Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីថែរក្សាសុខសន្តិភាព

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 173
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីថែរក្សាសុខសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីថែរក្សាសុខសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ ចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលនេះជាកម្លាំងចលករ ក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងការកសាងប្រទេសមានការរីកចម្រើន ប្រកបដោយចីរភាព ដោយសម្លឹង ឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី នៅក្នុងសារលិខិត ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន» ពិតជាមានសារៈសំខាន់បំផុត ខណៈដែលការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានមួយចំនួន នៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដែលទាមទារឲ្យមានការយកចិត្ត ទុកដាក់ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការបណ្តុះបណ្តាលជំនាញ ដើម្បីបង្កើនសមត្ថភាព របស់អ្នកសារព័ត៌មាន និងបង្កើនទំនុកចិត្ត ដល់សាធារណជន។

ក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះសា្ថប័ន សារព័ត៌មាន និងអ្នកសារព័ត៌មានដែលបានចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានបានរហ័ស ទាន់សភាពការណ៍ និងទូលំទូលាយទាំងនៅក្នុងក្របខណ្ឌជាតិ អន្តរជាតិ ដើម្បីស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជា ពិសេសព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រ នាពេលកន្លងមក៕

អត្ថបទទាក់ទង