Grand News Asia Close

អភិបាលខេត្តកណ្តាល ជំរុញក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ពង្រីកសក្ដានុពលផ្ដល់ទឹកស្អាតជូនពលរដ្ឋឱ្យគ្រប់ ឆ្លើយតបនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ 184
អភិបាលខេត្តកណ្តាល ជំរុញក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ពង្រីកសក្ដានុពលផ្ដល់ទឹកស្អាតជូនពលរដ្ឋឱ្យគ្រប់ ឆ្លើយតបនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន អភិបាលខេត្តកណ្តាល ជំរុញក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ពង្រីកសក្ដានុពលផ្ដល់ទឹកស្អាតជូនពលរដ្ឋឱ្យគ្រប់ ឆ្លើយតបនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្រ្ដី និងអង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលស្រុកកៀនស្វាយ ដើម្បីស្វែងយល់ពីដំណើរការបំពេញការងាររដ្ឋបាល និងការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអោយបានឆាប់រហ័ស។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ នឹងរិះរកគ្រប់មធ្យាបាយ ដើម្បីដោះស្រាយកង្វល់ នៃការខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃជូន ប្រជាពលរដ្ឋក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ។

ស្របជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តកណ្តាល ក៏បានជំរុញឱ្យក្រុមហ៊ុន ទឹកស្អាត ពង្រីកសក្តានុពលរបស់ខ្លួន ដើម្បីបន្តចែកចាយ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានគ្រប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតទៅថ្ងៃអនាគត៕

អត្ថបទទាក់ទង