Grand News Asia Close

លោក ហ៊ុន កុសល៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមលើកទី៣២ ធ្វើឱ្យពិភពលោកកំពុងសម្លឹងមើលមកកម្ពុជា ហើយបានកែប្រែទស្សនល្អៗមកលើកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន​

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 626
លោក ហ៊ុន កុសល៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមលើកទី៣២ ធ្វើឱ្យពិភពលោកកំពុងសម្លឹងមើលមកកម្ពុជា ហើយបានកែប្រែទស្សនល្អៗមកលើកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន​ លោក ហ៊ុន កុសល៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមលើកទី៣២ ធ្វើឱ្យពិភពលោកកំពុងសម្លឹងមើលមកកម្ពុជា ហើយបានកែប្រែទស្សនល្អៗមកលើកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន​

លោក ហ៊ុន កុសល អតីតសកម្មជនរបស់ក្រុមប្រឆាំង ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៉ីហ្គេមលើកទី៣២ គឺជាប្រវត្តិសាស្រ្តដ៏កក្រើក មានតម្លៃបំផុត និងជាចំណែកដ៏ធំបំផុតដើម្បីលុបបំបាត់ប្រវត្តិសាស្រ្តវាលពិឃាតដែលជាស្លាកស្នាមប្រវត្តិសាស្រ្តឈឺចាប់របស់ជាតិខ្មែរ។ ពិភពលោកកំពុងសម្លឹងមើលមកកម្ពុជា ហើយបានកែប្រែទស្សនល្អៗមកលើកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងខ្លាំង។

លោក ហ៊ុន កុសល បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំប្រជាជាតិខ្មែរទៅរកមោទនភាពយ៉ាងក្រៃលែងនៅលើឆាកអន្តរជាតិ។

តាមរយៈទំព័រ Facebook នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហ៊ុន កុសល ក៏បានរំលឹកថា ជារឿងដ៏គួរសោកស្តាយបំផុតមួយក្នុងនៅក្នុងជីវិតរបស់លោក គឺធ្លាប់ជំទាស់ទៅនឹងការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាកុលបុត្រខ្មែរអង្គរ ជាពន្ធុពង្សអ្នកបង្កើត និងការពារប្រទេសជាតិយើង។ ទោះជាប្រវត្តិសាស្រ្តជាតិខ្មែរបានដាច់គ្នាជាច្រើនសម័យកាលក៏ដោយ ប៉ុន្តែពន្ធុពង្ស ឬឈាមជ័រអ្នកបង្កើតប្រទេសរបស់ខ្មែរបានបន្តភ្ជាប់រហូតមក។ អ្នកច្រណែនប្រាកដជាមិនសប្បាយចិត្តនៅពេលយើងនិយាយថា «កូនប្រុសក្រោមពន្លឺព្រះចន្ទ» គឺសម្តេចតេជោ ហ៊ុន សែន ប៉ុន្តែយើងមិនបានបរិយាយតម្រូវចិត្តនិន្ទាអ្នកច្រណែនឈ្នានីសទេ។

លោកបានរៀបរាប់ថា យើងនិយាយអ្វីជាកំណត់ត្រាប្រវត្តិសាស្រ្តដែលប្រជាជនខ្មែរកំពុងលើកតម្កើង និងស្ញប់ស្ញែងតែប៉ុណ្ណោះ។ កិត្តិយស, ភាពថ្លៃថ្នូរ, ចិត្តប្រកបដោយព្រហ្មវិហារធម៌, មរតកជាតិ, សមិទ្ធផលរបស់ជាតិកំពុងលូតលាស់បច្ចុប្បន្ន គឺសក្តិសមបំផុតសម្រាប់ សម្តេចតេជោ ហ៊ុន សែន ជាកលបុត្រខ្មែរអង្គរដែលប្រសូត្រឡើងក្រោមពន្លឺព្រះចន្ទយ៉ាងចិញ្ចែញចិញ្ចាចបានផ្តល់នូវភាពសុខដុម និងសោមនស្សចិត្តដល់ជនប្រុសស្រីទាំងឡាយនៅក្នុងនគរ។

បន្ថែមពីនេះ លោក ហ៊ុន កុសល បានបង្ហាញសេចក្តីរំជួលចិត្តយ៉ាងក្រៃលែងចាប់តាំងពីថ្ងៃដែលលោកបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ និងចាប់តាំងពីថ្ងៃដែលខ្លួនលោកបានចូលរួមទស្សនាថ្ងៃបើកស៊ីហ្គេម (Sea Game 2023) ថ្ងៃទី០៥ ខែឧសភា ហើយនឹងចូលរួមទស្សនាពិធីបិទស៊ីហ្គេមជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នៅវេលាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។

អតីតសកម្មជនរបស់ក្រុមប្រឆាំងរូបនេះ បានបញ្ជាក់ថា «Sea Game កម្ពុជា ឆ្នាំ២០២៣ បានផ្តិតជាប់យ៉ាងជ្រៅនៅក្នុងចក្ខុ និងបេះដូងរបស់ប្រជាជាតិខ្មែររួចហើយ ខ្ញុំមិនបាច់បរិយាយច្រើនទេ ព្រោះបងប្អូនជនរួមជាតិខ្មែរបានឃើញដោយផ្ទាល់ និងកោតសរសើរគ្រប់ៗគ្នារួចហើយ។ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់របស់កម្ពុជាមួយនេះបងប្អូនជនរួមជាតិគ្រាន់តែដឹងថា ប្រវត្តិសាស្រ្តដ៏អស្ចារ្យនេះបានខាំផ្អោបជាប់យ៉ាងណែនដូចគ្នាទៅនឹងការខាំផ្អោបជាប់គ្នានៃសិលាអង្គរ គឺខាំផ្អោបយ៉ាងណែនជាមួយប្រាជ្ញញាណអមដោយចក្ខុវិស័យដ៏វែងឆ្ងាយបំផុតសម្រាប់ជាតិខ្មែររបស់សម្តេចតេជោ ហ៊ុន សែន»

លោក ហ៊ុន កុសល បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រវត្តិសាស្រ្តដ៏កក្រើកនេះជាបច្ច័យដ៏មានតម្លៃបំផុត និងជាចំណែកដ៏ធំបំផុតដើម្បីលុបបំបាត់ប្រវត្តិសាស្រ្តវាលពិឃាតដែលជាស្លាកស្នាមប្រវត្តិសាស្រ្តឈឺចាប់របស់ជាតិខ្មែរ។ ពិភពលោកកំពុងសម្លឹងមើលមកកម្ពុជា ហើយបានកែប្រែទស្សនល្អៗមកលើកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងខ្លាំង។ កាសែតអន្តរជាតិធំៗយ៉ាងច្រើនកុះករបានចុះផ្សាយពីកម្ពុជា និង Sea Game2023 កម្ពុជា។ ទាំងនេះមិនមែនជារឿងចៃដន្យទេ ប៉ុន្តែវាជាប្លង់មេដឹកនាំប្រទេសដ៏អស្ចារ្យរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាបាលកម្ពុជា»

អត្ថបទទាក់ទង