធ្វើឱ្យ​កូន​/ក្មួយ ដែលជានិស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះទទួលការលំបាកបន្តិច។ ក៏ប៉ុន្តែ វាក៏គាប់ជួនដែរ ថ្ងៃចូលឆ្នាំថ្មីនេះ គឺជាថ្ងៃដែលយើងសប្បាយរីករាយជាមួយនឹងការចូលឆ្នាំផង បូកជាមួយនឹងការទទួលសញ្ញាបត្រផង​។

(២) លទ្ធផលដ៏ធំនៃការបណ្តុះបណ្តាលធនធានមនុស្ស

ខ្ញុំព្រះករុណាខ្ញុំវាយតម្លៃខ្ពស់ចំពោះការខិតខំទាំងអស់នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដែលអម្បាញ់មិញ ឯកឧត្ដម ​ស្ដើង សុខុម ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ បានធ្វើរបាយការណ៍ អំពីវឌ្ឍនភាពនៃសាកលវិទ្យាល័យនេះ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ និងបណ្ដាខេត្តនានាផង។ ខ្ញុំព្រះករុណាខ្ញុំសូមកោតសរសើរ ចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ក៏ដូចជា សាស្រ្តាចារ្យដែលបង្រៀននៅសាកលវិទ្យាល័យនេះនៅគ្រប់ទីតាំងទាំងនៅភ្នំពេញ និងនៅបណ្ដាខេត្ត។ នេះហើយជាលទ្ធផលដ៏ធំសម្រាប់យើងក្នុងការទទួលបាននូវការបណ្ដុះបណ្ដាលធនធានមនុស្សកាន់តែច្រើនទៅៗ។ រយៈពេលកន្លងទៅនេះ យោងតាមរបាយការណ៍របស់ ឯកឧត្ដម ស្ដើង សុខុម អម្បាញ់​មិញ មាននិស្សិតដែលបានបញ្ចប់ការសិក្សានៅទីនេះ​ ចំនួន ៤៧ ២៤៦ នាក់ ហើយនិស្សិតដែលកំពុងសិក្សាមានចំនួន ១១ ៧៤៧ នាក់ផ្សេងទៀត។ នេះជាចំនួនមួយដ៏ធំ ដែលយើងទទួលបានសម្រាប់សង្គមជាតិរបស់យើង។

(៣) ពង្រឹងគុណភាពអប់រំ លើកកម្ពស់សមត្ថភាពធនធានមនុស្សឆ្លើយតបការវិវឌ្ឍសកលលោក

គ្មានធនធានមនុស្ស គឺមិនអាចធ្វើអ្វីបានទេ យើងត្រូវផ្ដល់អាទិភាពទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការ នៃការរីកចម្រើនរបស់ប្រទេសជាតិ។ យើងត្រូវឃើញអំពីអតុល្យភាព រវាងសេចក្ដីត្រូវការនៃការអភិវឌ្ឍជាមួយនឹងសមត្ថភាពធនធានមនុស្សនៅមានកម្រិត។ ចំណុចនេះ ទាមទារឱ្យយើងរួមគ្នាដោះស្រាយ ដើម្បីពង្រឹងដល់គុណភាព​នៃការអប់រំបណ្ដុះបណ្ដាល សំដៅលើកកម្ពស់ធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍ ដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ (ក៏ដូចជា)ទៅនឹងសកលលោកកំពុងវិវឌ្ឍប្រែប្រួលក្នុងដំណាក់កាលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលជារបត់ថ្មីនៃសភាពការណ៍ ដែលយើងត្រូវដើរឬនិយាយមួយបែប គឺចូលដល់ដំណាក់កាលនៃសេដ្ឋកិច្ចឌីជីថលដែលទាមទារនូវការពង្រឹងសមត្ថភាពធនធានមនុស្ស។

(៤) ចេញឆ្ងាយពីដំណាក់កាល “អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ

ខ្ញុំព្រះករុណាខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យ ដែលបានខិតខំប្រឹងប្រែង ដើម្បីកសាងឡើងនូវមូលដ្ឋានសម្រាប់ការបណ្ដុះបណ្ដាល ដែលឥឡូវនេះយើងមិនធ្វើនៅក្រោមអគារកំបាក់កំពុកទៀតទេ សុទ្ធតែត្រូវឆ្លងកាត់តាមការកសាងដែលមានលក្ខណអាចផ្ដល់សម្រាប់ឱ្យនិស្សិតរបស់យើងរៀនសូត្របាន។ យើងបានដើរឆ្ងាយពីចំណុចចេញដំណើរដ៏លំបាករបស់យើង។ មុននោះយើងធ្លាប់បាននិយាយអំពី “អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ”។ ដំណាក់កាលនោះ យើងគ្មានជម្រើសណាដែលល្អជាងនេះនោះទេ ចាប់ផ្ដើមកសាងវិស័យអប់រំពីបាតដៃទទេ ពីការរៀបចំឡើងវិញទាំងអស់។​

(៥) ការដូរផ្លាស់តាមបែបប្រជាធិបតេយ្យ … មិននាំទៅដល់ការក្រឡាប់ចាក់ទេ

ប្រទេសរបស់យើង គឺជាប្រទេសខុសគេនៅលើពិភពលោកនេះ។ នៅលើពិភពលោកនេះ ការផ្លាស់ប្ដូររបបនយោបាយពីមួយទៅមួយ ដោយវិធីបោះឆ្នោតក្ដី ការបោះឆ្នោតនោះវាគ្រាន់តែជាការផ្លាស់ប្ដូរមេដឹកនាំទេ។ ប៉ុន្តែមេដឹកនាំក៏មានចំណុចខុសគ្នាដែរ។ មេដឹកនាំខ្លះក៏ចាប់ផ្ដើមឡើងកាន់អំណាចតាមរយៈការបោះឆ្នោត​ ប៉ុន្តែគេត្រូវធ្វើកំណែទម្រង់។ ឧទាហរណ៍៖ ​ប្រធានាធិបតី/នាយករដ្ឋមន្រ្តីខ្លះ ពេលឡើងកាន់អំណាច បានធ្វើជាតូបនីយ៍កម្មលើបញ្ហាអ្វីមួយ។ ដូចជាជាតូបនីយកម្មធនាគារ ឬក៏ចំណុចដែលវាប្លែក ឬខ្លះឡើងមកបង្កើតពន្ធ ខ្លះឡើងមកលុបចោលពន្ធ បន្ធូរបន្ថយពន្ធ នេះគឺជារឿងមួយទៅហើយ។ សូម្បីតែឥឡូវនេះនៅប្រទេសបារាំង ក៏កំពុងមានបាតុកម្មយ៉ាងធំ ដោយសាររដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់អំពីសោធននិវត្តន៍ បង្កើនអាយុសម្រាប់អ្នកចូលនិវត្តន៍។ ដូច្នេះ ធ្វើឱ្យមានការមិនសុខចិត្ត។ នេះជាការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យ។ ប៉ុន្តែ មេដឹកនាំនីមួយៗ មិនដូចគ្នាទេ។ គេមានរបៀបវារៈនយោបាយខុសៗគ្នា។ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយមិននាំទៅដល់ការក្រឡាប់ចាក់នោះទេ

(៦) ការផ្លាស់ប្តូររបបតាមបែបបដិវត្តន៍

ឯការផ្លាស់ប្ដូរមួយទៀត គឺការផ្លាស់ប្ដូរតាមរបៀបការធ្វើបដិវត្តន៍ ដែលប្រទេសជាច្រើនបានជួបប្រទះនៅលើពិភពលោកនេះ តាមរយៈការរំដោះខ្លួនចេញពីអាណានិគម ហ្នឹងម្ខាង។ ម្ខាងទៀត តាមរយៈការផ្លាស់ប្ដូរចេញពីរបបមួយទៅកាន់របបមួយ ដូចជានៅប្រទេសយើង​ គេដូរពីរបបរាជានិយមទី ១ សម័យសង្គមរាស្រ្តនិយមរបស់សម្ដេចព្រះ នរោត្តម សីហនុ ទៅជារបបសាធារណរដ្ឋរបស់ លន់ នល់ ហើយ​បន្ទាប់ទៅៗជារបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត។ បន្តទៅមកជារបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ហើយរហូតមកដល់ព្រះរាជាណាចក្រទី ២។ នៅប្រទេសឡាវគឺមានការផ្លាស់ប្ដូររបប ដែលឡាវផ្លាស់ប្ដូរពីរបបរាជានិយម ដែលមាននៅទីនោះ ហើយបង្កើតឡើងនូវសាធារណរដ្ឋ។ ប្រទេសវៀតណាមក៏មានការផ្លាស់ប្ដូររបបនៅភាគខាងត្បូងវៀតណាម បន្ទាប់ទៅក៏មានការឯកភាពទឹកដី រវាងខាងជើង/ត្បូង​ ក្លាយទៅជាប្រទេសតែមួយ។

(៧) ការផ្លាស់ប្ដូររបបដោយបដិវត្តន៍ ទទួលយកនិងពង្រឹងមូលដ្ឋានមរតកចាស់ ឈានឆ្ពោះទៅមុខ

នៅមានឧទាហរណ៍ច្រើនទៀត នៃការផ្លាស់ប្ដូររបបដោយបដិវត្តន៍។ ជាទូទៅនៅប្រទេសនានាមិនដូចកម្ពុជាយើងនោះទេ។ នៅប្រទេសនានាគេទទួលយកនូវមរតក៌ចាស់ ហើយពង្រឹងលើមូលដ្ឋានមរតកចាស់នេះ ដើម្បីឈានដំណើរឆ្ពោះទៅមុខ។ ឧទាហរណ៍៖ នៅប្រទេសឡាវ អ្វីៗនៅរក្សាប្រព័ន្ធ(គ្រប់គ្រងដដែល) គ្រាន់តែ ដំណើរការមានការផ្លាស់ប្តូរ។ កម្មវិធីសិក្សា ត្រូវដាក់កម្មវិធីការសិក្សាថ្មីបញ្ចូលទៅឱ្យការសិក្សា ឬក៏កម្មវិធីសិក្សានោះវាមិនពាក់ព័ន្ធ(នឹងមនោគមវិជ្ជា) គេបន្តឱ្យសិស្ស/និស្សិតរៀនបន្តទៅទៀត។ រាប់ទាំងរូបិយប័ណ្ណ សូម្បីតែនៅប្រទេសវៀតណាម រូបិយប័ណ្ណដែលប្រើប្រាស់នៅភាគខាងត្បូងវៀតណាមកាលពីពេលមុនពេលរំដោះឆ្នាំ ១៩៧៥ នៅបន្តប្រើប្រាស់នូវរូបិយប័ណ្ណចាស់របស់ពួកយោធា និងបន្ទាប់ទៅរូបិយប័ណ្ណចាស់នេះត្រូវប្តូរជាមួយនឹងរូបិយប័ណ្ណថ្មី ដោយរក្សាតម្លៃរបស់វា។ ការអប់រំ សាលារៀន មន្ទីរពេទ្យ ត្រូវបានឱ្យដំណើរការ លើកលែងតែក្បាលម៉ាស៊ីនរដ្ឋបាល និងយោធាសន្តិសុខទេ ដែលត្រូវផ្លាស់ប្តូរ។

