Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បន្តទប់ស្កាត់ និងបង្ក្រាប ក្រុមបងតូចបងធំ ដោយ «ងើបមួយវាយមួយ ងើបមួយក្រុមវាយមួយក្រុម»

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 232
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បន្តទប់ស្កាត់ និងបង្ក្រាប ក្រុមបងតូចបងធំ ដោយ «ងើបមួយវាយមួយ ងើបមួយក្រុមវាយមួយក្រុម» សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បន្តទប់ស្កាត់ និងបង្ក្រាប ក្រុមបងតូចបងធំ ដោយ «ងើបមួយវាយមួយ ងើបមួយក្រុមវាយមួយក្រុម»

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បន្តទប់ស្កាត់ និងបង្ក្រាប ក្រុមបងតូចបងធំ ដោយ «ងើបមួយវាយមួយ ងើបមួយក្រុមវាយមួយក្រុម»។

ការបន្ដដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះក្រុមទំនើងនេះ ធ្វើឡើងនៅក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថ្លែងអំណរគុណដល់ អាជ្ញាធរ សមត្ថកិច្ច ខេត្ដក្រុងទាំងអស់ ដែលបានខិតខំចេញទប់ស្កាត់ និងបង្រ្កាបអំពើជួញដូរគ្រឿងញៀន បងតូច បងធំ ជាពិសេសក្រុមស៊ាំរ៉ៃ កាប់ដាវ។

សម្ដេចធិបតី បានបន្ថែមថា ត្រូវងើបមួយវាយមួយ ងើបមួយក្រុម វាយមួយក្រុម ដើម្បីឱ្យរាង កុំឱ្យពួកគាត់បំផ្លាញអនាគតខ្លួនឯង និងសន្ដិសុខប្រទេស។ ជាមួយគ្នានោះ សម្ដេចធិបតី មានប្រសាសន៍ថា ការចុះអនុវត្ដទៅលើក្មេងទំនើងនេះ គឺទី១ ជួយដល់ក្មួយៗខ្លួនឯង ទី២ ជួយគ្រួសារ ឪពុកម្ដាយ៕

អត្ថបទទាក់ទង