Grand News Asia Close

ស្របតាមចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ណែនាំដល់ក្រសួង-ស្ថាប័ន ត្រូវផ្តោតអាទិភាពលើការងារពង្រឹងរចនាសម្ព័ន្ធជាងការពង្រីកថែ មឱ្យកាន់តែធំ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 378
ស្របតាមចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ណែនាំដល់ក្រសួង-ស្ថាប័ន ត្រូវផ្តោតអាទិភាពលើការងារពង្រឹងរចនាសម្ព័ន្ធជាងការពង្រីកថែ មឱ្យកាន់តែធំ ស្របតាមចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ណែនាំដល់ក្រសួង-ស្ថាប័ន ត្រូវផ្តោតអាទិភាពលើការងារពង្រឹងរចនាសម្ព័ន្ធជាងការពង្រីកថែ មឱ្យកាន់តែធំ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានក្រើនរំលឹកដល់ក្រសួង-ស្ថាប័ន ត្រូវពង្រឹងរចនាសម្ព័ន្ធ ជាងការពង្រីកថែមឱ្យកាន់តែធំ។ ការរំលឹកនេះ ធ្វើឡើងនៅក្នុងឱកាសនៃវគ្គបណ្ដុះបណ្ដាល ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្រ្តីរាជការស៊ីវិលក្រសួង-ស្ថាប័ន នៅព្រឹកថ្ងៃទី៤ មិថុនា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានប្រាប់ដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ត្រូវរៀបចំពិនិត្យឡើងវិញ ដោយវិភាគមុខងារ និងរចនាសម្ព័ន្ធ ជាពិសេសការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រីរាជការស៊ីវិល ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាកំណត់។

 

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបន្តថា ការវិភាគមុខងារ ត្រូវឈរលើភាពជាម្ចាស់ការ និងការទទួលខុសត្រូវតាមបន្ទាត់ គណនេយ្យភាព និងរក្សាផលប្រយោជន៍របស់មន្ត្រី។ លើសពីនេះ ត្រូវគិតគូរដល់ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ តាមរយៈការប្រើប្រាស់ធនធានថវិកា ធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព ចំគោលដៅ និងទីកន្លែង ស្របតាមតួនាទីភារកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ៕