(៨) បានឆ្លងកាត់មិនដាច់រយៈក្នុងរាជរដ្ឋាភិបាល តាំងពីជារដ្ឋមន្រ្តីការបរទេសថ្ងៃទី ០៨ មករា ឆ្នាំ១៩៧៩

សម្រាប់កម្ពុជា ភាពអនោចអធមបានកើតឡើងក្នុងក្របខណ្ឌទូទាំងប្រទេស មិនថារដ្ឋ ឬឯកជននោះទេ សុទ្ធតែត្រូវចាប់ផ្តើមឡើងវិញដូចគ្នា។ ក្រុមគ្រួសារនីមួយៗ ត្រូវចាប់ផ្តើមកសាងជីវភាពថ្មី ជាមួយនឹងការលំបាករាប់មិនអស់បន្សល់ទុក្ខពីរបប ប៉ុល ពត។ ខ្លះក្លាយទៅជាស្រ្តីមេម៉ាយ ខ្លះក្លាយទៅជាពោះម៉ាយ ខ្លះក្លាយទៅជាក្មេងកំព្រា បាត់បង់គ្រួសារ និងត្រូវវិលត្រឡប់ទៅភូមិកំណើត បន្ទាប់ពីគេជម្លៀស។ ឯវិស័យរដ្ឋ ស្ថាប័នទាំងអស់នៅក្នុងប្រទេសយើងត្រូវ​បង្កើតឡើងវិញ។ ខ្ញុំជារដ្ឋមន្រ្តីម្នាក់ ក្នុងចំណោមរដ្ឋមន្រ្តីដែលចាប់ផ្តើមដំបូង ហើយជាមនុស្សតែម្នាក់គត់ដែលបានឆ្លងកាត់ដំណាក់កាលមិនដាច់រយៈនៅក្នុងរាជរដ្ឋាភិបាលតាំងពីធ្វើរដ្ឋមន្រ្តីការបរទេសថ្ងៃទី ០៨ មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះមានរយៈពេលជាង ៤៤ ឆ្នាំមកហើយ។ ខ្ញុំព្រះករុណាខ្ញុំរួមជាមួយនឹងសហការីដទៃទៀត ដែលកាន់ស្ថាប័ន សុទ្ធតែត្រូវរៀបចំក្រសួងឡើងវិញទាំងអស់។ ក្រសួងការបរទេសកម្ពុជា ចាប់ផ្តើមពីមនុស្សត្រឹមតែ ៤ នាក់ទេ (ក្នុងនោះរួមមាន)រដ្ឋមន្រ្តីម្នាក់ ជំនួយការម្នាក់ អ្នកបើកបររថយន្តម្នាក់ និងកងការពារម្នាក់ គឺ ៤ នាក់ នេះឯង ដែលចាប់ផ្តើមកសាងក្រសួងការបរទេសមួយ។

(៩) ការបណ្តុះបណ្តាលគ្រូ​មធ្យមសិក្សា បានឆ្លងដល់ ១២+២ និងឈានទៅ ១២+៤

ឯវិស័យអប់រំក៏ដូចគ្នាដែរ។ វាមានទំហំធំជាងការបរទេសឆ្ងាយណាស់ ក្នុងការកសាងនូវវិស័យអប់រំ។ ខ្ញុំនៅចាំបានអំពីថ្នាក់ដឹកនាំនៅពេលនោះ ដែលបានប្រឹងប្រែងបង្កើតឱ្យមានបវេសនកាលឆ្នាំ ១៩៧៩-៨០។ មុននឹងចាប់ផ្តើមនូវបវេសនកាលនោះ ស្ទើតែគ្រប់ទីកន្លែងទាំងអស់ក៏ចាប់ផ្តើមមានការរៀនសូត្រនៅក្រោមកុដិលោក/ផ្ទះប្រជាពលរដ្ឋ ដែលចាប់ផ្តើមប្រើធ្យូងសរសេរនៅលើក្តារ។ ឯផ្នែករដ្ឋ ត្រូវប្រឹងប្រែងប្រមូលគ្រូដែលនៅសេសសល់ដើម្បីយកមកធ្វើវិក្រឹត្យការ រៀនសូត្រ/បង្រៀន ត្រូវរៀបចំសាលារៀនឡើងវិញ។ ពេលនោះយើងពុំមានគ្រូគ្រប់គ្រាន់នោះទេ។ យើងត្រូវជ្រើសរើសអ្នកដែលមានកម្រិតវប្បធម៌គួរសម ហើយចាប់ផ្តើមធ្វើការបង្រៀន។ ជួនកាលគ្រូបង្រៀនមានកម្រិតខ្ពស់ជាងសិស្សត្រឹមតែ ៣ ថ្នាក់ ឬ ២ ថ្នាក់។ ខុសពីស្ថានភាពបច្ចុប្បន្ននេះ ដែលយើងមានប្រព័ន្ធអប់រំមួយ មានការបណ្តុះបណ្តាលគ្រូនៅក្នុងក្របខណ្ឌនៅទូទាំងប្រទេស គឺមានវិទ្យាស្ថានជាតិអប់រំ សម្រាប់ការបណ្តុះបណ្តាលសាស្រ្តាចារ្យនៅតាមភូមិភាគ។ នៅខេត្តយើងមានគរុកោសល្យភូមិភាគ និងគរុកោសល្យតាមខេត្ត ដែលបញ្ហានេះ យើងបានធ្វើតាំងពីទសវត្សរ៍ទី ៨០ ដើម្បីបណ្តុះបណ្តាលគ្រូ​។ ឥឡូវ ដំណាក់កាលគ្រូនេះបានឆ្លងទៅដល់ ១២+២ និងឈានទៅដល់ ១២+៤។ គ្រប់ទីកន្លែងទាំងអស់ យើងបាននិងកំពុងធ្វើទៅលើចំណុចនេះ។ ស្ថាននេះ បង្កើតបាននូវប្រព័ន្ធអប់រំជាតិមួយ បើទោះបីជាវាមិនទាន់គ្រប់គ្រាន់ យើងកំពុងកំណែទម្រង់និងការខិតខំបន្ត ក៏ប៉ុន្តែយើងបានដើរវែងឆ្ងាយណាស់មកហើយ។

(១០) ចេះដឹងក្រោមដំបូលសាលាធ្លុះធ្លាយ បែរជាមើលស្រាលការអប់រំនៅកម្ពុជា

ថ្ងៃនេះយើងទទួល(បានធនធានមនុស្ស) សរុបទៅជិត ៥0 000 នាក់ ពីសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា។ ការទទួលបានទាំងនោះមិនមែនចេញមកពីលទ្ធផលខិតខំរបស់យើងទាំងអស់គ្នាទេឬអ្វី? ចំណុចនេះ យើងត្រូវសង្កេតមើល។ អ្នកខ្លះខ្លាចណាស់ក្នុងការដែលយើងរំលឹកអតីតកាលរបស់កម្ពុជា។ ជួនកាលពួកគេបានចេះដឹងនៅក្រោមដំបូលសាលាធ្លុះធ្លាយ ហើយបានចេះដឹងនៅក្រោមសាលាដែលយើងបានខិតខំកសាង បានទទួលនូវការបណ្តុះបណ្តាលពីគ្រូដែលយើងបានខិតខំរួមគ្នា ប៉ុន្តែគេបែរជាមើលស្រាលនូវគុណភាពនៃការអប់រំរបស់កម្ពុជាទៅវិញ។ យើងទទួលស្គាល់ថាគុណភាពវាមិនទាន់គ្រប់ទេ។ សូម្បីប្រទេសដទៃក៏វាមិនទាន់គ្រប់(គ្រាន់)ដែរ។ ប្រទេសទាំងនោះកំពុងតែខិតខំដើម្បីលើកកម្ពស់កំណែទម្រង់ក្នុងវិស័យអប់រំរបស់គេដែរ។ វិទ្យាសា្រស្រ្ត បច្ចេកទេស វិវឌ្ឍន៍ឥតឈប់ឈរ ជាមួយនឹងការពន្លឿនអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបញ្ហាប្រឈមនានា ដែលយើងត្រូវឆ្លើយតប។ ប្រទេសទាំងអស់សុទ្ធតែមានតម្រូវការ ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស។

(១១) “១០ ឆ្នាំ នៃដំណើរកម្ពុជា”៖ គ្រូមានលទ្ធភាពបង្រៀនគួរ តែ សូមលោក/អ្នកគ្រូ លើកលែងសម្រាប់សិស្សក្រីក្រ​ ដែលគ្មានប្រាក់បង់

ខ្ញុំនៅតែមានមោទនភាពអំពីការសម្រេចចិត្តដ៏ត្រឹមត្រូវមួយផ្តល់ឱ្យវិស័យឯកជនចូលរួមវិនិយោគក្នុងវិស័យអប់រំ។​ បើខ្ញុំមិនច្រឡំទេ យើងបានបើកឱកាសតាំងពីឆ្នាំ ១៩៩០។ ឆ្នាំ ១៩៨៩-៩០ យើងបានផ្តល់ឱកាសសំរាប់វិស័យឯកជនចូលរួម(បណ្ដុះបណ្ដាលធនធានមនុស្ស)ទៅហើយ។​ មុនកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីសចុះហត្ថលេ​ខាទៅទៀត។ កាលពីជំនាន់នោះមានផ្នែកអប់រំមួយឈ្មោះ មជ្ឈមណ្ឌល Banana ដែលកើតពីឆ្នាំ ១៩៩៤-៩៥។ មើលសៀវភៅខ្ញុំឡើងវិញអំពីការផ្តល់ឱកាសឱ្យគ្រូបានបង្រៀនគួរ។ ខ្ញុំមានសរសេរក្នុងសៀវភៅរបស់ខ្ញុំ ដែលមានចំណងជើងថា ១០ ឆ្នាំ នៃដំណើរកម្ពុជា។ ខ្ញុំបើកឱកាសឱ្យគ្រូមានលទ្ធភាពបង្រៀនគួរ សម្រាប់សិស្ស ក៏ប៉ុន្តែនៅក្នុងឃ្លោងឃ្លានៅទីនោះក៏បានបញ្ជាក់ថា សូមលោក/អ្នកគ្រូ លើកលែងសម្រាប់សិស្សក្រីក្រ​ ដែលគ្មានប្រាក់បង់ ដំណាក់កាលរបស់យើងវាឆ្លងកាត់បែបនេះ។

(១២) ជួបជាមួយគ្រឹះស្ថានឧត្តមសិក្សា ដោះស្រាយកង្វល់និងបញ្ហាចោទឡើងចំពោះគ្រឹះស្ថានអប់រំ

