Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវអនុសាសន៍មួយចំនួនដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមកើតឡើងចេញពីការវិវត្តបច្ចេកវិទ្យាឌីជីថល

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 224
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវអនុសាសន៍មួយចំនួនដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមកើតឡើងចេញពីការវិវត្តបច្ចេកវិទ្យាឌីជីថល សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវអនុសាសន៍មួយចំនួនដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមកើតឡើងចេញពីការវិវត្តបច្ចេកវិទ្យាឌីជីថល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវធ្វើបវិវត្តកម្មឌីជីថលដើម្បីធានានូវវិសាលភាពនៃការផ្សាយគ្របដណ្តប់ទូទាំងប្រទេសអោយបានលឿនរហ័ស និងមានគុណភាពខ្ពស់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលកើតឡើងចេញពីការវិវត្តបច្ចេកវិទ្យាឌីជីថលក្នុងវិស័យព័ត៌មានព្រមទាំងសម្រាប់តម្រង់ទិសការរៀបចំគោលនយោបាយយុទ្ធសាស្រ្តវិស័យព័ត៌មាន និងសោតទស្សន៍រយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ដើម្បីចូលរួមអនុវត្តន៍អោយបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ មានអនុសាសន៍មួយចំនួនដូចខាងក្រោម៖

ទី១-សហការជាមួយក្រសួងសា្ថប័នពាក់ព័ន្ធ ដោយក្រសួងព័ត៌មាន ត្រូវរៀបចំវិធានការច្បាប់ និងបទដ្ឋានបច្ចេកទេសសម្រាប់គ្រប់គ្រង និងលើកកម្ពស់គុណភាពនៃការផ្សាយ និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន រួមទាំងការពិនិត្យឡើងវិញលើច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានវ័យចំណាស់ដើម្បីឆ្លើយតបនឹងការវិវត្តរបស់សង្គម
ទី២-ក្រសួងព័ត៌មានត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំក្រមស្តង់ដារប្រតិបត្តិ ក្រមសីលធម៌សារព័ត៌មានជាតិ ដែលជាធម្មនុញ្ញសារព័ត៌មាន (សម្រាប់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានគោរព និងអនុវត្តន៍ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន» នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង