វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក គួរអនុញ្ញាតឱ្យសម្ព័ន្ធមិត្តអាស៊ីផលិតអាវុធនុយក្លេអ៊ែរ ឬ?
(វ៉ាស៊ីនតោន)៖ តើសហរដ្ឋអាមេរិកគួរជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ីអភិវឌ្ឍអាវុធនុយក្លេអ៊ែរដែរឬទេ? នេះជាសំណួរមួយត្រូវបានចោទសួរយ៉ាងផុលផុសក្នុងបរិបទដែលការជឿទុកចិត្តលើ សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងភាពស្រពេចស្រពិល។ អស់ពេលរាប់ទសវត្សរ៍មកនេះ សហរដ្ឋអាមេរិកបានព្យាយាមទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរក្នុងតំបន់អាស៊ី និងនៅទូទាំងពិភពលោក។ ដើម្បីអាចធ្វើដូច្នេះបាន ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ការធានាសន្តិសុខទៅឱ្យសម្ព័ន្ធមិត្ត និងបណ្ដាប្រទេសជាដៃគូរបស់ខ្លួន