ការសម្រេចចិត្តឱ្យវិស័យឯកជនចូលរួមវិនិយោគនេះ បានបង្កើតនូវស្ថានភាពល្អប្រសើរ រួមនឹងការអនុញ្ញាតឱ្យសាកលវិទ្យាល័យរបស់រដ្ឋយកមួយផ្នែកដើម្បីនឹងបង្រៀនបង់ថ្លៃ ក៏បានបង្កើតនូវស្ថានភាពងាយស្រួលសម្រាប់សាកលវិទ្យាល័យទាំងអស់របស់រដ្ឋ ក្នុងនោះជួយផ្តល់នូវការបំប៉នលើប្រាក់ឧបត្ថម្ភរបស់សាស្ត្រាចារ្យ ដែលចូលបង្រៀននិងសម្រាប់ដំណើរការតាមសាលានោះផង។ ថ្ងៃនេះព្រឹទ្ធាចារ្យ កុល ផេង ក៏បានអញ្ជើញមក។ (គាត់)ជាអតីតរដ្ឋមន្ត្រីក្រសួងអប់រំម្នាក់។ សូមអរគុណណាស់ ចំពោះវត្តមាន ឯកឧត្តម កុល ផេង ដែលជាសាកលវិទ្យាធិការចាស់ជាងគេនៅកម្ពុជា។ ថ្ងៃប៉ុន្មាន(ខាងមុខ)នេះ ខ្ញុំជួបជាមួយនឹងគ្រឹះស្ថានឧត្តមសិក្សា មិនដឹងថាអញ្ជើញទៅឬអត់? គេអញ្ជើញ។ អញ្ចឹង ចាំថ្ងៃនោះជួបគ្នានៅឯវិមានសន្តិភាព។ ខ្ញុំត្រូវជួបប្រចាំឆ្នាំ។ ប៉ុន្តែក្នុង(ឆ្នាំ) ២០២០, ២០២១, ២០២២ អត់បានជួបទេ លើកមកជួបខាងមុខនេះ ដើម្បីដោះស្រាយកង្វល់ និងបញ្ហាចោទឡើងសម្រាប់គ្រឹះស្ថានអប់រំវិស័យឯកជននេះ។

(១៣) វិស័យឯកជនចូលរួម​បណ្តុះបណ្តាលធនធានមនុស្ស មិនទុកយុវជនក្រៅសាលា

យើងចោទជាសំណួរអញ្ចេះ បើសិនជាយើងមិនផ្តល់ឱកាសឱ្យវិស័យឯកជនបានចូលរួមនៅក្នុងការ​បណ្តុះបណ្តាលធនធានមនុស្សទេ ហើយបើយើងមិនផ្តល់ឱកាសសម្រាប់ឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋយកមួយផ្នែក ដើម្បីរៀនបង់ថ្លៃ តើសិស្សដែលក្នុងមួយឆ្នាំជាប់បាក់ឌុប្លិ៍ យើងថា ១០ ម៉ឺននាក់/ឆ្នាំ អញ្ចឹង ពួក(ឱ្យ)គេទៅណា? ចំណុចនេះ គឺចំណុចមិនធម្មតាទេ។ ពួកគេមានលទ្ធភាព ប៉ុន្តែ ពួកគេអត់មានកន្លែងរៀន។ (សាកលវិទ្យាល័យរដ្ឋទាំងអស់)ថា(ស្រូប)អស់ហើយ ១ ម៉ឺននាក់ អញ្ចឹង សួរថា ៩ ម៉ឺននាក់ទៀតទៅនៅណា? នេះហើយជាចំណុច ដែលយើងត្រូវរកវិធីដោះស្រាយបញ្ហា តាមរយៈ នៃការផ្តល់ឱកាសឱ្យវិស័យឯកជនទទួលបាននូវការវិនិយោគ បើយើងមិនដោះស្រាយបែបនេះទេ យើងគ្មានឱកាស ដើម្បីនឹងដោះស្រាយបញ្ហារបស់យុវជន ហើយទុកឱ្យពួកគេនៅក្រៅសាលា

(១៤) យុវជនក្នុងគ្រួសារក្រីក្រ/ប្រឈមហានិភ័យ ប្រមាណ ១ លាន ៥ សែននាក់ នឹងទទួលការបណ្តុះបណ្តាលនៅគ្រឹះស្ថានវិជ្ជាជីវៈរដ្ឋ

ឥឡូវនេះ យើងបង្កលក្ខណរហូតដល់ប៉ុណ្ណេះ អ្នកដែលប្រឡងបាក់ឌុប្លិ៍មិនជាប់ អនុញ្ញាតឱ្យរៀនយកបរិញ្ញាបត្ររង និងមានទីកន្លែងសម្រាប់ការបណ្តុះបណ្តាល។ ក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានចំនួនច្រើនដែរ។ ខ្ញុំកំពុងតែរៀបចំដាក់ឱ្យមានការសិក្សា ហើយការសិក្សានេះវានឹងទៅជាការពិតមួយ។ ឆ្នាំនេះយើងបានអនុម័តថវិការួចស្រេចទៅហើយ។ យើងមិនអាចធ្វើបានទេ។ ការសិក្សានោះគឺបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់យុវជនពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស គឺមានប្រមាណ ១ លាន ៥ សែននាក់ ​នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈរបស់រដ្ឋ។ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិតមួយ​ដោយមិនបង់ថ្លៃ ហើយទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ យើងនឹងធ្វើនៅចុងឆ្នាំនេះ។ បានសេចក្តីថា យើងនឹងរ៉ាប់រងអោយសិស្សដែលចេញពីគ្រួសារក្រីក្រ គ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ ទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ

(១៥) ផ្តល់ជំនាញ ដើម្បីឆ្លើយតបតម្រូវការធនធានមនុស្សនៃការវិនិយោគពីខាងក្រៅ

យើងយកពួកគាត់ទៅបណ្តុះបណ្តាល មិនត្រឹមតែមិនបង់ថ្លៃទេ ក៏ប៉ុន្តែយើងផ្តល់ប្រាក់ឧបត្ថម្ភឱ្យគាត់ថែមទៀត ធ្វើម៉េចបណ្តុះបណ្តាលធនធានមនុស្ស។ បើយើងដោះស្រាយក្នុងរង្វង់ ១ លាន ៥ សែននាក់នេះ ខ្ញុំគិតថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវធ្វើសមាហរណកម្មជាមួយនឹងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ សេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើន ដែលយើងចាំបាច់ត្រូវតែយកចិត្តទុកដាក់។ ធនធានមនុស្សដែលបំរើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏មានច្រើន។ ដូច្នេះ ១ លាន ៥ សែននាក់ដែលយើងត្រូវបណ្តុះបណ្តាលក្នុងឆ្នាំខាងមុខនេះ យើងដាក់ជាទិសដៅសំរាប់ផ្តល់ឱ្យពួកគេនូវជំនាញដែលយើងនឹងទទួលបាននូវការវិនិយោគពីខាងក្រៅកាន់តែច្រើន ហើយគេត្រូវការមិនមែនគ្រាន់តែបញ្ហាកម្លាំងទេ កម្លាំងអត់បច្ចេកទេសគេមិនយកទេ

(១៦) សក្តានុពលរបស់កម្ពុជាគឺយុវជនវ័យក្មេង តែត្រូវបង្កើនសមត្ថភាព

សក្តានុពលរបស់កម្ពុជាគឺយុវជនវ័យក្មេងចំនួនច្រើន ក៏ប៉ុន្តែសមត្ថភាពនៅមានកម្រិត។ ដូច្នេះហើយបានជាខ្ញុំដាក់ឱ្យគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចសិក្សាពីបញ្ហានេះ។ លទ្ធភាពដែលយើងជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យយុវជនក្រីក្រទទួលបាននូវការបណ្តុះបណ្តាល មិនត្រឹមតែមិនបង់ថ្លៃទេ ​ក៏ប៉ុន្តែយើងត្រូវផ្តល់ប្រាក់ឧបត្ថម្ភឱ្យពួកគាត់ថែមទៀត។ គាត់អត់មានប្រាក់ចូលរៀន។ យើងឱ្យរៀនទទេហើយ ប៉ុន្តែពួកគាត់អត់មានអីទទួលទាន។ អញ្ចឹងទេ យើងត្រូវផ្តល់ប្រាក់ឱ្យគាត់ថែមទៀត។ ដោយសារថវិកាជាតិ យើងបានអនុម័តរួចហើយ យើងមិនមានកញ្ចប់ថវិកាសម្រាប់ការអនុវត្តភ្លាមៗនោះទេ។ ក៏ប៉ុន្តែរឿងនេះ នឹងអនុវត្តនៅចុងឆ្នាំឬដើមឆ្នាំក្រោយតែម្តង។ នេះ​គ្រាន់តែឆ្លុះបញ្ចាំងជាមួយនឹងការខិតខំផ្នែករដ្ឋនិងវិស័យឯកជន ដែលយើងត្រូវប្រមើលមើលការអភិវឌ្ឍរបស់ប្រទេសយើង​។ ដំណាក់​កាលនៃបដិវត្ដន៍ឧស្សាហកម្ម ៤.០ ឬនិយាយមួយបែបដំណាក់កាល នៃសេដ្ឋកិច្ចឌីជីថល ទាមទារឱ្យមានការខិតខំទាំងអស់គ្នា។

(១៧) ធ្វើតេស្ត បញ្ចៀសហានីភ័យ ទប់ស្កាត់ការរាលដាល កូវីដ១៩

ខ្ញុំសូមថ្លែងនូវការកោតសរសើរជាមួយនឹងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដែលបាន​ខិតខំប្រឹងប្រែងជំនះនូវការលំបាក ហើយសូមអរគុណដល់ថ្នាក់ដឹកនាំ ក៏ដូចជានិស្សិតទាំងអស់នៅក្នុងសាកល​វិទ្យាល័យនេះ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ទាល់តែម្នាក់ៗខិតខំចូលរួម​ទើបអាចសម្រេចនូវជោគជ័យ ដែលនាំមកនូវការបើកប្រទេសឡើងវិញ ហើយផ្ដល់ឱកាសឱ្យយើងបានជួបជុំគ្នា​ ដែលរហូតមកដល់ថ្ងៃនេះ បើគិតទាំងក្រុមគ្រួសារនិងអ្នកចូលរួមដទៃទៀត (គឺ)ជិត ៧ ពាន់នាក់ ដែលជាចំនួនមួយដ៏ច្រើន។ ម្សិលមិញធ្វើតេស្ដ ហើយ(ផ្ញើ)របាយការណ៍ឱ្យខ្ញុំគឺមាន ១១ នាក់ដែលឆ្លង។ យើងនៅតែមានការប្រុងប្រយ័ត្ន។ មុនចូលរួមក្នុងពិធីណាមួយ ក៏ត្រូវចាំបាច់មានការធ្វើតេស្ដដើម្បីបញ្ជៀសនូវហានិភ័យដែលអាចកើតឡើង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់កូវីដ-១៩ និងយកឈ្នះនៅលើសមរភូមិកូវីដ-១៩

(១៨) អនុវត្តវិធានការសុខាភិបាលនិងបន្តទទួលយកវ៉ាក់សាំង

យើងមិនទាន់យកឈ្នះសង្គ្រាមកូវីដ-១៩ ប៉ុន្ដែយើងបានយកឈ្នះសមរភូមិ Alpha, Delta, Omicron ដែលឥឡូវទៅដល់ X.B.B។ មិនដឹងវានឹងវិវត្ដទៅស្អីទៀតនៅពេលខាងមុខ។ យើងត្រូវបន្ដកិច្ចខិតខំប្រឹងប្រែង។ ខ្ញុំព្រះករុណាខ្ញុំអំពាវនាវដល់ព្រះសង្ឃ ព្រះតេជព្រះគុណ គ្រប់ព្រះអង្គ បង​ប្អូនជនរួមជាតិ បន្ដការយកចិត្តទុកដាក់លើវិធានការសុខាភិបាលនិងបន្ដយកវ៉ាក់សាំងដើម្បីការការពារខ្លួន។ វ៉ាក់​សាំង គឺជាផ្នែកដ៏សំខាន់មួយ នៃការទប់ស្កាត់(ការឆ្លងរីករាលដាល) ប្រសិនបើវាឆ្លងក៏វាមិនមានភាពធ្ងន់ធ្ងរដែលនាំទៅដល់ការស្លាប់​នោះដែរ។ នៅក្នុងតំបន់ ក៏ដូចជា នៅលើពិភពលោក នៅសល់មនុស្សស្លាប់រាប់ពាន់នាក់នៅឡើយទេក្នុងមួយថ្ងៃៗ ដែលកម្ពុជាត្រូវ(បន្ដការការពារ)។ ខ្ញុំសូមអរគុណជាមួយសាកលវិទ្យាល័យ ក៏ដូចជា សាស្ដ្រាចារ្យ និស្សិត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលដែលបានទទួលយកនូវវិធានការសុខាភិបាល ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានដាក់ចេញ ក៏ដូចជាទទួលយកនូវវ៉ាក់សាំង។

(១៩) មិនអាចផ្ទេរចំណេះវិជ្ជាតាមរបៀបការចាក់បញ្ចូលពីមនុស្សម្នាក់ទៅឱ្យមនុស្សម្នាក់ទៀតបានទេ

ខ្ញុំព្រះករុណាខ្ញុំសូមអបអរជាមួយជ័យលាភីទាំងអស់ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ទាំងព្រះសង្ឃ/គ្រហស្ថ។ រឿងរៀនសូត្រ វាខុសពីរឿងចាក់ថ្នាំឬការបញ្ជូលឈាម។ អ្នកខ្លះខ្វះឈាមដោយមានជំងឺ (គេអាច)យកឈាមពីមនុស្សម្នាក់ទៅបញ្ចូលឱ្យមនុស្សម្នាក់(ទៀតបាន) ដើម្បីការរស់រាន ឱ្យបានជាសះស្បើយពីជំងឺ។ ប៉ុន្ដែ ការរៀន​នេះ មិនអាចផ្ទេរចំណេះដឹងពីខួរក្បាលមនុស្សម្នាក់ទៅមនុស្សម្នាក់បានទេ។ វាត្រូវមានគ្រូ/សិស្ស។ គ្រូបញ្ចេញ(ចំណេះដឹង)ឱ្យសិស្ស ប៉ុន្ដែទាល់តែសិស្សមានសមត្ថភាពស្រូបយកចំណេះពីគ្រូ ទើបអាចក្លាយជាអ្នកចេះដឹង។ សិស្សខ្លួនឯងក៏អាចមានការស្រាវជ្រាវផងដែរ។ ខ្ញុំព្រះករុណាខ្ញុំសូមអរគុណ (និង)អរព្រះគុណ ចំពោះការខិតខំទាំងអស់ (និងសូម)អបអរសាទរជាមួយនិស្សិតជ័យលាភីទាំងអស់គ្រប់កម្រិតដែលទទួលសញ្ញា​បត្រនៅថ្ងៃនេះ ដែលមានបរិញ្ញបត្ររង (ចំនួន) ៤៤១ នាក់។ បរិញ្ញាបត្រ (ចំនួន) ៤ ៤៤១ នាក់។ បរិញ្ញាបត្រជាន់ខ្ពស់ (ចំនួន) ១ ៩០៣ នាក់។ បណ្ឌិត (ចំនួន) ១ នាក់។

(២០) អាហារូបករណ៍សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ១៥៥១ កន្លែង

​ក្នុងនោះក៏មាននិស្សិតផ្នែកអាហារូបករណ៍ ដែលសាកលវិទ្យាល័យបានផ្ដល់ឱ្យខ្ញុំក្នុងរយៈពេលកន្លងទៅ ក៏បានទទួលសញ្ញាបត្រនៅថ្ងៃនេះដែរ។ តាមរបាយការណ៍សាកលវិទ្យាល័យបានផ្ដល់អាហារូបករណ៍មកឱ្យខ្ញុំ គឺចំនួន ១ ៥៥១ កន្លែង គិតរហូតមកដល់ពេលនេះ។ ខ្ញុំមិនយកទៅណាទេ គឺផ្ដល់ឱ្យនិស្សិតក្រីក្ររបស់យើងបានសិក្សានៅតាម​សាកលវិទ្យាល័យ។ សាកលវិទ្យាល័យទាំងអស់ផ្ដល់ឱ្យខ្ញុំ គឺខ្ញុំផ្ដល់ឱ្យនិស្សិតក្រីក្រ ដើម្បីឱ្យទទួលបាននូវ​ការបណ្ដុះបណ្ដាល។ ខ្ញុំព្រះករុណាខ្ញុំក៏សូមចូលរួមជាមួយមាតាបិតា និងអាណាព្យាបាលនិស្សិតទាំងអស់ដែល​ទទួលបានសញ្ញាបត្រនៅថ្ងៃនេះ។ បើគា្មនពួកគាត់ទេ យើងលំបាក។ នៅទីនេះមានអ្នកដែលនៅលីវ ដែលទទួលការផ្គត់ផ្គង់ពីឪពុកម្ដាយ ឬក៏ពីអ្នកជួយឧបត្ថម្ភ ដើម្បីទទួលបានការបណ្ដុះបណ្ដាល ប៉ុន្ដែមាននិស្សិតខ្លះក៏មានប្ដី/ប្រពន្ធ និស្សិតខ្លះមានទាំងកូន/ចៅ។ ដែលរៀនមួយជីវិត។

(២១) អ្នកប្រឡងឌូប្លិ៍ឆ្នាំ ២០២២ ចាស់ជាងគេវ័យ ៥៦ ឆ្នាំ ក្មេងជាងគេ ១៣ ឆ្នាំ

ឆ្លៀតឱកាសនេះ សុំនិយាយបន្ដិច ឆ្នាំនេះសិស្សដែលប្រលងបាក់ឌូប្លិ៍អាយុច្រើនជាងគេ (គឺ)អាយុ​ ៥៦ ឆ្នាំ នៅឧត្តរមាន​ជ័យ។ ដើម្បីលើកទឹកចិត្តឱ្យដល់ការរៀនអស់មួយជីវិត ខ្ញុំក៏បានផ្ញើជូនថវិកា ១០ លានរៀល។ សំរាប់​សិស្សដែលក្មេងជាងគេ បានជាប់បាក់ឌូប្លិ៍ គឺមានអាយុ ១៣ ឆ្នាំ ៣ ខែ ៥ ថ្ងៃ គិតត្រឹមថ្ងៃប្រឡង ដែលថ្ងៃមុនខ្ញុំបាន​ហៅទៅផ្ទះរបស់ខ្ញុំដើម្បីរៀបចំដំណើរ(សិក្សាបន្ដ)។ ពីមុនពិភាក្សាជាមួយឪពុកម្ដាយ ​ជាមួយសាម៉ីខ្លួន គិតថាអាចស្ទុះ​រួចទៅលើការរៀនពីរមហាវិទ្យាល័យ។ មហាវិទ្យាល័យមួយគឺខាងស្ថាបត្យកម្ម និងមួយទៀតខាងបច្ចេកវិទ្យាព័ត៌មានវិទ្យា​ឌីជីថល។ ប៉ុន្ដែទីចុងបំផុតមិនអាចទៅរួចទេ។ គេបានអាហារូបករណ៍ពី ឯកឧត្តម លី ឆេង នៅប៊ែលធី រៀនតាំងអាយុ ៧ ឆ្នាំ។ យើងពិនិត្យមើល តើជាមនុស្សរបៀបម៉េច? ដែលប៉ុន្មានឆ្នាំមុន​ខ្ញុំបង្ហោះថា មនុស្សទេព។ ឥឡូវនេះ ឱ្យរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ហើយប្រមូលផ្ដុំយក​ជំនាញឌីជីថលតែម្ដង។

ក្មេងនេះនៅអាយុ ១៧ ឆ្នាំ អាចចប់បរិញ្ញាបត្រ ហើយបន្ថែម ២ ឆ្នាំទៀត សម្រាប់​បរិញ្ញបត្រជាន់ខ្ពស់។ ថា(ចប់)អាយុ ២០ ឆ្នាំទៅចុះ ហើយចេញមកធ្វើការមួយរយៈ រួចហើយបានចាប់យកថ្នាក់បណ្ឌិត។ ហ្នឹងគឺក្រឹត្យក្រមទូទៅ។ ខ្ញុំជួយឧបត្ថមរហូតមក តែឥឡូវចូលមហាវិទ្យាល័យហើយ។ ខ្ញុំនៅតែបន្តជួយឧបត្ថម ហើយបង្កើនឱ្យគេមួយជាពីរនូវប្រាក់(ជំនួយ)។ តែខ្ញុំមិនប្រាប់ថាប៉ុន្មានទេ។ ក្មេងនេះនៅតាកែវ។ បើសិនជាខ្ញុំមិនយកពីតាកែវមកទេ ក្មេងនេះអត់ទៅរួចទេ។ កូននេះនៅបៅទឹកដោះគោនៅឡើយ។ រៀនអាយុ ៧ ឆ្នាំ អាចធ្វើគណិតវិទ្យាថ្នាក់ទី ១២ បាន។ បើចាប់ផ្ដើមចូលសាលាក្នុងចំណោមសិស្សពូកែ ៣០ នាក់ ភាសាអង់គ្លេស ក្មេងមួយនេះជាប់លេខ ១ រហូត។ ក្មេងនេះចេះអានទាំងភាសាខ្មែរនិងភាសាអង់គ្លេស តាំងពីអាយុ ២ ឆ្នាំ។ ចេះអានសារថ្វាយព្រះពរព្រះមហាក្សត្រ ចេះអានសារជូនពរចំពោះមេដឹកនាំ។ ឃើញស្ថានភាពនេះយើងត្រូវជំរុញ។

