Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជានឹងមិនសាងសង់ទំនប់វារីអគ្គិសនីដោយផ្ទាល់នៅលើដងទន្លេមេគង្គនិងទន្លេសាបទេ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 170
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជានឹងមិនសាងសង់ទំនប់វារីអគ្គិសនីដោយផ្ទាល់នៅលើដងទន្លេមេគង្គនិងទន្លេសាបទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជានឹងមិនសាងសង់ទំនប់វារីអគ្គិសនីដោយផ្ទាល់នៅលើដងទន្លេមេគង្គនិងទន្លេសាបទេ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាំងរាជរដ្ឋាភិបាលអាណត្តិមុនបន្តរហូតដល់បច្ចុប្បន្ន កម្ពុជានៅតែរក្សាជំហរមិនសាងសង់ទំនប់វារីអគ្គិសនីដោយផ្ទាល់នៅលើដងទន្លេមេគង្គនិងទន្លេសាបនោះទេ ដើម្បីធានាដល់ការថែរក្សាបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។

សម្ដេចធិបតីបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើដែលមានអានុភាព ១៥០ មេហ្កាវ៉ាត់» នៅស្រុកថ្មបាំង ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ពិតណាស់ យើងត្រូវការថាមពលអគ្គិសនីដើម្បីយកមកជំរុញការផលិត និងបង្កើនការអភិវឌ្ឍ តែយើងក៏ត្រូវស្វែងរកទីតាំងណាដែលមិនបង្កផលប៉ះពាល់។ បើតាមសម្ដេចធិបតី ទីណាដែលមានការអភិវឌ្ឍ តិចឬច្រើនតែងតែមានផលប៉ះពាល់ហើយ ដូច្នេះយើងត្រូវតែគិតគូរពីការប៉ះប៉ូវលើផលប៉ះពាល់ទាំងនោះ៕

 

អត្ថបទទាក់ទង