Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលរាក់ទាក់ដោយ លោក ថាក់ ស៊ីន និងកូនស្រី ដែលជាប្រធានគណបក្សភឿថៃ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 399
សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលរាក់ទាក់ដោយ លោក ថាក់ ស៊ីន និងកូនស្រី ដែលជាប្រធានគណបក្សភឿថៃ សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលរាក់ទាក់ដោយ លោក ថាក់ ស៊ីន និងកូនស្រី ដែលជាប្រធានគណបក្សភឿថៃ

(បាងកក)៖ សម្តេចតេជោ ហ៊ុន សែន ​ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅប៉ុន្មាននាទីមុននេះ បានបង្ហោះរូបជួបជាមួយ លោក ថាក់ ស៊ីន និងកូនស្រី អ៊ុង អុីង ដែលជាប្រធានគណបក្សភឿថៃ ជាមួយនឹងការទទួលស្វាគមន៍យ៉ាងរាក់ទាក់។

តាមរយៈបណ្តាញសង្គម សម្តេចបានលើកឡើងថា៖ «ខ្ញុំបានមកសួរសុខទុក្ខបងធម៌ដល់ផ្ទះ នៅទីក្រុងបាងកក។ ឯកឧត្តម ថាក់ សុីន ទោះបីមានជំងឺក៏បានទទួលយើងក្នុងនាមជាបងប្អូនដោយមានការចូលរួមរបស់ អ៊ុង អុីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ»។

សម្តេចបានបន្តថា ដើម្បីពង្រឹងចំណងមិត្តភាព សម្តេចបានអញ្ជើញ អ្នកស្រី អ៊ុង អុីង ប្រធានគណបក្សភឿថៃ មកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ១៤-១៥ មីនា ២០២៤ ខាងមុខនេះ។ សម្តេចបញ្ជាក់ថា «អតីតនាយករដ្ឋមន្ត្រី២នាក់ ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍ រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។ អរគុណបងប្រុស និងក្មួយស្រី ដែលបានទទួលខ្ញុំនៅថ្ងៃនេះ»៕

អត្ថបទទាក់ទង