(២២) រៀនមួយជីវិត … ទាបបំផុត ចៅ”ៗ ត្រូវយកបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតជាគោលដៅ

ដោយសារចៅរបស់ខ្ញុំទទួលសញ្ញាបត្រ … ដោយសារមានការហាមប្រាម បានជាមានការយឺតបន្តិច។ កុំអីចៅត្រូវជាប់បរិញ្ញាជាន់ខ្ពស់រួចស្រេចទៅហើយ។ ឥឡូវនេះ ចៅត្រូវបន្តដើម្បីយកបរិញ្ញា(បត្រ)ជាន់ខ្ពស់បន្តទៅទៀត ហើយចៅរបស់ខ្ញុំចូលសាកលវិទ្យាល័យជាបន្តបន្ទាប់។ មួយឆ្នាំចូលមួយ/ពីរ។ ចេះតែចូល។ ខ្ញុំកម្រិតថា គឺទាបបំផុតត្រូវយកឱ្យបាននូវបរិញ្ញាបត្រជាន់ខ្ពស់ ហើយគោលដៅត្រូវយកបណ្ឌិត ប៉ុន្តែ មិនដឹងថាគេយកបាន ឬមិនបាននោះទេ។ ក៏ប៉ុន្តែ ត្រឹមតែបរិញ្ញាបត្រជាន់ខ្ពស់ ក៏ត្រូវតែខិតខំយក។ មានប្រុសៗ ប៉ុន្មាននាក់ គឺថាគោលដៅអាចនឹងយកបណ្ឌិតបាន។ ខ្ញុំសូមចូលរួមអបអរសាទរជាថ្មីម្ដងទៀតជាមួយក្រុមគ្រួសារ ដែលបានខិតខំផ្ដល់ឱកាសឱ្យកូន/ចៅ/ប្ដី/ប្រពន្ធ ដើម្បីទទួលបាននូវការសិក្សា។

សូមផ្ដាំផ្ញើចំពោះនិស្សិតទាំងអស់ (សូម)បន្តការខិតខំទៀត។ មិនមែនទទួលសញ្ញាបត្រត្រឹមថ្ងៃនេះ (គឺ)ចប់ត្រឹមប៉ុណ្ណឹងទេ។ ត្រូវបន្តការខិតខំដើម្បីឱ្យយើងមានចំណេះដឹងកាន់តែខ្ពស់ (និង)កាន់តែជ្រៅ។ ហៅថា រៀនមួយជីវិត ដូចអ្នកគ្រូនៅខេត្តឧត្តរមានជ័យ គាត់ប្រឡងមិនជាប់ឆ្នាំហ្នឹង គាត់ដឹងខ្លួនថាគាត់ខ្សោយគណិតវិទ្យា និងអក្សរសាស្ត្រ។ បើខ្សោយពីរ(មុខវិជ្ជា)នេះ គឺវាទៅហើយ។ ប្រឡងធ្ងន់បំផុត គឺពីរ(មុខវិជ្ជា)ហ្នឹងតែម្ដង។ គណិតវិទ្យានិងអក្សរសាស្ត្រ។ សង្ឃឹមថា គាត់នឹងជាប់បាក់ឌូប្លិ៍នៅឆ្នាំក្រោយ។ បើគាត់ជាប់បាក់ឌូប្លិ៍នៅឆ្នាំក្រោយ គាត់នឹងមានរង្វាន់ពីខ្ញុំទៀត។ ធ្វើយ៉ាងនេះយើងលើកទឹកចិត្តឱ្យរៀនមួយជីវិត។

យប់មិញ (ខៀវ) កាញារីទ្ធ មាន Reply ខ្ញុំហើយឬនៅ? ម៉ោងប្រហែលជាជិត ១២ យប់ទៅហើយ ខ្ញុំរពឹសដៃបើកមើល YouTube ខ្លះទៅ មើលTiktok ខ្លះទៅ បើកមើលហ្វេសប៊ុកខ្លះទៅ។ បើកមើលហ្វេសប៊ុកទៅឃើញ (ខៀវ) កាញារីទ្ធ ដាក់ថាឈ្មោះត្រូវប៉ាន់។ យើងអត់ដឹងថា! តើ (ខៀវ) កាញារីទ្ធ ចង់និយាយពីអី? ខ្ញុំក៏ចូលទៅសួរឈ្មោះត្រូវប៉ាន់ តើត្រូវប៉ាន់ជាឈ្មោះអី? ដល់បន្តិចបើកមើលខម្មិនខាងក្រោម រួចហើយបើកទៅមើលរូបថតខាងលើក៏ឃើញអ្នកជិះម៉ូតូពាក់អាវមានឈ្មោះ Long Saroth។ ដល់ (ខៀវ) កាញារីទ្ធ គាត់ដាក់(ថា) ឈ្មោះត្រូវប៉ាន់ … ខ្មែរយើងឈ្មោះ Long Saroth ច្រើនណាស់ ក៏ប៉ុន្តែខ្មែរយើងមានពាក្យគន្លាស់។ មកអម្បាញ់មិញនេះ តាមផ្លូវមើលនេះ/នោះ បើកមើលទូរស័ព្ទមើល WhatsApp, Telegram ក៏បង្ហួសទៅហ្វេកប៊ុក ទៅចេញ ក្មួយចិត្រានៅអាមេរិក។ គេកើតបានកូនប្រុស១ … (ក៏)សូមអបអរសាទរ និងជូនពរក្មួយស្រីនិងចៅប្រុស ឱ្យមានសុខភាពល្អ។ មិនដឹងថាគាត់បានមើលហើយឬនៅ? ចេះតែរពឹសដៃអញ្ចឹង។

(២៣) ២៥ មករា ២០២៣ … ១០០ ថ្ងៃរាប់ថយក្រោយទៅប្រារព្ធស៊ីហ្គេម ដែលកម្ពុជារង់ចាំមក ៦០ ឆ្នាំហើយ

ខ្ញុំគួរតែបញ្ជាក់បន្តិច ដើម្បីយើងទាំងអស់គ្នាចាប់អារម្មណ៍។ សូមកុំភ្លេចថា ថ្ងៃទី ២៥ មករា (២០២៣) ខាន​ស្អែកនេះ គឺជាថ្ងៃដែលយើងត្រូវធ្វើយុទ្ធនាការរាប់ថយក្រោយ ១០០ ថ្ងៃនៃស៊ីហ្គេម។ ពេលនោះ គឺធ្វើឱ្យផ្ទុះនៅទូទាំងប្រទេសឡើង។ កម្ពុជាបានរង់ចាំរយៈពេល ៦០ ឆ្នាំ ម្ខាងដោយសារសភាពការប្រទេសយើងមិនអំណោយ(ផល) ម្ខាងទៀត (ទោះបី)យើងមានអំណោយពីសន្តិភាព ក៏ប៉ុន្តែយើងអត់ហេដ្ឋារចនាសម្ព័ន្ធ។ ឥឡូវយើងមានឱកាសធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម។ ខ្ញុំបានព័ត៌មាន តែមិនទាន់ឃើញក្រសួងការបរទេសបញ្ជាក់ ថាខាងឥណ្ឌូនេស៊ីនឹងប្រជុំអាស៊ាននៅក្នុងខែឧសភា ហើយយើងក៏នឹងបើក(ស៊ីហ្គេម)នៅក្នុងខែឧសភា។ ខ្ញុំគ្រាន់តែទៅបើកនិងទៅបិទទេតែប៉ុណ្ណឹងទេ។ ឯក្រៅពីនោះ គឺមិនមានការចាំបាច់ឱ្យនាយករដ្ឋមន្ត្រីទៅអង្គុយប្រចាំការនៅហ្នឹងទេ ហើយនាយករដ្ឋមន្ត្រីក៏អត់និយាយច្រើនទេ គ្រាន់តែប្រកាសបើកស៊ីហ្គេមតែប៉ុណ្ណឹងទៅចប់។

(២៤) ស៊ីហ្គេម និងប៉ារ៉ាហ្គេម (កីឡាជនពិការ) ឆ្នាំ ២០២៣

សូមកុំភ្លេច នេះគឺជាឱកាសរបស់កម្ពុជា។ ឱកាសរបស់កម្ពុជា ៣ ឆ្នាំជាប់គ្នា (ឆ្នាំ) ២០២១ យើងធ្វើជាប្រធានអង្គប្រជុំអាស៊ី-អឺរ៉ុប ដែលមាន ៥២ ប្រទេសចូលរួម។ អាគារនេះយើងធ្វើត្រៀម សម្រាប់ការប្រជុំអាស៊ី-អឺរ៉ុបទេតើ ក៏ប៉ុន្តែ ពេលនោះកូវីដ-១៩ កំពុងផ្ទុះ យើងត្រូវប្រជុំតាមអនឡាន។ យើងក៏មានជោគជ័យក្នុងការធ្វើប្រធានអាស៊ី-អឺរ៉ុប ឆ្នាំ ២០២១។ ឆ្នាំ ២០២២ កន្លងទៅនេះ ពេញ ១ ឆ្នាំ យើងធ្វើប្រធានអាស៊ានប្តូរវេន ដែលជាជោគជ័យមហិមា សម្រាប់ជាតិនិងប្រជាជន។ មិនមែនសម្រាប់ខ្ញុំ ឬ(រាជ)រដ្ឋាភិបាលទេ តែវាជាជោគជ័យរបស់ជាតិទាំងមូល អំពីការខិតខំធ្វើឱ្យចេញជាង ១០០ ឯកសារ ដែលត្រូវបានអនុម័តនិងធ្វើការកត់សម្គាល់ ហើយបើបូកទាំងថ្នាក់រដ្ឋមន្ត្រីការបរទេស បូកទាំងថ្នាក់រដ្ឋមន្ត្រីការពារជាតិ បូកទាំងសហគមន៍សេដ្ឋកិច្ច បូកនឹងវប្បធម៌និងសង្គម ឯកសារច្រើនណាស់ ដែលត្រូវបានអនុម័តនៅទីក្រុងភ្នំពេញ។ ទីម័រលេស្ត ដែលបានប្រឹងប្រែង(អស់)រយៈពេលជាង ១០ ឆ្នាំមកហើយនោះ ក៏ត្រូវបានឯកភាពគ្នាចូលជាសមាជិកទី ១១ របស់អាស៊ាន បើទោះបីជាស្ថិតនៅក្នុងដំណាក់កាលជាប្រទេសសង្កេតការណ៍ ក៏ប៉ុន្តែទីម័រលេស្ត មានលទ្ធភាពដើម្បីនឹងចូលរួមប្រជុំគ្រប់អង្គប្រជុំទាំងអស់ រាប់ទាំងការប្រជុំកំពូល។

