Grand News Asia Close

នាយករដ្ឋមន្ត្រីជប៉ុន ឆ្លៀតពេលមកទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នៅវិមានរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញពិនិត្យសុខភាពភ្នែកនៅជប៉ុន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 450
នាយករដ្ឋមន្ត្រីជប៉ុន ឆ្លៀតពេលមកទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នៅវិមានរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញពិនិត្យសុខភាពភ្នែកនៅជប៉ុន នាយករដ្ឋមន្ត្រីជប៉ុន ឆ្លៀតពេលមកទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នៅវិមានរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញពិនិត្យសុខភាពភ្នែកនៅជប៉ុន

(ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហោះរូបភាព និងខ្លឹមសារមួយចំនួន ស្តីពីការឆ្លៀតពេលដ៏មមាញឹករបស់នាយករដ្ឋមន្ត្រីជប៉ុន គីស៉ីដា ហ្វីមីអូ មកទទួលស្វាគមន៍សម្តេចតេជោ នៅវិមានរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញទៅពិនិត្យសុខភាពភ្នែកនៅជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារដូច្នេះថា 

«ទោះបីខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយក្តីស្រឡាញ់រាប់អាន ក្នុងឋានៈជាមិត្តចាស់ដែលធ្លាប់ធ្វើការជាមួយគ្នា ក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពកម្ពុជា ជប៉ុន ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីស៉ីដា ហ្វីមីអូ បានឆ្លៀតទទួលខ្ញុំនៅវិមានរដ្ឋាភិបាល នាពេលល្ងាចនេះ។

ខ្ញុំសូមអរគុណ ចំពោះឯកឧត្តម គីស៉ីដា ហ្វីមីអូ ដែលនៅបន្តរាប់អានខ្ញុំ ក្នុងឋានៈជាមិត្តចាស់ម្នាក់ និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។

ខ្ញុំសូមអរគុណផងដែរ ដល់មិត្តភក្តិទាំងអស់ ដែលមកជួបពិភាក្សាជាមួយខ្ញុំ ពេលខ្ញុំស្នាក់នៅទីក្រុងតូក្យូ។ (មុននេះបន្តិចខ្ញុំទទួលបានព័ត៌មានថា ពួកក្រុមប្រឆាំងជ្រុលនិយមបានបំផុស ដំណឹងថាសុខភាពខ្ញុំមិនល្អមកលាងឈាមមិនដឹងថាត្រឡប់ទៅប្រទេសវិញបាន ឬអត់)។ យើងសូមប្រាប់ទៅពួកអ្នកវិញថា សុខភាព ហ៊ុន សែន បន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា ទើប ហ៊ុន សែន លាចាកលោកនេះទៅ។ យើងសូមផ្តល់យោបល់ឱ្យពួកអ្នកការពារសុខភាពខ្លួន ប្រសើរជាងគិតពីសុខភាព ហ៊ុន សែន។

ក្រោយម៉ោង២ល្ងាចថ្ងៃស្អែកទី១២ មករា ២០២៤ ខ្ញុំនឹងមានវត្តមាននៅកម្ពុជាវិញ សូមពួកជ្រុលនិយមកុំបារម្ភពីខ្ញុំ ធ្វើអីគិតពីខ្លួនឯងទៅល្អជាង»៕

 

អត្ថបទទាក់ទង