តើកម្ពុជាបានឆ្លើយតបបែបណាចំពោះការគំរាមកំហែងកាត់ផ្តាច់អគ្គិសនី និងអ៊ឺនធឺណិតពីប្រទេសថៃ?
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា បញ្ហាដែលភាគីថៃគំរាមកាត់ផ្តាច់អគ្គិសនី និងអ៊ិនធឺណិត ហើយថែមចោទប្រកាន់មកលើកម្ពុជា ថាទទួលបានព័ត៌មានខុស ប៉ុន្តែនៅពេលកម្ពុជាធ្វើការពន្យល់ទៅវិញ បែរជាអ្នកឯង (សំដៅលើនាយករដ្ឋមន្ត្រីថៃ) បានខលទូរសព្ទមកសុំទោស ដូចនេះអ្នកឯងមិនសាកសមធ្វើជានាយករដ្ឋមន្ត្រីទេ។ សម្ដេចតេជោបានបន្តថា មិនត្រឹមតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីថៃ បានប្រើការគំរាមកាត់ផ្តាច់តាមរយៈសេណារីយ៉ូទី១ ទី២ និងទី៣ ថែមទៀត។ ដូច្នេះ បើគង់តែភាគីថៃត្រៀមសេណារីយ៉ូគំរាមដដែលនោះ មានតែកម្ពុជាកាត់ផ្តាច់ឱ្យបានមុនតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។
នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កម្ពុជាមិនចង់កាត់ផ្តាច់អគ្គិសនី និងអ៊ឺនធឺណិតពីថៃមុនទេ ព្រោះតែកម្ពុជា
នៅចង់រក្សានូវកិច្ចសន្យារកស៊ីដែលមានកុងត្រាជាមួយគ្នា។ ប៉ុន្តែនៅពេលដែលភាគីថៃ ប្រើការគំរាមម្តងហើយម្តងទៀត កម្ពុជាត្រូវតែបង្ខំចិត្តកាត់ ផ្តាច់ចោល ដោយទទួលផ្គត់ផ្គង់អ៊ឺនធឺណិតពីប្រភពផ្សេងមកជំនួសវិញ។ ចំណែកថាមពលអគ្គិសនីវិគ កម្ពុជាមានប្រើប្រាស់គ្រប់គ្រាន់ ព្រោះគ្រាន់តែនៅខេត្តកោះកុងមួយ ក៏មានប្រភពអគ្គិសនីដែលមានទំហំ ៥០មេហ្គាវ៉ាត់ដែរ៕