យើងប្រជុំច្រើននៅឆ្នាំ ២០២២ ប្រកបដោយជោគជ័យ និងសុវត្ថិភាព ដែលខ្ញុំអរគុណ ចំពោះព្រះសង្ឃ/ប្រជាពលរដ្ឋ ដែលបានគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យនេះ។ ឯឆ្នាំ ២០២៣ នេះ យើងនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម ដែលនឹងមានកីឡាករ/ការិនីរាប់ពាន់នាក់អញ្ជើញមកចូលរួមប្រកួតនៅទីក្រុងភ្នំពេញ។ យើងមាន ២ ប្រកួត។ ប្រកួតស៊ីហ្គេម ហើយនឹងប្រកួតប៉ារ៉ាហ្គេម គឺ(កីឡា)ជនពិការ។ យើងត្រូវខិតខំធ្វើឱ្យបាននូវកិច្ចការនេះ ជាមួយនឹងការទទួលខុសត្រូវ មិនគ្រាន់តែជាការឈ្នះមេដាយទេ ក៏ប៉ុន្តែធ្វើជាម្ចាស់ផ្ទះដែលមានការទទួលខុសត្រូវ ផ្តល់នូវសុវត្ថិភាព សម្រាប់កីឡាករ/ការិនី និងអ្នកដឹកនាំមកពីបណ្តាប្រទេសនានា។ ផ្តល់នូវការសប្បាយរីករាយសម្រាប់ពួកគេទាំងឡាយដែលមកនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

(២៥) ព្រះមហាក្សត្រយាងប្រទានភ្លើងកីឡាពីអង្គរវត្ត, ថវិកាបម្រើព្រឹត្តិការណ៍ស៊ីហ្គេម/ប៉ារ៉ាហ្គេមឡើងដល់ជាង ១០០ លានដុល្លារអាមេរិក

សូមកុំភ្លេច នៅថ្ងៃទី ២៥ (មករា ២០២៣)នេះ គឺចាប់ផ្តើមធ្វើឱ្យមានចលនាជាតិមួយរាប់ថយក្រោយ។ (ថ្ងៃទី) ២៥ ស្រែកថា ១០០ ថ្ងៃ ដល់ទៅ (ថ្ងៃទី) ២៦ (ស្រែកថា) ៩៩ ថ្ងៃ ដល់ទី ២៧ (ស្រែកថា) ៩៨ ថ្ងៃ។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់នឹងយាងទៅអង្គរវត្តដើម្បីប្រទានភ្លើងកីឡាចេញពីអតីតរាជធានីអង្គរតែម្តង។ យើងយកនៅក្នុងខែ​មីនានេះ រួចហើយត្រូវរត់ឆ្លងកាត់ប្រ​ទេសនានា បានចូលមកដល់ភ្នំពេញរបស់យើងសម្រាប់ការប្រកួត។ នេះជាព្រឹត្តិការណ៍ដ៏ធំ។ យើងត្រូវចំ​ណាយលុយក៏ច្រើន។ រឿងធ្វើស្តាត/កន្លែងប្រកួត ក៏បានមិត្តចិនជួយស្តាតមួយដ៏ល្អ ជាមួយនឹងការប្រើថវិកាកសាងខ្លួនឯងបូកបន្ថែម។ ពីមុនខ្ញុំនិយាយតែ ៤០ លានទេ។ ៤០ លាន (ក្នុង) ១ ឆ្នាំ យើងបង្កក ៣ ឆ្នាំ ឥឡូវ ថវិកាសម្រាប់បម្រើការប្រកួតនិងការកសាងនានាឡើងជាង ១០០ លាន …។

(២៦) ពន្យាការធ្វើម្ចាស់ផ្ទះប្រកួតស៊ីហ្គេមឆ្នាំ ២០០៧/៨ ដើម្បីកសាងសេដ្ឋារចនាសម្ព័ន្ធចាំបាច់

ម៉េចបានធ្វើស៊ីហ្គេមនៅពេលនេះ? នេះជាកាតព្វកិច្ច។ ប៉ុន្តែកាតព្វកិច្ចនេះត្រូវបានជំនួសដោយការសុំអធ្យា​ស្រ័យរបស់ខ្ញុំពីសំណាក់មេដឹកអាស៊ាន។ កាលពីមុនយើងធ្វើអត់បាន។ ពេលនោះគេបង្អាប់ខ្ញុំ ដូចជានៅឆ្នាំ ២០០៦-០៧ ឬក៏ ២០០៨ ខាងឡាវធ្វើស៊ីហ្គេម មានមនុស្សមួយចំនួនបានស្តីបន្ទោសឱ្យខ្ញុំថា ឡាវធ្វើបាន ម៉េចក៏កម្ពុជាធ្វើមិនបាន? ពេលនេះអ្នកទាំងនោះអាចយល់ហើយការសុំពន្យារពេលមិនមែនជារឿងអាក្រក់ទេ។ ពេលនោះយើងត្រូវការលុយធ្វើប្រឡាយទឹក ធ្វើផ្លូវថ្នល់ ធ្វើសាលារៀន​ ធ្វើមន្ទីរពេទ្យ។ យើងមានតម្រូវការបែបនេះ។ នៅឆ្នាំ ២០១១ ប្រជុំកំពូលអាស៊ាន (ធ្វើ)នៅឥណ្ឌូនេស៊ី អតីតប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono បានគាំទ្រខ្លាំងណាស់។ គាត់ថា ល្អ! ត្រឹមត្រូវ ឯកឧត្តម។ ខ្ញុំថា ប្រទេសខ្ញុំក្រ ខុសពីគេ/ឯង។ អញ្ចឹងខ្ញុំត្រូវការថវិកាកសាងអ្វីដែលជាតម្រូវការរបស់ប្រជាជន(ជា)មុន។ ស៊ីហ្គេមទុកក្រោយ។ ឥឡូវ ដល់ពេលដែលយើងត្រូវធ្វើស៊ីហ្គេមហើយ។ ផ្ទះវិស័យឯកជនបានសាងសង់ បន្ទាប់ពីការដាក់កីឡាហើយ ផ្ទះទាំងនោះត្រូវបានលក់ជូនសម្រាប់អ្នកដែលត្រូវការចង់ទិញ ហើយតម្លៃក៏វាសមរម្យដែរ។

បើយើងមិនធ្វើដូច្នេះទេ គឺយើងមិនអាចបំពេញកាតព្វកិច្ចក្នុងឋានៈជាសមាជិកដែលមានការទទួលខុសត្រូវរបស់អាស៊ាននោះទេ។ ខ្ញុំព្រះករុណាខ្ញុំគិតថា ល្មមដល់ពេល ដើម្បីទុកពេលឱ្យអ្នកដែលជាប់ខ្សែស្រឡាយចិនដើរលេងហើយ។ ឯខ្ញុំនេះតែម្នាក់ឯងទេក្នុងផ្ទះ។ ខ្ញុំខ្មែរតែម្នាក់ឯង។ ក្រៅពីនោះគេទៅចិនអស់ហើយ។ អញ្ចឹង បានខ្ញុំចេះតែថា ភូមិរបស់ខ្ញុំនេះកាលពីមុនមានប្រហែល ១០ ភាគរយទេ (ដែល)សែន ឥឡូវនេះ វាមិនមែន ១០ ភាគរយទេ (គឺ)៧០ ភាគរយ ទៅ ៨០ ភាគរយ (គឺ)សែនអស់(ហើយ)។ វាងាយយល់ទេ។ ដូចជាខ្ញុំពីដើមអត់មានសែនទេ តែឥឡូវនេះក្នុងគ្រួសាររបស់ខ្ញុំវាមានដល់ទៅ ៣២ នាក់ គិតទាំងកូនបង្កើត/ប្រសារនិងចៅ។ អ្នកទាំងអស់នេះ ៣១ នាក់ គេទៅសែនអស់ហើយ វានៅតែខ្ញុំទេ។

ម្សិលម្ង៉ៃមានអាចៅទី ២០ ទៅសួរជីដូនវាៗសួរ(ថា) ម៉ាក់យាយៗ ទួតនៅឯណា? ដល់ជីដូនប្រាប់ថា ទួតនៅក្បែរចៅឯងហ្នឹង។ អានោះដើររកជីទួតវា។ ព្រោះមិនសែនកុងម៉ា? ដល់អញ្ចឹងដើររកឡើងហត់។ វាថាអត់ឃើញផង ហើយនំក៏អត់មានអ្នកណាស៊ី។ ហ្នឹងគ្រាន់តែជាជំនឿ។ ប៉ុន្តែ ដោយមានទម្លាប់អញ្ចឹងហើយ យើងក៏ចេះតែសែនទៅ។ បន្តិចទៀត ពាក្យហៅពុក/ម៉ែហ្នឹង ប្រហែលជានៅសល់តិចណាស់។ ខ្ញុំទម្លាប់ឱ្យកូនខ្ញុំហៅពុក/ម៉ែ ដើម្បីរក្សាភាពដើមរបស់ខ្លួន។ ឥឡូវចៅៗវាហៅឪវាថាប៉ា ហៅម៉ែវាថាម៉ាក់។ អញ្ចឹងទេ បន្តិចទៀត(ការហៅ)ពុក/ម៉ែហ្នឹងនៅសល់ភាគតិច។​ យើងធ្វើម៉េចឥឡូវ? យើងទប់អត់ជាប់ទេចរន្តហ្នឹង។ គេទាន់សម័យ។ មិនស្រួលគេថាខ្ញុំហ្នឹងមិនទាន់សម័យទៀត ព្រោះឱ្យកូនហៅពុក/ម៉ែ។ ទាន់សម័យ ឬមិនទាន់សម័យ អាហ្នឹងរឿងផ្សេង (ប៉ុន្តែ)ខ្ញុំទាន់សម័យរឿងឌីជីថល ក្មេងចេះដល់ណា យ៉ាងហោចណាស់យើង(ត្រូវចេះ) ១០ ភាគរយ ឬ ២០ ភាគរយនៃក្មេងដែរ ឬអាចថាក្មេងខ្លះមិន(ចេះ)ដល់ខ្ញុំផង។

អម្បាញ់មិញ ឃើញខ្ញុំបើកមើល(អំពីការសម្រេច)ស្អីៗនៅក្នុង(ទូរស័ព្ទ)ហ្នឹង ខ្ញុំអត់ចាំបាច់ដាក់ក្រដាស(តាមខ្លួនទេ) ខ្ញុំបើកមើល(តែ)ក្នុងទូរស័ព្ទ ហើយទូរស័ព្ទខ្ញុំទាំងអស់ iCloud វានៅជាមួយគ្នា ឥឡូវ គេលេងសុទ្ធតែអញ្ចឹង ហើយឯកសារយើងបញ្ចូលនៅក្នុងហ្នឹង (បញ្ចូល)នៅក្នុង E-book របស់យើង ដូច្នេះ វាគ្រប់គ្រាន់ (ពេល)យើងទៅណាវាមិនចាំបាច់(កាន់ក្រដាសឯកសារតាមខ្លួន)។ គ្រាន់តែអង្គុយទទួលភ្ញៀវហ្នឹងកុំឱ្យវាពិបាកពេក ក្រ​ដាស​ផងអីផង។ កាន់កូនទូរស័ព្ទមួយ(អាចធ្វើការបាន)។ ប្រសិនបើករណីយើងត្រូវការឯកសារ ក៏មិនចាំបាច់ប្រើគេយកឯកសារមកដែរ។ ដំណាក់កាលនេះហើយ នៅតែជាដំណាក់កាលអាឡូៗនៅតគ្នានៅហ្នឹង ហើយនៅប្រើតាម Phone ទៀត អាហ្នឹងងាប់បណ្ដោយ ហើយទូរស័ព្ទយើងមិនមានស្ថិរភាពគ្រប់គ្រាន់ទេ ទាល់តែប្រើតាមប្រព័ន្ធអ៊ីនធើណែត។ បានជាឥឡូវត្រូវពង្រឹងអាសេវាអ៊ីនធើណែតហ្នឹងឱ្យខ្លាំង។

