Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងផ្តល់អាទិភាពខ្ពស់ចំពោះការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 406
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងផ្តល់អាទិភាពខ្ពស់ចំពោះការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងផ្តល់អាទិភាពខ្ពស់ចំពោះការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបាននិងកំពុងផ្តល់អាទិភាពខ្ពស់ចំពោះការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្មតាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយជាច្រើននៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសមុំទី២ នៃបញ្ចកោណទី៣ ព្រមទាំងការពង្រឹងឧស្សាហកម្មប្រតិគមន៍ (Backward Linkages) និងការកាត់បន្ថយថ្លៃដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាមួយនិងការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ចំណុច សម្រាប់ចាប់ផ្តើមអនុវត្តន៍ភ្លាមនៅឆ្នាំ២០២៣ កម្មវិធីទី២នឹងរួមចំណែកផ្ទាល់ដល់ការលើកស្ទួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្មក៏ដូចជាវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស និងការជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភវិឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ និងឆ្នាំ២០២៨។

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារតេជោសែន និងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងរៀបចំយន្តការប្រមូលទិន្នន័យជាមួយភាគីពាក់ព័ន្ធ ដើម្បីកំណត់ និងវាយតម្លៃជាមូលដ្ឋាននូវទិន្នន័យពាក់ព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មុននឹងឈានទៅដល់ការអភិវឌ្ឍប្រព័ន្ធចុះឈ្មោះពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលខាងមុខ៕

អត្ថបទទាក់ទង