Grand News Asia Close

អង្គភាព័ត៌មាននិងប្រតិកម្មរហ័ស សហការជាមួយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញផ្សាយវីដេអូក្រោមចំណងជើងថា «បទបញ្ជារបស់ សម្តេចធិបតី ស្តីពីការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន គឺជាវិធានការ ដ៏មុតស្រួច ដើម្បីការពារ សេចក្តី សុខសាន ជូន ប្រជាពលរដ្ឋ»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ទំព័រវីដេអូ បទយកការណ៍ ព័ត៌មានជាតិ 569
អង្គភាព័ត៌មាននិងប្រតិកម្មរហ័ស សហការជាមួយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញផ្សាយវីដេអូក្រោមចំណងជើងថា «បទបញ្ជារបស់ សម្តេចធិបតី ស្តីពីការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន គឺជាវិធានការ ដ៏មុតស្រួច ដើម្បីការពារ សេចក្តី សុខសាន ជូន ប្រជាពលរដ្ឋ» អង្គភាព័ត៌មាននិងប្រតិកម្មរហ័ស សហការជាមួយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញផ្សាយវីដេអូក្រោមចំណងជើងថា «បទបញ្ជារបស់ សម្តេចធិបតី ស្តីពីការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន គឺជាវិធានការ ដ៏មុតស្រួច ដើម្បីការពារ សេចក្តី សុខសាន ជូន ប្រជាពលរដ្ឋ»

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសហការរៀបចំ និងផលិតវីដេអូផ្លូវការមួយ មានរយៈពេលជាង១១នាទី ក្រោមចំណងជើងថា « បទបញ្ជារបស់សម្តេចធិបតី ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាវិធានការដ៏មុតស្រួចដើម្បីការពារសេចក្តីសុខសានជូនប្រជាពលរដ្ឋ»។

ក្នុងខ្លឹសារវីដេអូ បានរំលេចនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយតម្រូវឱ្យក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឬមានពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

សម្តេចធិបតី បានបញ្ជាឱ្យបញ្ចប់មុខតំណែងនិងបណ្តេញចេញពីក្របខណ្ឌចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ នេះគឺជាវិធានការដ៏មុតស្រួចមួយទៀតសំដៅលុបបំបាត់បាតុភាពក្នុងសង្គម ជាពិសេសដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងសុខមាលភាពជូនប្រជាពលរដ្ឋ។

បទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលការសាទរយ៉ាងកងរំពងពីសំណាក់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានដោយពួកគេចាត់ទុកថា នេះជាបទបញ្ជាដ៏ត្រឹមត្រូវ និងចាំបាច់ដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញដើម្បីការពារសេចក្តីសុខសានក្នុងសង្គមជាតិ៕

អត្ថបទទាក់ទង