Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មិនបានអនុញ្ញាតឱ្យគេយកទឹកដីខ្លួន ប្រឆាំងថៃនោះទេ

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 551

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទម្លាយឱ្យដឹងថា អតីតនាយករដ្ឋមន្រ្តីថៃ យីងឡាក់ បានរត់ចេញពីប្រទេសថៃតាមច្រកកម្ពុជា និងបន្តហោះទៅប្រទេសមួយទៀត ដោយសារមានការស្នើសុំជួយអន្តរាគមន៍ពី ថាក់ស៊ីន។

ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានជួយសង្រ្គោះ យីងឡាក់ ឱ្យបានហោះចេញពីប្រទេសកម្ពុជា ប៉ុន្តែកម្ពុជា មិនបានអនុញ្ញាតឱ្យគេយកទឹកដីខ្លួន ប្រឆាំងថៃនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ កម្ពុជា គឺជាទឹកដីដែលជួយសង្រ្គោះមនុស្សប្រកបដោយគុណធម៌ ហើយកម្ពុជាមិនដែលចាត់ទុក ប្រទេសថៃ ជាសត្រូវនោះដែរ ពោលគឺកម្ពុជាត្រៀមខ្លួនក្នុងការធ្វើការងារជាមួយ នាយករដ្ឋមន្រ្តីថៃថ្មីជានិច្ច៕

អត្ថបទទាក់ទង