(២៧) ប្រើបច្ចេកវិទ្យាព័ត៌មានជំរុញល្បឿនការងារនិងប្រយុទ្ធប្រឆាំងអំពើពុករលួយ

ដំណាក់កាលកូវីដ-១៩ ជាដំណាក់កាលលោតផ្លោះនៃបញ្ហាឌីជីថលនៅកម្ពុជា។ រឿងនេះយើងត្រូវមើលឃើញអំពីចំណុច(វិជ្ជមានរបស់វា)។ មានសិស្ស/និស្សិត ៣ លាននាក់ប្លាយរៀនតាមអនឡាញ។ ហ្នឹងហើយ(ជាចំ​ណុចគួរជាទីមោទនក្នុងប្រព័ន្ធអប់រំរបស់យើង)។ ឥឡូវ គេចាប់ផ្ដើមទូទាត់ទំនិញអីជាមួយគ្នាតាមរយៈទូរស័ព្ទទេតើ មិនមែនរាប់លុយម្ដង ១ រៀលឯណា? ឥឡូវ បានប្រាក់ខែថ្មីហើយឬនៅ? … ក្រែងបើករួចហើយអ្នកស៊ីប្រាក់ខែរដ្ឋ? ហ្នឹងហើយជាវិធីដោះស្រាយបញ្ហា។ ប្រើបច្ចេកវិទ្យាដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយផង។ បើកលុយសុទ្ធ ឯណាសុវត្ថិភាពនៃការដឹកលុយ ត្រូវដឹកទៅតាមរតនាគារទាំងអស់ រួចបញ្ចេញពីរតនាគារត្រូវ(តម្រូវឱ្យ)អ្នកពីអង្គភាព ឧទាហរណ៍៖ អង្គភាពកងទ័ព ឬស្ថាប័នណាមួយ ត្រូវបើក លុយចេញពីធនាគារយកទៅចែក(មន្ត្រីនៅស្ថាប័ននោះ) រាប់ៗកាត់ក្បាលលុយ អាហ្នឹងមួយទៅ។ មួយទៀតបង្កើតជាមន្ត្រី/ទាហានខ្មោច មិនមែនទើបនឹងមានឥឡូវនេះទេ ជំនាន់ លន់ នល់ ច្រើនជាងគេ បន្ទាប់ទៅខាងយើងក៏មានដែរ

សូម្បីតែយើងអនុវត្តការបើកបៀវត្សរ៍តាមប្រព័ន្ធធនាគារនេះ យើងរកឃើញមន្ត្រីខ្មោចរាប់ម៉ឺននាក់ វាមានតែឈ្មោះតែវាអត់មានមនុស្ស។ ឯអ្នកខ្លះមនុស្សម្នាក់ធ្វើការបីកន្លែង ធ្វើការនៅក្រសួងនេះឈ្មោះនេះ ធ្វើការនៅក្រសួងនោះឈ្មោះនោះ។ យើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ម្ខាងជំរុញល្បឿន នៃដំណើរការ(ការងារ) និងម្ខាងទៀតរុញបញ្ហាឌីជីថលនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ដូចជាបញ្ហាការបង់ពន្ធ (ឥឡូវនេះ)អត់ឱ្យអ្នកបង់ពន្ធ និងអ្នកជាប់ពន្ធជួបមុខគ្នាទេ។ បង់ពន្ធតាមអនឡាញ។ ផ្ទេរលុយតាមធនាគារ។ ប្រ​ព័ន្ធ​ខាងពន្ធដារ មានបច្ចេកវិទ្យារបស់គេល្អណាស់។ ក្នុង១ម៉ោង លុយកើនប៉ុន្មាន(គឺដឹងភ្លាមៗ) … ព្រោះកាលណាលុយបង់ចូលធនាគារភ្លាម (តួលេខ)លោតចូលទៅខាងពន្ធដារភ្លាម។ គេដឹងថាមានលុយប៉ុន្មាន។ សូម្បីតែ(ស្វែង)រកលេខឡាន (ការ)ទិញលេខឡាន (និង/ឬការ)ចុះបញ្ជីឡាន គេចុះតាមអនឡាញអស់ទៅហើយ។ សម័យនេះត្រូវខិតខំ ដើម្បីឱ្យដំណើរ(ការងារ)វាលឿន។ អ្នកនៅខាងលើនេះសុទ្ធតែ U-៨០ ទាំងអស់ ក៏វាល្មមដល់ពេលដែរ ប៉ុន្តែកម្លាំងនៅមាន។

(២៨) ទ្រព្យក្នុងខួរក្បាល … កណ្ដៀរមិនកោរ កណ្ដុរមិនកាត់ ដុតមិនឆេះ

ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់ជ័យលាភីទទួលសញ្ញាបត្រ ចំនួន ៦ ៧៩១ អង្គ/នាក់ ក្នុងមួយអង្គ/នាក់ ទទួលបានថវិកាចំនួន ៥ ម៉ឺនរៀល។ ជូន(ថវិកា)បន្ថែម ចំពោះជនពិការ (ចំនួន) ២៦ នាក់ ក្នុងនោះបុរស (ចំនួន) ១៩ នាក់ និងនារី (ចំនួន) ៧ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា (ចំនួន) ១ លានរៀល។ សម្រាប់ក្មួយៗពិការ យើងគ្មានអ្វីក្រៅតែពីប្រឹងរៀនទេ។ អ្នកមានកាយសម្បទា(គ្រប់គ្រាន់)ក៏ត្រូវប្រឹង អ្នក(មាន)កាយសម្បទាមិនគ្រប់គ្រាន់ក៏ត្រូវតែប្រឹង ជាពិសេសយើងកាយសម្បទាមិនគ្រប់គ្រាន់ ដែលត្រូវប្រឹងព្រោះគ្មានអីក្រៅពីហ្នឹងទេ។ ទ្រព្យសម្បត្តិចែកឱ្យប៉ុន្មានអាចចាយអស់ ក៏ប៉ុន្តែទ្រព្យនៅក្នុងខួរក្បាលនេះ អាហ្នឹងគេហៅថា កណ្ដៀរក៏វាមិនកោរ កណ្ដុរក៏វាមិនកាត់ ដុតក៏វាមិនឆេះដែរ។ អាពត យកទៅលត់ប៉ុន្មានក៏វា(មិនបាត់ដែរ) លុះត្រាតែអាពត យកទៅសម្លាប់។ បើអាពត អត់សម្លាប់ទេ ចេញមកក៏នៅតែបញ្ញាវ័ន្ដដដែល”។ ជូនបុគ្គិក/សាស្ត្រាចារ្យ ចំនួន ១ ២៨៦ នាក់ ក្នុងម្នាក់ៗថវិកា (ចំនួន) ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ថវិកា (ចំនួន) ១០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា (ចំនួន) ៣ លានរៀល។

(២៩) រឿងធំគឺរក្សាសន្តិភាពឱ្យគង់វង្ស ដើម្បីអភិវឌ្ឍន៍បាន មិនចាំបាច់ Care

ថ្ងៃនេះជាការចែកជូនសញ្ញាបត្រ (សម្រាប់)សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា។ ខ្ញុំនៅជំពាក់(ការចែកសញ្ញា​បត្រ)សាកលវិទ្យាល័យច្រើនណាស់ ដែលសំណូមពរឱ្យខ្ញុំទៅចែកសញ្ញាបត្រ ចំពោះពួកគាត់។ ខ្ញុំ(ក៏)នៅជំពាក់(ការ)ជួបសិស្សនិទ្ទេស A ដែលត្រូវពន្យាទៅដល់ ​ថ្ងៃទី ០២ កុម្ភៈ (២០២៣) ដោយសារតែយើងត្រូវរង់ចាំក្រុមហ៊ុន ជីប ម៉ុង គាត់កម្មង់ iPad។ ទាល់តែយើងដឹងចំនួនសិស្សជាប់ហើយ ទើបយើងស្នើទៅក្រុមហ៊ុន ជីប ម៉ុង។ ក្រុមហ៊ុន ជីប ម៉ុង គាត់ប៉ាវរហូតមករឿង iPad សម្រាប់សិស្សនិទ្ទេស A នេះ។ ត្រូវជួបសិស្សនិទ្ទេស A ដើម្បីជាការលើកទឹកចិត្ត យើងត្រូវបន្តការខិតខំទាំងអស់គ្នា តែខ្ញុំចំណាយពេល ដើម្បីនឹងចូលរួមចែកសញ្ញាបត្រជូននិស្សិតរបស់យើង … ឯងដើរសម្ពោធសាលា ខ្លះវាថាឯង(ទៅ)កាត់មុខ(កាត់មាត់)ក្រសួងអប់រំ ក្នុងពេលដែលរដ្ឋមន្ត្រីក្រសួងអប់រំខ្លួនឯង គាត់ជាអ្នកអញ្ជើញខ្ញុំទៅសម្ពោធសាលាហ្នឹង។ ឯងទៅសម្ពោធមន្ទីរពេទ្យ វាថាឯងហ្មឹងទៅកាត់មុខ(កាត់មាត់)រដ្ឋមន្ត្រីសុខាភិបាល។ ឯងមកចែកសញ្ញាបត្រ វាថាឯងមកកាត់មុខ(កាត់មាត់)រដ្ឋមន្ត្រីអប់រំ ក្នុងពេលដែលនិស្សិត/សាស្ត្រាចារ្យ ត្រូវការឱ្យមានវត្តមានថ្នាក់កំពូល … ឱ្យគេថាម៉េចក៏ថាទៅចុះ ឱ្យគេរង់ចាំមើលលទ្ធផលចុងក្រោយរបស់ពួកគេទៅ។ ខ្ញុំមិនចង់តបតអីទេ ប៉ុន្តែវាអគុណធម៌ពេក ហើយខ្ញុំក៏មិនចង់បញ្ជូនសារអីទៅបន្ថែមលើអ្វីដែលខ្ញុំធ្លាប់និយាយកន្លងទៅទេ។ (បញ្ហា)ធំបំផុត គឺរឿងយើងធ្វើខ្លួនឯង រក្សាសន្តិភាពឱ្យគង់វង្ស គឺអភិវឌ្ឍន៍បាន មិនចាំបាច់ខ្វល់។ (ពាក្យ)គេថា អត់ Care។ មានចៅខ្ញុំមួយឧស្សាហ៍និយាយ “ចៅអត់ខ្វល់” អើ! មិនខ្វល់ទេក៏ស្រួលដែរ។

