Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន ៖ បើចោទថា កម្ពុជារំលោភដីថៃ ហេតុអ្វីបានជាភាគីថៃមិនហ៊ានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 548

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចោទសួរទៅភាគីថៃថា បើភាគីថៃ ចោទថា កម្ពុជារំលោភដីថៃ គួរតែមានភាពក្លាហានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅតែបន្តដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ដែលរួមមាន យន្តការទ្វេភាគី និងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលខ្លាចដំណើរការផ្លូវច្បាប់មិនហ៊ានប្តឹងទៅ ការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាអ្នកដែលខ្វះសុចរិតភាពតែប៉ុណ្ណោះ។ ដូច្នេះ បើសិនភាគីថៃ ត្រឹមត្រូវ មិនគួរណាខ្លាចតុលាការយុត្តិធម៌អន្តរជាតិ (ICJ)នោះទេ៕