Grand News Asia Close

រាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដឹកនាំឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធិផលថ្មីៗតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 818
រាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដឹកនាំឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធិផលថ្មីៗតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» រាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដឹកនាំឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធិផលថ្មីៗតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងដឹកនាំឈានឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធិផលថ្មីបន្ថែមទៀត ដោយឈរលើគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ដោយពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការអនុវត្ត តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលរួមបញ្ចូលនូវកម្មវិធីនយោបាយ និងវិធានការគន្លឹះសំខាន់ៗដែលបានកំណត់ទិសដៅ និងអាទិភាពក្នុងការដឹកនាំប្រទេស។ ម្យ៉ាងគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំ ចំពោះមុខ ជាមួយនិងការសម្លឹងទៅមុខក្នុងរយៈពេល២៥ឆ្នាំ និងម៉្យាងទៀតគឺដើម្បីឆ្លើយតបទៅនឹងស្ថានភាព និងនិន្នាការថ្មីៗក្នុងសកលលោកនិងក្នុងតំបន់ដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសគឺការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្រ្គាមពាណិជ្ជកម្ម និងការកើនឡើងនៃគោលនយោបាយគាំពារនិយម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គោលការណ៍នៃការបន្តស្តារនិងជំរុញលើកស្ទួយកំណើនសេដ្ឋកិច្ចនៅក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលបាននិងកំពុងចាត់ចែងដាក់ចេញនូវវិធានការកែទម្រង់យ៉ាងមុតស្រួច ច្បាស់លាស់ និងចំទិសដៅ ដែលអាចអនុវត្តបានប្រកបដោយប្រសិទ្ធិភាព និងជាបន្តបន្ទាប់ ជាពិសេសវិធានការនានា សំដៅដោះស្រាយបញ្ហាដែលមានលក្ខណៈជាប្រព័ន្ធ និងរ៉ាំរ៉ៃ។

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការដែលសម្ដេចដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចសម្រាប់រយៈពេលខ្លីនៅឯវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ គឺដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងចំពោះមុខរបស់វិស័យឯកជន៕

អត្ថបទទាក់ទង