ខ្ញុំមានចៅ(ទទួលបាន)ដល់ទៅបណ្ឌិតច្បាប់អន្តរជាតិរួចស្រេចទៅហើយ។ បើទោះបីវាជាកូន(របស់ នេត សាវឿន) និងជាចៅរបស់បងរបស់ខ្ញុំ ក៏ប៉ុន្តែវាដូចជាចៅរបស់យើងអញ្ចឹង។ (ខ្ញុំ)មានរួចស្រេចទៅហើយ(ចៅមាន)ថ្នាក់បណ្ឌិតច្បាប់អន្តរជាតិ ដូចជា(ចប់)តាំងពីឆ្នាំមុន។ តាំងពីជីតារបស់វាមិនទាន់ស្លាប់។ នេត សាវឿន ដូចជាអាទី ១ បរិញ្ញា(បត្រ)ជាន់ខ្ពស់ អាទី ២ បណ្ឌិច្បាប់ អាទី ៣ នៅមហាវិទ្យាល័យនៅឡើយ។ នេត សាវឿន កើតកូនមកសុទ្ធតែស្រី មិនដូចឯងសោះ យើងមានស្រី/ប្រុស។ តែអាហ្នឹងចំណេញៗយ៉ាងម៉េច? យើងបានកូនប្រុសគេមកនៅជាមួយយើង។ ហើយខ្ញុំខាតទៅវិញ កូនប្រុសរបស់ខ្ញុំត្រូវទៅនៅខាងស្រី ដល់ត្រឡប់មកវិញខ្ញុំបានតែ ២ នាក់ទេ មកនៅជាមួយ តែឥឡូវគេទៅអស់ហើយ នៅសល់ចៅ ១ នាក់ ប្រនៀលៗរាល់ថ្ងៃ បន្តិចទៀតចៅធំទៅ (គេ)ទៅអស់ទៀត អាជីវិតឯកោហ្នឹង គឺថា វាចាប់ផ្ដើម(កើតមាន)។ កាលពីចៅនៅតូចៗវានៅបាន ប៉ុន្តែ ដល់ឥឡូវចៅវាកាន់តែធំៗអស់ទៅ វានៅតែជីដូន/តាហ្នឹង ប៉ុន្តែ ថ្ងៃគេអត់រៀន គេនាំគ្នាទៅបាយជាមួយអញ្ចឹងទៅ។ ទៅរត់លេងក្នុងបន្ទប់អញ្ចឹងទៅ។ អាហ្នឹងក៏វាបំបាត់ការអប្សុកម្យ៉ាងដែរ។

ជាមួយនឹងការអបអរសាទរ និងកោតសរសើរ ចំពោះសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ជាមួយនឹងការកោត សរសើរ និងថ្លែងអំណរគុណ ចំពោះសាស្ត្រាចារ្យ គណៈគ្រប់គ្រង ក៏ដូចជា និស្សិតជ័យលាភីទាំងអស់ អនុញ្ញាតឱ្យខ្ញុំប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី និង ជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃ សូមជួបប្រទះតែពុទ្ធពរ និងពរទាំងប្រាំប្រការ៖​ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

***********

Selected Comments Samdech Techo Hun Sen
at the Diplomas Presentation Ceremony to Students of Cambodian University for Specialties (CUS)
[Unofficial Translation]

 

 

(1) Strengthen the quality of education, enhance the capacity of human resources to respond to global development

[…] Without human resources, nothing can be done. We must prioritize the training of human resources to meet the needs of the nation’s development. We need to see an imbalance between the needs of development and limited human resources. This requires us to work together to strengthen the quality of education, training, and human resources to respond to the ever-increasing (as well as) evolving globalization of the world in this stage of industrial revolution 4.0, a new turning point that we have to tread along, or in other words, enter the stage of the digital economy, which requires the strengthening of human resources.

(2) Change by democratic way … does not lead to society upside down

(What happened in) our country was different from what used to happen in the world. In this world, changing one political regime to another is just a change of leadership, though leaders may have different focuses. Coming to power through elections, some leaders may choose to initiate reforms. For instance, some president/prime ministers would nationalize certain things – like the nationalization of the bank, once they have power in hand. Some come up with new taxes or some with tax relief […] this is a democratic change. Each leader is not the same. They have different political agendas. However, it does not lead to overturning society upside down […]

(3) Changing regime in a revolutionary way

Another change is the revolutionary change. Many countries in the world have experienced through the liberation from the colonies. On the other hand, through the transition from one regime to another, as in the case of our country, we have changed from the first monarchy, the Sangkum Reastr Niyum era of Prince Norodom Sihanouk, to the Republican regime of Lon Nol, and then to the Democratic Kampuchea regime of Pol Pot. We then continued to the regime of the People’s Republic of Cambodia and later the State of Cambodia, and finally to the Second Kingdom […] there are many more examples of revolutionary regime changes. In general, those countries did not experience what we did in Cambodia. In many countries, the old heritage is accepted, and on the basis of this old heritage they strengthened and moved forward […]

(4) Educated under the leaky roof school, but despise education in Cambodia

Today we have received a total of nearly 50,000 people (of human resources) from the Cambodia University of Specialties. Aren’t those gains the result of all our efforts? […] some are quite concerned that we reminisce Cambodia’s past. They learned under the leaked roof schools that we worked hard to build, and educated by the teachers we worked together to train them, but those people underestimated the quality of Cambodia’s education. We recognize that the quality is not enough. However, even in other countries, quality of education is a matter of improvement still. Those countries are also working to promote reforms in their education sectors […]

(5) “Ten Years of the Cambodian Journey”: Teachers Allowed to Teach Extra Hours

Science and technology are constantly evolving with the acceleration of socio-economic development and the challenges we need to address. All countries have a need to strengthen their response capacity through human resource training. I am still proud of the right decision given to the private sector to invest in education. If I am not mistaken, we have allowed that since 1990. In 1989-90, we provided opportunities for the private sector to participate (human resource training), even before the Paris Agreement was signed […] you may want to review my book entitled “Ten Years of Cambodia’s Journey” – in which I suggested permission for teachers to teach extra hours […] but I also added a phrase -“teachers (teaching extra hours) should have special consideration for poor students who do not have money to pay” […]

(6) About 1.5 million poor/at-risk youth will be trained at state vocational institutions

[…] Those who do not pass the Baccalaureate exam (will be) allowed to study for an associate’s degree and have a place for training […] I am preparing a study and this study will become a reality. This year, we have already approved the budget. We cannot make it (happen). The study will (examine the feasibility) of vocational and technical training for young people from poor and vulnerable families across the country, numbering about 1.5 million at state vocational training institutions […] free of charge and they will also receive a monthly allowance. We will do it later this year. In other words, we will ensure that students from poor families who cannot afford to go to university receive vocational training […]

(7) Provide skills for human resource to respond to external investment demand

We give them such training opportunity not only free of charge, but we also give them allowances. We are thinking of whatever we can to train human resources. If we deal with this 1.5 million people successfully, I think the informal economy needs to be integrated with the formal economy. There are many who are working in informal economy that we need to pay attention to and many of them are good human resources. We aim to give the 1.5 million target people the sort of skills training needed in the coming year as there would be more external investments that need not just strength but also technical expertise. Cambodia’s potential is the young laborers, but their capacity is not up to demand yet. That is why I instructed the Economic Policy Committee to study this possibility that we promote vocational training for youth with poor and risk challenges to receive training […]

(8) 2022 Baccalaureate Exams – the oldest is 56 years old, the youngest is 13 years old

[…] This year, the oldest student who took the Baccalaureate exam was 56 years old in Oddar Meanchey province. To encourage lifelong learning, I sent her 10 million riels. For the youngest student who passed the Baccalaureate exam was a young boy of 13 years old, 3 months and 5 days, until the day of the exam. the day before I called him to my house to arrange for his (further study) […] may I encourage every student (to please) continue to make your efforts. We should not finish our efforts at the time that we are getting a degree. You must continue to strive for higher (and) deeper knowledge. That is what we called ” Lifelong Learning” […]

(9) January 25, 2023 … Day 100 countdown to the SEA Games that Cambodia has been waiting for 60 years

[…] Let us not forget that January 25 (2023), the day after tomorrow, is the day we have the countdown campaign of 100 days to the SEA Games. That will be exploding (with activity) across the country. Cambodia has been waiting for 60 years, on the one hand due to the unfavorable situation and on the other hand (although) we have peace as the favorite condition, we do not have the infrastructure. We now have the opportunity to host the SEA Games. I have received information, yet to be confirmed by the Ministry of Foreign Affairs, that Indonesia will hold an ASEAN meeting in May. We will also launch the (SEA Games) in May. However, I just went for opening and closing ceremonies of (SEA Games) anyway […]

In (May) 2023, we will host the SEA Games, in which thousands of athletes will come for competitions in Phnom Penh. We will have two games. The SEA Games and the Para Games for people with disabilities. We must strive to do this job with responsibility, not just to win medals, but to be a responsible host, who can provide safety and fun for sportsmen/women and leaders from around the world in the territory of the Kingdom of Cambodia […]

(10) The King will offer the sports lights from Angkor Wat, and the budget for the SEA Games/Para Games preparation and support increased to more than 100 million US dollars

[…] On the 25th (January 2023), a national movement began to count down (to the celebration of the SEA Games). On January 25 (we) will hail the 100 days, on January 26, (we will hail) 99 days more to come, and on 27 (January, we will hail) 98 days more to the happening. HM the King will travel to Angkor Wat to provide sports lights from the former capital of Angkor. We (will) go (and get the sports lights) this March, and will be passing through countries before coming to Phnom Penh for the competition. This is a big event. We have to spend a large sum of money […] the Chinese friends helped build us a good stadium and we used own money to build more ourselves. Previously, I said we are freezing 40 million USD a year for three years (for the event). Now the budget for the competition and the construction has reached more than 100 million […]

(11) Information technology speeds up salary work and fights corruption The Covid-19 phase has led to a leap forward in the digital advancement in Cambodia […] some 3 million students studied online […] for business transaction, they make payment for each other over the phone. We use technology to fight corruption. (Civil servants and the armed forces) are cashing their salaries through banking system. It is not safe to carry money to (provincial) treasuries and release from the treasury to designated units […] we also had singled out the issue of ghost employees (- persons with names in list of payrolls but does not actually work) […] we also had this issue under the Lon Nol regime […] we have used information technology to speed up the working process on the other hand and push this digital issue to fight corruption on the other. For instance, taxpayers and tax collectors no longer have actual meeting […]./.

អត្ថបទទាក់ទង